ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​ច្រូត​វិញ​ស្រាប់តែ​ឃើញ​ផ្ទះ ក្លាយជា​ផេះ​អស់​ទៅ​ហើយ

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ផ្ទះ​មួយ​ខ្នង​បាន​ក្លាយជា​ផេះ​ដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់ ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​មិន​នៅ ។ ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧​ត្រូវ​នឹង​ថ្ងៃអាទិត្យ នៅ​ភូមិ​តាំងគោក ឃុំ​តា​លោ…

ខេត្តពោធិ៍សាត់ ៖ ផ្ទះ​មួយ​ខ្នង​បាន​ក្លាយជា​ផេះ​ដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់ ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​មិន​នៅ ។ ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧​ត្រូវ​នឹង​ថ្ងៃអាទិត្យ នៅ​ភូមិ​តាំងគោក ឃុំ​តា​លោ ស្រុក​បាកាន ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តា​លោ​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ក្លាយជា​ចំណី​អគ្គិភ័យ​នេះ​ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ ជញ្ជាំង​ស្បូវ ក្រាល​ក្ដារ មាន​ទំហំ​០៤ គុណ​នឹង​០៧​ម៉ែត្រ ។ ម្ចាស់ផ្ទះ​ឈ្មោះ​ផ្អ ផ្អេ​ន ភេទ​ប្រុស​អាយុ​៦១​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ហ៊ុន ឡេ​ង អាយុ​៦១​ឆ្នាំ ។ នៅ​ថ្ងៃ​នោះ​ក្រុម​គ្រួសារ​ខាងលើ​រវល់​ទៅ​ច្រូតស្រូវ​តាំងពី​ព្រលឹម​លុះ​ពេល​ថ្ងៃត្រង់​ត្រឡប់​មក​ទទួលទាន​បាយ​ស្រាប់តែ​ឃើញ​ផ្ទះ​ក្លាយជា​ផេះ ទើប​មានការ​ស្លុតចិត្ត​និយាយ​លែង​ចេញ​តែ​ម្ដង ។ ទ្រព្យសម្បត្តិ​ដែល​មាន​ក្នុងផ្ទះ​ទាំង​ប៉ុន្មាន គឺ​អស់ទាំង​ស្រុង​ពិសេស​ស្រូវ​ចំនួន​០៨​កា​រ៉ុ​ង ចានឆ្នាំង សំលៀក​បំពាក់ សម្ភារ​ប្រើប្រាស់ និង​អត្រា​នុ​គោល​ដ្ឋា​ន​ជាដើម ។ ពេល​ដែល​ក្រុម​គ្រួសារ​របស់​គាត់​ចេញ​ទៅ​ច្រូតស្រូវ​នោះ​ពុំ​មាន​ដុត​ភ្លើង ទៀន ភ្លើង​ធូប ឫ​ភ្លើងចង្ក្រាន​ទុក​ចោល​នោះ​ទេ គឺ​មាន​តែ​អា​គុយ​មួយ​គ្រឿង​នៅ​លើ​ផ្ទះ​សម្រាប់​ចាប់​បំភ្លឺ​ពេល​យប់​តែ​ប៉ុណ្ណោះ ។

ម្ចាស់ផ្ទះ​សង្ស័យ​មាន​អ្នក​គេ​លួច​ដុត ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​បញ្ជាក់​ថា ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ​អាច​បណ្ដាល​មក​ពី​ផ្ទុះ​អា​គុយ ព្រោះ​ឃើញ​មាន​ស្នាម​ឆាបឆេះ​ចេញពី​កណ្ដាល​ផ្ទះ​ដែល​ជា​កន្លែង​ដាក់​អា​គុយ​នោះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ