ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធតែ​មុខសញ្ញា​ចាស់​ទើប​ចេញពី​គុក​ឥឡូវ​ចូល​គុក​វិញ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ប្រុស​ស្រី​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​សង្ស័យ​ថា បាន​រក្សា​ទុក និង​ចែកចាយ​ថ្នាំ​ញៀន​ដោយ​ខុសច្បាប់​ប្រព្រឹត្ត​នៅ​ចំណុច​ក្បាល​ស្ពានថ្ម​ព្រះ​ពន្លា ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ។ យុវជន​ប្រុស​ទាំង​បួន​នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃនេះ…

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ប្រុស​ស្រី​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​សង្ស័យ​ថា បាន​រក្សា​ទុក និង​ចែកចាយ​ថ្នាំ​ញៀន​ដោយ​ខុសច្បាប់​ប្រព្រឹត្ត​នៅ​ចំណុច​ក្បាល​ស្ពានថ្ម​ព្រះ​ពន្លា ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ។ យុវជន​ប្រុស​ទាំង​បួន​នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃនេះ ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន អោយ​ដឹង​ថា យុវជន​ប្រុស​ស្រី​ទាំង​បួន​នាក់​ខាងលើ​នេះ​គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ក្នុង​ក្រុង​សិរី​សោភ័ណ ហើយ​មុខសញ្ញា​នេះ​ជា​មុខសញ្ញា​ចាស់​ខ្លះ​ធ្លាប់​ទាំង​ជាប់​ពន្ធនាគារ និង​ជាប់​មណ្ឌល​កែប្រែ​ជា​ច្រើន​ដង​ផង​ដែរ ។ កម្លាំង​ជំនាញ​បាន​ធ្វើការ​តាមដាន​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​ទើប​ឈាន​ដល​ល់​ការ​ឃាត់ខ្លួន​បាន ។

លោក ស ប៊ុ​ន​សឿង ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​បួន​នាក់​សមត្ថកិច្ច​បាន​ដកហូត​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​សរុប​ចំនួន​៤២​កូន​ថង់ ស្មើនឹង​ទម្ងន់​១៨,៨៤​ក្រាម មេ​តំ​ហ្វ​តា​មីន​គ្រាប់​១៥៧​គ្រាប់ ទូរស័ព្ទ​៤​គ្រឿង នាឡិកា​មួយ​គ្រឿង និង​ម៉ូតូ​ហុងដា​ទ្រី​ម​មួយ​គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំ​ន​ញ​របស់​កងរាជអាវុធហត្ថ​ខេត្ត​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ