ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​តែ​ទៅ​ទាន់​ពេល មិនដឹង​ទៅ​ជា​យ៉ាងណា(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១​នឹង​២០​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៧ នេះ​មាន​ករណី​បង្ក​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្នុង​ផ្លូវ​២១៧ ភូមិ​តា​ឡី សង្កាត់​-​ខណ្ឌដង្កោ ដោយ​មាន​ករណី​ទុ​ស្សេ​ខ្សែភ្លើង​មួយ​បាន​កើតឡើង…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១​នឹង​២០​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៧ នេះ​មាន​ករណី​បង្ក​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្នុង​ផ្លូវ​២១៧ ភូមិ​តា​ឡី សង្កាត់​-​ខណ្ឌដង្កោ ដោយ​មាន​ករណី​ទុ​ស្សេ​ខ្សែភ្លើង​មួយ​បាន​កើតឡើង ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា ករណី​ទុ​ស្សេ​ខ្សែភ្លើង​នេះ​បាន​បង្ក​ឡើង​ធ្វើ​ឱ្យ​មានការ​ខូចខាត​តុ​សម្រាប់​ទទួលទាន​បាយ​មួយ និង​សម្ភារ​មួយ​ចំនួន ។ ផ្ទះ​ដែល​ទុ​ស្សេ​ខ្សែភ្លើង​នោះ​ជា​របស់​មន្ត្រី​យោធា​ម្នាក់​ដែល​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ ។

ប្រភព​បន្ត​ថា នៅ​ពេល​ដែល​កើតហេតុ​ភ្លាម​ៗ​ដោយ​មានការ​ជួយ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​សាលា​ខណ្ឌដង្កោ​ចុះ​ជួយ​ពន្លត់​ទាន់​ពេលវេលា​ទើប​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន​ទាំងស្រុង និង​រលត់​ជា​ស្ថាពរ​ទើប​មិន​បណ្តាល​ឱ្យ​ឆាប់ឆេះ​ខ្លាំង និង​ប៉ះពាល់​ដល់​ផ្ទះ​អ្នក​ជិតខាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ