ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់​ហើយ​អ្នកលក់​នៅ​តែ​បន្ត​លក់​លើ​ចិញ្ចើម​ផ្លូវ​ដដែល

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​អាជ្ញាធរ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ និង​អាជីវក​រដាក់​លក់ទំនិញ​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ និង​ចត​រថយន្ត​លើ​ផ្លូវ​បណ្តាល​ឱ្យ​ខូច​សណ្តាប់ធ្នាប់​ទើប​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ លោក​ចក់ រិ​ទ្ធី អភិបាលរង​ក្រុង​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តែ​ម្តង…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​អាជ្ញាធរ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ និង​អាជីវក​រដាក់​លក់ទំនិញ​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ និង​ចត​រថយន្ត​លើ​ផ្លូវ​បណ្តាល​ឱ្យ​ខូច​សណ្តាប់ធ្នាប់​ទើប​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ លោក​ចក់ រិ​ទ្ធី អភិបាលរង​ក្រុង​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តែ​ម្តង ។

លោក​ចក់ រិ​ទ្ធី អភិបាលរង​ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ឥឡូវ​ប្រជាពលរដ្ឋ​នៅ​តែ​នាំ​គ្នា​បន្ត​ដាក់​លក់​នំចំណី និង​ម្ហូបអាហារ​នៅ​លើ​ចិញ្ចើម​ផ្លូវ មាន​ចត​ម៉ូតូ​រ៉ឺ​ម៉ក រថយន្ត​នៅ​លើ​ផ្លូវថ្នល​សាធារណៈ​បណ្តាល​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​កកស្ទះ​ចរាចរណ៍​ទើប​លោក​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​បន្ត​ណែនាំ​រៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ​តែ​ម្តង ។

លោក​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​ហាក់ដូចជា​អត់​ស្តាប់​ការ​ណែនាំ​សាលាក្រុង ដោយ​ខាង​អាជ្ញាធរ​បាន​ចុះ​ទៅ​ធ្វើការ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ ហើយ​ថែម​ទាំង​ជូនដំណឹង​ដល់​ពួក​គាត់​ជា​រឿយ​ៗ ។ ម្យ៉ាងវិញទៀត​បើសិនជា​ម៉ូតូ ឬ​រថយន្ត​ជ្រុល​ចង្កូត​ទៅ​ប៉ះពាល់ និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ពិតជា​នាំ​ឱ្យ​ទទួល​រង​គ្រោះ​ខាតបង់​ថវិកា និង​ពេលវេលា និង​លំបាក​ក្នុង​ការ​ដោះស្រាយ​ទៀត​ផង ។

ចំណែក​ប្រជាពលរដ្ឋ​ត្រេកអរ​ពេល​ឃើញ​អាជ្ញាធរ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ ប៉ុន្តែ​អ្វី​ដែល​គេ​កត់សម្គាល់​នោះ គឺ​ដូច​ជា​វែក​ចក ព្រោះ​អី​បន្ទាប់​ពី​អាជ្ញាធរ​ណែនាំ​រួច អ្នកលក់​នៅ​តែ​បន្ត​លក់ដូរ នៅ​លើ​ចិញ្ចើម​ផ្លូវ និង​ចត​រថយន្ត​នៅ​លើ​ផ្លូវ បណ្តាល​ឱ្យ​លំបាក​ធ្វើ​ចរាចរណ៍​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ