ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាំកុងត្រូល​ខេត្ត ចុះ​ពិនិត្យ​ទំនិញ​ម្ហូបអាហារ

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៧ មន្ដ្រី​កាំកុងត្រូល​ខេត្ដមណ្ឌលគិរី បាន​សហ​ការណ៍​ជាមួយ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ដ និង​នរ​គ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ បាន​ចុះ​ពិនិត្យ​ទំនិញ​ម្ហូបអាហារ…

ខេត្តមណ្ឌលគិរី ៖ នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៧ មន្ដ្រី​កាំកុងត្រូល​ខេត្ដមណ្ឌលគិរី បាន​សហ​ការណ៍​ជាមួយ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ដ និង​នរ​គ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ បាន​ចុះ​ពិនិត្យ​ទំនិញ​ម្ហូបអាហារ នៅ​ក្នុង​ផ្សារ​សែន​មនោ​រម្យ ក្រុង​សែន​សែន​មនោ​រម្យ​។ ទំនិញ​ហួសការ​បរិច្ឆេទ​ប្រើប្រាស់ ម៉ាក juiclife ចំនួន​០៥​កេស ស្មើនឹង​៥០​គីឡូក្រាម បាន​យក​ទៅ​កម្ទេច​ចោល​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ដ​។ ប្រ​តិ​ប​តិ្ត​ការ​នេះ​ដឹកនាំ​ដោយ​លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេ​ត្ដម​ណ្ឌ​គិរី និង​លោក ម៉ោ​ញ ជី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ដ ព្រមទាំង​កម្លាំង​នរ​គ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​។

លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ដ​បានដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ ក្នុង​គោលបំណង​ការពារ​ផលប្រយោជន៍ និង​សុខភាព​អ្នក​ប្រើប្រាស់ ផ្ដោត​ទៅ​លើ​ទំនិញ​វេច​ខ្ចប់​ស្រាប់ ជា​ពិសេស​ទំនិញ​ហួល​ការ​បរិច្ឆេទ​ប្រើប្រាស់ ទំនិញ​គ្មាន​សុវត្ថិភាព ឬ​លាយ​សា​ធាតុគីមី​ហាមឃាត់​។ លោក​បន្ថែម​ថា ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ បាន​ធ្វើតេស្ត​លើ​ចំណីអាហារ ដើម្បី​ស្វែងរក​សា​ធាតុគីមី​ហាមឃាត់ ប៉ូ​រ៉ា​ក់ លើ​មុខទំនិញ​ដូច​ជា សរសៃ​គុយទាវ នំ​បញ្ចុក លត ត្រីងៀត សាច់ក្រក ជា​លទ្ធផល​ពុំ​មាន​សា​ធាតុគីមី​ហាមឃាត់​។ ធ្វើ​តេស​សារធាតុ​គីមី Sodium Hydrosulfite salicylic Acid formalin លើកមុខ​ទំនិញ ស្ករត្នោត ទឹក​ត្រាំ​សណ្ដែកបណ្តុះ ទឹក​ខ្ញី​ហាន់ ស្ពៃជ្រក់ ទំពាំង​ជ្រក់ ទឹក​ត្រាំ​បង្គា​ស្រស់ មឹក​ស្រស់ ជា​លទ្ធផល​ពុំ​មាន​សារធាតុ​គីមី​នោះ​ទេ និង​បាន​ធ្វើតេស្ត​រក​ជាតិ​អ៊ីយ៉ូត​នៅ​ក្នុង​អំបិល​ម៉ាក​ហ្គូ​វ​ឆាយ​តិច លទ្ធផល​មាន​អ៊ីយ៉ូត​ត្រឹមត្រូវ​។

ទន្ទឹម​នឹង​ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ​ដែរ មន្ត្រី​កាំកុងត្រូល​បាន​ធ្វើការ​ណែនាំ​បន្ថែម ដល់​អាជីវករ ពាណិជ្ជករ​ឲ្យ​មានការ​យល់​ដឹង និង​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទំនិញ​ទាំងឡាយ​ណា​ដែល​មិន​មានគុណ​ភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដូច​ជា​កំប៉ុង​ក្រពឹត ប៉ោង ច្រេះ​ស៊ី ទំនិញ​ដែល​មាន​សារធាតុ​គីមី​ហាមឃាត់ និង​ត្រូវ​រៀបចំ​ទំនិញ​លក់ដូរ​ទុកដាក់​ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ និង​បាន​បិទ​រូបភាព ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​កាំ​ង​កុងត្រូល ជូន​ដល់​អ្នកលក់ និង​អ្នក​ប្រើប្រាស់​ឲ្យ​បាន​យល់​ដឹង​ពី​រូបភាព ជាបឋម​នូវ​ទំនិញ​ណា​ដែល​គួរ​ប្រើ និង​ទំនិញ​ណា​មិន​គួរ​ប្រើប្រាស់​៕