ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ឪពុក​ម្តាយ​គាត់​មាន​អារម្មណ៍​បែប​ណា ? ពេល​ឃើញ​កូន​ខ្លួន​ធ្វើ​ចឹ​ង​ៗ​អី

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នាង​ក្រមុំ​ស្រស់​ស្អាត​វ័យ​១៨​ឆ្នាំ​ម្នាក់ បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ទាំង​វ័យក្មេង ដោយ​ការ​ចង​.​ក និង​ដើម​ដង្កៀបក្តាម​នៅ​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន ព្រោះតែ​តូចចិត្ត និង​ម្តាយ​ឪពុក​បង្ខំចិត្ត​ឲ្យ​រៀប​ការ​ជាមួយ​មនុស្ស​ដែល​ខ្លួន​មិន​ស្រលាញ់ ។ ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ទាំង​ភូមិ​កាលពី​ល្ងាច​ថ្ងៃ​ទី​១០…

ខេត្តព្រៃវែង ៖ នាង​ក្រមុំ​ស្រស់​ស្អាត​វ័យ​១៨​ឆ្នាំ​ម្នាក់ បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ទាំង​វ័យក្មេង ដោយ​ការ​ចង​.​ក និង​ដើម​ដង្កៀបក្តាម​នៅ​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន ព្រោះតែ​តូចចិត្ត និង​ម្តាយ​ឪពុក​បង្ខំចិត្ត​ឲ្យ​រៀប​ការ​ជាមួយ​មនុស្ស​ដែល​ខ្លួន​មិន​ស្រលាញ់ ។ ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ទាំង​ភូមិ​កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ខាងក្រោយ​ផ្ទះ​ជន​រង​គ្រោះ ភូមិ​ពោធិ ឃុំ​ក្របៅ ស្រុក​ចាយ​មារ ខេត្តព្រៃវែង ។

សម្ថ​កិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា នាង​ក្រមុំ​គិត​ខ្លី​ឈ្មោះ សុខា ដេ​ត ហៅ​ដេ​ត​អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរប​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ បើ​តាម​ការ​សាកសួរ​អ្នក​ជិតខាង​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​នាង​សម្រេចចិត្ត​គិត​ខ្លី គឺ​ដោយសារ​តែ​ជន​រង​គ្រោះ​ខឹង និង​តូចចិត្ត​ដែល​ម្តាយ​ឪពុក​បង្ខំ​ឲ្យ​រៀប​ការ​ជាមួយនឹង​បុរស​ម្នាក់​ដែល​ត្រូវជា​ពូ​របស់​ខ្លួន ញាត្តិ​មិត្ត​បងប្អូន​បាន​រៀបចំ​ភ្ជាប់ពាក្យ​តាំងពី​នារី​រង​គ្រោះ​រៀន​ថ្នាក់​ទី​១០ ខណៈ​ដែរ​នាង​មិន​មានចិត្ត​គិត​ប្រតិព័ទ្ធ​ទៅ​លើ​ពូ​របស់​ខ្លួន​នោះ​ទេ ហើយ​នាង​ក៏​មាន​សង្សា​កំណាន់ចិត្ត ដែល​ជា​អ្នករៀន​ជាមួយ​គ្នា​ផង​ដែរ ។ ប្រភព​បាន​បន្ត​ទៀត​ថា នារី​រង​គ្រោះ​ធ្លាប់​បាន​បដិសេធ​ដាច់ខាត​ជាមួយ​ម្តាយ​ឪពុក​របស់​នាង​ម្តង​រួច​មក​ហើយ ហើយ​ក៏​ធ្លាប់​បាន​លេបថ្នាំ​សម្លាប់​ខ្លួន​ម្តង​ផង​ដែរ តែ​ត្រូវ​ក្រុម​គ្រួសារ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ដោយ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​រៀប​ការ​របស់​នារី​រង​គ្រោះ​ជាមួយ​ឪពុកមារ​នេះ ត្រូវ​បាន​គ្រោង និង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ ខាង​មុខ​នេះ តែ​បែរជា​អាក់ខាន ដោយសារ​តែ​កូនក្រមុំ ទើប​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​១២ ហើយ​បាន​សម្រេចចិត្ត​ចង​.​ក​នឹង​ដើម​ដង្កៀបក្តាម ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​រក​ឃើញ​ថា យុវតី​គិត​ខ្លី​ខាងលើ​ពិតជា​បាន​ស្លាប់​ដោយសារ​តែ​ចង​.​ក​ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ