ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរ​ការងារ​នាំ​យក​បច្ច័យ​ចូលរួម​បុណ្យសព​កម្ម​កា​រិ​នី

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នៅ​រសៀល​ថ្ងៃ​ទី​៨ ធ្នូ ២០១៧​នេះ លោក ចឹក បូ​រុន ប្រ​ធា​មន្ទីរ​ការងារ​ខេត្តកំពង់ស្ពឺ​ព្រមទាំង​មន្ត្រី​បាន​នាំ​យក​បច្ច័យ​ចំនួន ៤.២០០.០០០​រៀល…

ខេត្តកំពង់ស្ពឺ ៖ នៅ​រសៀល​ថ្ងៃ​ទី​៨ ធ្នូ ២០១៧​នេះ លោក ចឹក បូ​រុន ប្រ​ធា​មន្ទីរ​ការងារ​ខេត្តកំពង់ស្ពឺ​ព្រមទាំង​មន្ត្រី​បាន​នាំ​យក​បច្ច័យ​ចំនួន ៤.២០០.០០០​រៀល ចូលរួម​បុណ្យសព​កម្មការិនី​ដេ​ល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ធ្វើ​ដំណើរ​ទៅ​បំពេញការងារ​។ លោក ចឹក បូ​រិ​ន បាន​ប្រាប់​ថា​បន្ទាប់​ពី​អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​ពេទ្យ​អស់ហើយ ក្រោម​ការ​ពិនិត្យ​មើលថែ​ដោយ​ក្រុម​គ្រូពេទ្យ យ៉ាង​យកចិត្តទុកដាក់​បំផុត​។ ជា​ពិសេស​ការ​សម្រាក​ព្យាបាល​ទៀត​សោត ក្រោម​ការ​ចំណាយ​ទាំងស្រុង​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ហៅ​កាត់ (​បស​ស​)​។

លោក ចឹក បូ​រិ​ន បន្ត​ថា​ចូលរួម​នៅ​រសៀល​នេះ អាជ្ញាធរ ខេត្ត ស្រុក ឃុំ កាកបាទក្រហម ខេត្ត​/​ស្រុក បាន​នាំ​យក​គ្រឿង​ឧបភោគ បរិភោគ បច្ច័យ ជូន​ដល់​គ្រួសារ​សព កម្មការិនី ដែល​បាន​ស្លាប់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។ ក្នុង​នេះ​រូប​លោក​ក៏​បាន​ចូលរួម​ចូល​ជា​បច្ច័យ​ចំនួន ២០០,០០០​រៀល ចំណែក (​បស​ស​) បាន​ផ្តល់​គោល​របប​ជូន​ដល់​ក្រុម​គ្រួសារ​សព ចំនួន ៤.០០០.០០០​រៀល ព្រមទាំង​ចិញ្ចឹម ប្តី និង​កូន ឲ្យ​បាន​រស់នៅ និង​រៀនសូត្រ បន្ត​ទៀត​។ លោក​ប្រធាន​បន្ត​ទៀត​ថា នេះ​គឺជា​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​តែងតែ​គិតគូរ​ទាំង​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ ក៏​ដូច​ជា​សុខមាលភាព និង​អត្ថប្រយោជន៍​ជា​ច្រើន ក្នុង​ការងារ​ជា​កម្មករ កម្មការិនី ឲ្យ​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​។

ជាង​នេះ​ទៅ​ទៀត​ក្នុង​នាម​លោក​ជា​ប្រធាន​មន្ទីរ​ការងារ​ក៏​បាន​អំពាវនាវ​ជា​ថ្មី​ម្តងទៀត សូម​បងប្អូន អ្នក​រកស៊ី​មុខរបរ បើកបរ​ដឹក​ជញ្ជូន​បងប្អូន​កម្មករ កម្មការិនី សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ពេល​កំពុង​បើកបរ និង​សូម​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ មុន​ចេញ​ប្រកប​មុខរបរ​នេះ​ព្រោះថា ជីវិត​មនុស្ស​មាន​តម្លៃ​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ