ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​កម្មករ​-​កម្ម​ការី​នី​សន្លប់​ជា​បន្តបន្ទាប់​ដោយសារ​ពុល​ក្លិន​ក្រណាត់

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅ​វេលា​ម៉ោង​៧​នឹង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ កំលាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បាទី និង​កំលាំង​ស្នាក់​ការ​២០១ កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ចុះ​អន្ត​រាគមន៍​ករណី​កម្មករ​-​កម្ម​ការី​នី​រោងចក្រ​កាត់ដេរ​យីហោ ជេ​ឌី…

ខេត្តតាកែវ ៖ នៅ​វេលា​ម៉ោង​៧​នឹង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ កំលាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បាទី និង​កំលាំង​ស្នាក់​ការ​២០១ កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ចុះ​អន្ត​រាគមន៍​ករណី​កម្មករ​-​កម្ម​ការី​នី​រោងចក្រ​កាត់ដេរ​យីហោ ជេ​ឌី តូ​យូ​ស៊ី​មា ខូ​អិ​ល​ធី​ឌី ដែល​ពុល​ក្លិន​ក្រណាត់​ដួល​សន្លប់ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ ។

ហើយ​ករណី​ដែល​នាំ​ឲ្យ​មាន​កម្មករ​-​កម្ម​ការី​នី​ដួល​សន្លប់​នេះ​បណ្ដាល​មក​ពី​ពុល​ក្លិន​ក្រណាត់​ដែល​​ដួល​សន្លប់​ប្រហែល​ជាង​៦៦​នាក់ ដោយ​ក្នុង​ចំណោម​កម្មករ​-​កម្ម​ការី​នី​នៅ​ក្នុង​រោងចក្រ​ទាំងអស់​សរុប​៣២៧១​នាក់ ស្រី​១៥៥​នាក់ បាន​បញ្ជូន​ជន​រង​គ្រោះ​តាម​រថយន្ដ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាទី​ទៅ​គ្លីនិក​ឯកជន​ខ្លះ និង​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្លះ ។

គួ​រំលឹក​ផង​ដែ​ថា កាលពី​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៧ កន្លង​ទៅ​នៅ​ស្រុក​បាទី​ក៏​មាន​កម្មករ​-​កម្មការិនី​ដួល​សន្លប់​ប្រមាណ​ជា​១៨៩​នាក់​ផង​ដែរ ដោយសារ​តែ​ពុល​ក្លិន​ថ្នាំ​ក្នុង​រោងចក្រ​ហើយ​បន្ទាប់​ពី​មានការ​ដួល​សន្លប់​យ៉ាងច្រើន​ដូច្នេះ នៅ​វេលា​ល្ងាច​ថ្ងៃ​ដដែល​នោះ​ក៏​ឃើញ​មាន​វត្តមាន លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ​ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ​មាន​កាកបាទក្រហម​ខេត្ត​ជាដើម​ក៏​បាន​ផ្តល់​ជូន​ថវិកា​ខ្លះ ទឹកដោះគោឆៅ​ខ្លះ ជាមួយនឹង​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ដល់​កម្មករ​-​កម្មការិនី​ពី​សំណាក់​សម្តេច​កិត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទ​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ