ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​ពី​នេះ​ពី​នោះ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

ដំរីព្រៃ​ហ្គំ​ប៊ី​ជាន់​ភ្ញៀវ​ទេសចរ​២​នាក់​ស្លាប់ បុរស​ភ្ញៀវ​ទេសចរ​ច​ន​ជាតិ​ហូ​ឡង់ អាយុ​៦៤​ឆ្នាំ និង​ស្ត្រី​ជនជាតិ​បែ​ល​ហ្ស៊ិក អាយុ​៥៧​ឆ្នាំ​ត្រូវ​ដំរីព្រៃ​ប្រទេស​ហ្គំ​ប៊ី​ជាន់​ស្លាប់​បាត់បង់​ជីវិត​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។ កូរ៉េ​ខាងត្បូង​ចាប់​ជនជាតិ​អា​មេ​រិ​ក​ដែល ព្យាយាម​ចូល​ទៅ​កូរ៉េ​ខាងជើង បុរស​ជនជាតិ​អា​មេ​រិ​កម្នា​ក់បាន​ព្យាយាម​ឆ្លង​ចូល​ទៅ​កូរ៉េ​ខាងជើង ត្រូវ​អាជ្ញាធរ​កូរ៉េ​ខាង…

ដំរីព្រៃ​ហ្គំ​ប៊ី​ជាន់​ភ្ញៀវ​ទេសចរ​២​នាក់​ស្លាប់

បុរស​ភ្ញៀវ​ទេសចរ​ច​ន​ជាតិ​ហូ​ឡង់ អាយុ​៦៤​ឆ្នាំ និង​ស្ត្រី​ជនជាតិ​បែ​ល​ហ្ស៊ិក អាយុ​៥៧​ឆ្នាំ​ត្រូវ​ដំរីព្រៃ​ប្រទេស​ហ្គំ​ប៊ី​ជាន់​ស្លាប់​បាត់បង់​ជីវិត​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

កូរ៉េ​ខាងត្បូង​ចាប់​ជនជាតិ​អា​មេ​រិ​ក​ដែល ព្យាយាម​ចូល​ទៅ​កូរ៉េ​ខាងជើង
បុរស​ជនជាតិ​អា​មេ​រិ​កម្នា​ក់បាន​ព្យាយាម​ឆ្លង​ចូល​ទៅ​កូរ៉េ​ខាងជើង ត្រូវ​អាជ្ញាធរ​កូរ៉េ​ខាង ត្បូង​ចាប់ខ្លួន ក្រោយ​ពី​ភាគ​គី​ទាំង​ពី​កំពុង​មាន​ភាព​តានតឹង ។

រន្ទះបាញ់​យន្តហោះ​ដឹក​អ្នកដំណើរ
យន្តហោះ​ដឹក​អ្នកដំណើរ​បូ​អ៊ី​ញ «777-300» របស់​ក្រុម​ហ៊ុ​ន​អាកាសចរណ៍ «KLM» ត្រូវ​រន្ទះបាញ់​ក្រោយ​ពី​ហោះ​ចេញ​លើ​ផ្លូវ​រ៉ា​ន់​វ៉េ ក្នុង​ទីក្រុង​អាំ​ស្ទែ​ដាំ​ឆ្ពោះទៅ​ក្រុង​លី​ម៉ា ។

បុរស​ជនជាតិ​ចិន​ឈប់​ម៉ូតូ​ក្បែរ​ទ្រូងផ្លូវ​ត្រូវ​រថយន្ត​បុក​របាំង​ផ្លូវ​វិះ​ស្លាប់
បុរស​ជនជាតិ​ចិន​ម្នាក់​ឈប់​ម៉ូតូ​ក្បែរ​ទ្រូងផ្លូវ ក៏​មាន​រថយន្ត​មួយ​គ្រឿង​បុក​ថ្ម​ទ្រូងផ្លូវ​ហោះ​សង្កត់​លើ​ម៉ូតូ ប៉ុន្តែ​រូបគេ​អាច​លោត​គេច​ទាន់​ពេល​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត ។

នាវា​ចិន​ប្រើ​ថាមពល​អគ្គិសនី
ចាត់​ទុក​ថា​ជា​ស្នាដៃ​របស់​ក្រុមហ៊ុន​តំលើង​នាវា​របស់​ចិន បាន​បង្ហាញ​នាវា​ដើរ​ដោយ​ចរន្ត​មាន​ទម្ងន់​២.០០០​តោន ប្រវែង​៧០,៥​ម៉ែត្រ ទទឹង​១៣,៩​ម៉ែត្រ និង​មាន​ជម្រៅ​៤,៥​ម៉ែត្រ ស្ថិត​នៅ​កំពង់​ផែ​ក្រុង​ក្វា​ង​ចូ​វ ប្រទេស​ចិន ។

គ្រាប់កាំភ្លើង​ធំ​បុរាណ​មាន​អាយុ​៤០៨​ឆ្នាំ
គ្រាប់កាំភ្លើង​ធំ​បុរាណ​មួយ​បាន​ប្រទះ​ឃើញ​នៅ​ខាងក្រៅ​ឆ្នេរ​ប្រទេស​ជប៉ុន ក្បែរ​ទីក្រុង​អ៊ី​វ៉ា​វ៉ា​ដា ខណៈ​ពេល​អ្នកជំនាញ​មាន​ជំនឿ​ថា​ផលិត​ឡើង​តាំងពី​ឆ្នាំ​១៦០៩ ។

ក្ដាម​ស៊ីសត្វ​រំពេ​ជា​អាហារ
របាយការណ៍​ស្រាវជ្រាវ​ពី​សត្វ​ធម្មជាតិ ឃើញ​ថា​ក្ដាម​នៅ​លើ​កោះ «Chagos» ប្រទេស​ឥណ្ឌា​បាន​ស៊ីសត្វ​រំពេ​ជា​អាហារ និង​ជា​លើក​ដំបូង​ដែល​ប្រទះ​ឃើញ​ក្ដាម​ប្រភេទ​នេះ ។

រថភ្លើង​បុក​គ្នា​នៅ​សិង្ហ​បុរី​របួស​២៥​នាក់
យ៉ាង​ហោច​មាន​អ្នក​របួស​២៥​នាក់ នៅ​ក្នុង​ហេតុការណ៍​រថភ្លើង​បុក​គ្នា​នៅ​ឯ​ស្ថានីយ៍​មួយ​ក្នុង​សិង្ហ​បុរី កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

ម្ដាយ​និង​កូន​មិន​គួរ​ព្រាត់​គ្នា
មេគោ​មួយ​ក្បាល​កំពុង​រត់​តាម​កូន​៣​ក្បាល​ដែល​ដឹក​តាម​រទេះ ក្រោយ​ពី​បាន​បំបែក​នៅ​ឯ​កសិដ្ឋាន​មួយ​ក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់ ជា​ហេតុការណ៍​មួយ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ម្ដាយ​​ស្រឡាញ់​កូន ។

ត្រី​បា​ឡែ​ន​ងាប់​នៅ​ប្រទេស​ចិន
ត្រី​បា​ឡែ​ន​មួយ​ក្បាល​បាន​មក​ទើរ​នៅ​តំបន់ឆ្នេរ​ក្នុង​ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន​ត្រូវ​បាន​អា​ជ្ញ​ធរ​ជួយ​សង្គ្រោះ​តែ​បរាជ័យ ព្រោះ​វា​ងាប់​ក្នុង​រយៈពេល ៣​ថ្ងៃ​បន្ទាប់ កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ