ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ប៉េ​អឹម​ស្រុក និង​ក្រុង​ឃាត់​ចាប់ម៉ូតូ​ដឹកឈើគ្រញូង៥គ្រឿង

13 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣០ មីនា កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​សេ​សាន ​​បាន​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ស្ទឹង​ត្រែង​ឃាត់​ចាប់ម៉ូតូ​សង់​កូរ៉េចំនួន​៥គ្រឿង ​ដែលដឹក​ឈើ​គ្រញូង​​ រួច​​ដក​ហូត​ និង​នាំ​យកមកធ្វើ​កំណត់​​ហេតុក្នុង​មូល​ដ្ឋាន​​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ស្ទឹងត្រែង​ ។ ​តាមលោក​អនុសេ​នីយ៍​ឯក​​សុខ​ សំអឿន ​និង​លោក​អនុ​សេនីយ៍​ឯកយ៉ា​យឿន ​​បាន​ឱ្យ​ដឹង​​ថា ក្រោយ​ពីបណ្តាញ​​បាន​រាយ​ការណ៍​ថា មាន​ម៉ូតូ

ខេត្តស្ទឹងត្រែង ៖ នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣០ មីនា កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​សេ​សាន ​​បាន​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ស្ទឹង​ត្រែង​ឃាត់​ចាប់ម៉ូតូ​សង់​កូរ៉េចំនួន​៥គ្រឿង ​ដែលដឹក​ឈើ​គ្រញូង​​ រួច​​ដក​ហូត​ និង​នាំ​យកមកធ្វើ​កំណត់​​ហេតុក្នុង​មូល​ដ្ឋាន​​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ស្ទឹងត្រែង​ ។ ​តាមលោក​អនុសេ​នីយ៍​ឯក​​សុខ​ សំអឿន ​និង​លោក​អនុ​សេនីយ៍​ឯកយ៉ា​យឿន ​​បាន​ឱ្យ​ដឹង​​ថា ក្រោយ​ពីបណ្តាញ​​បាន​រាយ​ការណ៍​ថា មាន​ម៉ូតូ​ចំនួន៥គ្រឿង​ដឹក​ឈើគ្រញូង​​មកពី​ស្រុម​សៀម​ប៉ាង កម្លាំង​​របស់​លោក​ក៏បាន​ស្ទាក់​​ និង​ឃាត់​ចាប់​​យកមក​រក្សា​ទុក​ក្នុងមូលដ្ឋាន​​កង​រាជ​អាវុធ​ហត្ថ​​ក្រុង ហើយ​ឱ្យ​ចុះកិច្ច​សន្យា​បញ្ឈប់ការ​ដឹក​ជញ្ជូន​​ឈើ​ខុស​ច្បាប់នេះ ត​ទៅ​ទៀត ។

បើតាមម្ចាស់ម៉ូតូ​ដឹកឈើ​គ្រញូង ទាំងនោះ​និយាយ​ថា ពួកគាត់​ពុំ​ដែល​រកស៊ី​ដឹកឈើ​គ្រញូង​ខុសច្បាប់នេះ​ទេ គឺ​ជា​​អ្នក​ទិញ​​ជ្រូក​តាម​ភូមិ- ស្រុក តែក្រោយពីទិញ​ពុំ​បាន ក៏​ចូល​លុយគ្នា​ម៉ៅ​ឈើ​គ្រញូង​​ទាំង​នោះ​មកលក់ ក្នុងទីរួមខេត្ត​​ ដើម្បី​រួច​សោ​ហ៊ុយ​​ថ្លៃ​ចាយវាយ ។ ក្រោយពីដឹក​ចេញពី​ភូមិ​ខិ ឃុំព្រែក​មាស ស្រុ​កសៀម​ប៉ាង មក​ដល់​ចំណុច​គីឡូ​ម៉ែត្រ​លេខ៨ ជិត​ដល់​ទី​រួម​ខេត្ត​ក៏ត្រូវ​កម្លាំង​​​ប៉េអឹម​​ឃាត់​​ចាប់​រួច​នាំមក​មូលដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ក្រុង​តែម្តង ។ គ្រញូង​ទាំង​អស់នេះ ពួក​គាត់​ចំនួន​៤​នាក់​បាន​ចូល​លុយគ្នា​ទិញអស់ ប្រាក់ចំនួន​៩៣.៥០០រៀល ។​ រីឯម៉ូតូ​មួយគ្រឿង​​ទៀត​ដឹក​ឈើ​​គ្រញូង​បង្កប់​ក្នុង​​ធុង​ទឹកកកមកពី​ភូមិ​កណ្តាញគោត ឃុំព្រែក​ ស្រុក​សៀមប៉ាង ដែល​ម៉ៅ​​ពី​ឈ្មួញ​នៅ​តាមភូមិ​ក្នុង​តម្លៃ​២០ម៉ឺន​​រៀល​ លុះមក​ដល់​ចំណុចខាងលើ ក៏​ត្រូវកម្លាំង​ប៉េអឹម​​ឃាត់​ដែរ ។ ​ទាំងកំណាត់ឈើគ្រញូង​ និងម៉ូតូ​ជា​មធ្យោ​​បាយដឹកជញ្ជូន​ ត្រូវ​បាន​ឃាត់​រក្សា​ទុកក្នុង​មូល​ដ្ឋានកង​រាជ​អាវុធហត្ថ​ក្រុង​ស្ទឹង​ត្រែង​ ដើម្បី​កសាងសំណុំ រឿង​ ៕