ទាហាន​ថៃ​ជួប​ជាមួយ​ភាគី​ខ្មែរ​ពិភាក្សា​រឿង​ព្រំដែន


ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​០៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ មានការ​ណាត់ជួប​រវាង​ទាហាន​ឈុត​ខ្មៅ​ថៃ​មាន​គ្នា​ចំនួន​០៨​នាក់ ដឹកនាំ​ដោយ​លោក​នាវា​ឯក អា​ម៉​ន គួ​ហា​វេ​ក (​គ្មាន​អាវុធ​) និង​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ប៉ុស្ដិ៍​ទួល​រំដេង​ចំនួន​០៤​នាក់ ។

ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​សេង ស៊​ត់ នាយ​ប៉ុស្តិ៍​(​គ្មាន​អាវុធ​) ទាហាន​ការពារ​ព្រំដែន​ស៊ុប​ប៉ៃលិន​ចំនួន​១៥​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កែម អនុច មេបញ្ជាការ​ស៊ុប​ស្ដីទី​រួម និង​កងកម្លាំង​ទាហាន​ទំនាក់ទំនង​ព្រំដែន​ចំនួន​០៣​នាក់ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ទី សុខា ប្រធាន​ច្រក​ទំនាក់ទំនង​ព្រំដែន ដោយ​បាន​ណាត់ជួប​គ្នា​នៅ​ចំណុច​២៩២ ចន្លោះ​បង្គោល​សីមា​លេខ ៦៦-៦៧ ។

កិច្ច​ណាត់ជួប​នេះ​មាន​ខ្លឹមសារ​ដូច​ជាទី​១- ស្នើ​ឲ្យ​ភាគី​កម្ពុជា​ជួយ​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន ទី​២-​ស្នើ​សុំ​កុំ​ឲ្យ​មានការ​ដាំ​ដុះ​នៅ​ចំណុច​ខាងត្បូង​២៩២ ទី​៣-​បញ្ហា​ខាងលើ​នេះ​ទុក​ជូន​ថ្នាក់លើ​ធ្វើការ​ដោះស្រាយ និង​សម្របសម្រួល ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ