ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ទទួលស្គាល់​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​ផ្ទុះ​បាតុកម្ម​ភ័យ​ខ្លាច

6 ឆ្នាំ មុន

ប្រទេស​អ៊ីស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ការកើនឡើង​នៃ​អំពើ​ហិង្សា​អាច​ផ្ទុះ​ខ្លាំង​ក្នុង​បណ្តា​ដែនដី​ប៉ា​ឡេ​ស្ទី​ន​នា​ថ្ងៃ​សុក្រ ទី​៨ ធ្នូ ជា​ថ្ងៃ​សូត្រធម៌​ប្រចាំ​ស​ប្តា​ហ៍​របស់​សាសនិក​អ៊ិ​ស្លា​ម ក្រោយ​ការ​អំពាវនាវ​របស់​ចលនា​អ៊ិ​ស្លា​មហា​ម៉ាស់​ឱ្យ​មាន INTIFADA ថ្មី​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ទទួលស្គាល់​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់…

ប្រទេស​អ៊ីស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ការកើនឡើង​នៃ​អំពើ​ហិង្សា​អាច​ផ្ទុះ​ខ្លាំង​ក្នុង​បណ្តា​ដែនដី​ប៉ា​ឡេ​ស្ទី​ន​នា​ថ្ងៃ​សុក្រ ទី​៨ ធ្នូ ជា​ថ្ងៃ​សូត្រធម៌​ប្រចាំ​ស​ប្តា​ហ៍​របស់​សាសនិក​អ៊ិ​ស្លា​ម ក្រោយ​ការ​អំពាវនាវ​របស់​ចលនា​អ៊ិ​ស្លា​មហា​ម៉ាស់​ឱ្យ​មាន INTIFADA ថ្មី​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ទទួលស្គាល់​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ជា​រដ្ឋ​ធានី​អ៊ី​ស្រា​អែ​ល ។

គេ​ផ្តោត​ជា​ពិសេស​ឆ្ពោះទៅ​កាន់​ប្រាង្គ​នៃ​ព្រះ​វិហារ​អ៊ិ​ស្លា​ម​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ខាង​កើត​ជា​កន្លែង​គោរព​បូជា ដោយនៅ​ទីនោះ​តែង​ផ្ទុះ​ជា​រឿយ​ៗ​នូវ​ចលាចល​ក្នុង​ដំណាក់កាល​តានតឹង ក្រោយ​ការ​ប៉ះទង្គិច​គ្នា​មាន​កម្រិត​ទាំងឡាយ​រវាង​ពួក​ប៉ា​ឡេ​ស្ទី​ន និង​កង​ទាហាន​​អ៊ី​ស្រា​អែ​ល ដែល​បណ្តាល​ឱ្យ​មនុស្ស​រង​របួស​ជាង​២០​នាក់​រួច​ហើយ​នៅ​ជ្រោយ​ហ្គា​ហ្សា និង​នៅ​ស៊ី​ស​ហ្ស៊​ក​ដា​នី កាន់កាប់​ដោយ​អ៊ី​ស្រា​អែ​ល ដោយនៅ​ទីនោះ​កងទ័ព​អ៊ីស្រា​អែ​ល​បញ្ជូន​កម្លាំង​បន្ថែម ។

បាតុកម្ម​នានា​ក៏​គ្រោង​ធ្វើ​ដែរ​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​នៃ​ពិភព​អ៊ិ​ស្លា​ម​ពិសេស​នៅ​ក្រុង​អ៊ីស្តង់​ប៊ុល និង​នៅ​ម៉ា​ឡេ​ស៊ី ក្រោយ​បាតុកម្ម​ដែល​កើត​មាន​ចាប់ពី​ប៉ា​គី​ស្ថាន​ទៅ​តួ​ក​គី ដោយ​កាត់​តាម​ទុ​យ​នី​ស៊ី និង​ហ្ស៊​ក​ដា​នី ដែល​នៅ​ប្រទេស​ទាំងនេះ ពួក​បាត​ករ​នាំ​គ្នា​ស្រែក​ពាក្យ​ថា «​ស្លាប់​ទៅ​អ៊ីស្រា​អែ​ល​» ហើយ​ដុត​រូប​លោក​ដូ​ណា​ល់ ត្រាំ ។

ពួក​ប៉ា​ឡេ​ស្ទី​ន ដែល​អំពាវនាវ​ឱ្យ​មានការ​ចងកំហឹង​៣​ថ្ងៃ​នោះ​នា​ថ្ងៃ​ទី​៧ ធ្នូ បាន​ដុត​រូប
ប្រធានាធិបតី​អា​មេ​រិ​ក ។ ជន​ប៉ា​ឡេ​ស្ទី​ន​ជាង​២០​នាក់​រង​របួស ដោយ​គ្រាប់​កៅស៊ូ ឬ​គ្រាប់
ពិត​ពេល​ប៉ះទង្គិច​គ្នា​ជាមួយ​កង​ទាហាន​អ៊ី​ស្រាអែ​ល ។ កូដកម្ម​ទូទៅ​មួយ​ក៏​ធ្វើ​ដែរ​នា​ថ្ងៃ​ទី​៧ ធ្នូ នៅ​ស៊ី​ស​ហ្ស៊​ក​ដា​នី និង​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ខាងកើត ។

ក្រុម​ហា​ម៉ាស់​ដែល​ត្រួតត្រា​ជ្រោយ​ហ្គា​ហ្សា​អំពាវនាវ​ឱ្យ​មាន INTIFADA ថ្មី រួច​វេលា​ល្ងាច​គ្រាប់​រ៉ុក្កែត​យ៉ាងតិច​២​គ្រាប់ ប្រហែល​បាញ់​ចេញពី​ហ្គា​ហ្សា​ទៅ​កាន់​អ៊ី​ស្រា​អែ​ល​បាន​ផ្ទុះ ។

ការ​សម្រេច​របស់​លោក​ត្រាំ នេះ ញ៉ាំង​ឱ្យ​មានការ​ប្រឆាំង​លើ​ពិភពលោក​ទាំងមូល ហើយ​​រឿង​នេះ​នា​ថ្ងៃ​ទី​៨ ធ្នូ មាន​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ។
ក្រុង​ហ្សេ​រុយ​សា​ឡឹម​ជាទី​ក្រុង​សក្ការៈ​របស់​ពួក​ជ្វី​ហ្វ​ផង របស់​ពួក​គ្រឹ​ស្ត​ផង និង​របស់​ពួក​អ៊ិ​ស្លា​ម​ផង ។ ទោះជា​មានការ​ព្រមាន​មក​ពី​គ្រប់​ជ្រុង​នៃ​ពិភពលោក​ក្តី ក៏​ប្រធានាធិបតី​អា​មេ​រិ​ក​នា​យប់​ថ្ងៃ​ទី​៦ ធ្នូ បាន​បញ្ជា​ឱ្យ​ផ្ទេរ​ស្ថានទូត​អា​មេ​រិ​ក​ពី​ក្រុង​តែ​ល​អា​វីវ មក​កាន់​ទីក្រុង​ហ្សេ​រុយ​សាឡឹម ដែល​ជា​ការ​កាត់​ផ្តាច់​ការ​ខិតខំ​ប្រឹងប្រែង​ខាង​ការទូត​របស់​អា​មេ​រិ​ក​ចាប់​តាំងពី​ជិត​៧០​ឆ្នាំ​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ