ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ iPhone ជួប​បញ្ហា​បិទ​ហើយ​បើក​វិញ​ដោយ​ខ្លួនឯង

6 ឆ្នាំ មុន

កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក ទូរស័ព្ទ iPhone របស់ Apple បាន​ជួប​បញ្ហា​បិទ​ហើយ​បើក​វិញ​ដោយ​ខ្លួនឯង ម្តង​ហើយ​ម្តងទៀត ។ ទូរស័ព្ទ iPhone…

កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក ទូរស័ព្ទ iPhone របស់ Apple បាន​ជួប​បញ្ហា​បិទ​ហើយ​បើក​វិញ​ដោយ​ខ្លួនឯង ម្តង​ហើយ​ម្តងទៀត ។

ទូរស័ព្ទ iPhone ដែល​ប្រើប្រាស់ iOS 11 បាន​ជួប​ប្រទះ​នឹង​បញ្ហា​នេះ ដោយសារ iOS 11.1.2 បញ្ជា​ឲ្យ​ទូរស័ព្ទ​ប្រើប្រាស់​កម្មវិធី​រំឭក ឬ​កត់ចំណាំ​អ្វីមួយ​បិទ​ហើយ​បើក​ឡើង​វិញ ម្តង​ហើយ​ម្តងទៀត ។

Apple មិន​ទាន់​ប្រកាស​ពី​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​ទេ ។ អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​បញ្ចេញ​កំហឹង​នៅ​លើ​បណ្តាញ​សង្គម និង​ព្យាយាម​សាកសួរ​ព័ត៌មាន​បន្ថែម​ទៀត ។

ការ Update ទៅ iOS 11.2 គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​បិទ​ហើយ​បើក​វិញ រួម​មាន កម្មវិធី Apple Pay Cash, ការ​បញ្ចូល​ថ្ម Wireless លឿន​ជាង​មុន និង Live Wallpapers ថ្មី​ៗ​ជាដើម ។

ជា​ធម្មតា Apple តែង​ចេញ​ការ Update រៀងរាល់ថ្ងៃ​អង្គារ ប៉ុន្តែ​លើក​នេះ ពួក​គេ​បែរជា​ចេញ​ថ្ងៃ​សៅរ៍​ទៅ​វិញ ។

កាលពី​ខែវិច្ឆិកា​កន្លង​មក អ្នក​ប្រើប្រាស់​ក៏​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ទាក់ទង​នឹង​ការ​ផ្ញើ​សារ​ផង​ដែរ ។

សម្រាប់​អ្នក​ប្រើប្រាស់​ណា​ដែល​ជួប​ប្រទះ​បញ្ហា​ទូរស័ព្ទ​បិទ​ហើយ​បើក​ឡើង​វិញ​នេះ Apple បាន​ប្រាប់​ឲ្យ​ធ្វើ​តាម​ដូច​ខាងក្រោម ។

ដំបូង សូម​ចូល​ទៅ​កាន់ Settings និង​ជ្រើស​យក Notifications ។ បន្ទាប់​មក​ចុច​លើ​កម្មវិធី​រំឭក ឬ​កត់ចំណាំ​របស់​អ្នក និង​ចុច​បិទ Allow Notification ។

សូម​ចុច​បិទ​រាល់​កម្មវិធី​មាន​លក្ខណៈ​រំឭក រួច Update ទៅ iOS 11.2 បន្ទាប់​មក យើង​ចូល​ទៅ​កាន់ Settings និង​ជ្រើស​យក Notifications ហើយ​បើក Allow Notifications ឡើង​វិញ​សម្រាប់​គ្រប់​កម្មវិធី គឺជា​ការ​ស្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ