ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ! សូម្បីតែ​ក្នុងវត្ត​​ ក៏រញ៉េរញ៉ៃ​ដែរ

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖​ កាលពី​រសៀល​ថ្ងៃ​ទី​០៥ ធ្នូ ​ស្ថិត​នៅ​បរិវេណ​វត្ត​ «បេង​បុរី» ស្ថិត​ក្នុងភូមិ​ព្រៃ​សំរោង​​ ឃុំ​ព្រៃ​ពោន​ ​ស្រុក​កំពង់ត្របែក​ ​…

ខេត្តព្រៃវែង ៖​ កាលពី​រសៀល​ថ្ងៃ​ទី​០៥ ធ្នូ ​ស្ថិត​នៅ​បរិវេណ​វត្ត​ «បេង​បុរី» ស្ថិត​ក្នុងភូមិ​ព្រៃ​សំរោង​​ ឃុំ​ព្រៃ​ពោន​ ​ស្រុក​កំពង់ត្របែក​ ​ មាន​ពុទ្ធបរិស័ទ​​ចំណុះ​ជើងវត្ត​ប្រហែល​ជាង​១០​នាក់​ តំណាង​ឱ្យ​​ពុទ្ធ​បរិស័ទ​ជាង​១០០​នាក់​ និង​ព្រះសង្ឃ​៣​អង្គ​​ផងដែរ​ នាំគ្នា​​​ធ្វើការ​​តវ៉ា​​ដោយ​​បាន​ចោទ​​​ថា ​លោកគ្រូ​ព្រះ​ចៅអធិការ​វត្ត​ និង​គ្រូសូត្រស្តាំ ​រួម​ជាមួយ​លោកតា​អាចារ្យ​ធំ​ម្នាក់​ បាន​ចាក់សោ​ឃ្លាំង​​អង្ករ​​មិនឱ្យ​ចង្ហាន់​​ដល់ព្រះសង្ឃ​​ឆាន់ ​រហូត​​ធ្វើ​ឱ្យ​​ព្រះសង្ឃ ​និង​លោក​នេន​តូច​ៗ​​​៦​អង្គ​ ទ្រាំ​លែង​​កើត​បាន​​និមន្ត​​ចេញពី​វត្តទៀតផង ។

បើ​តាម​​ពុទ្ធ​បរិ​ស័​ទ​បាន​លើក​ឡើង​​ទៀត​ថា ​វត្ត​នេះ​មាន​​តាំងពី​ដើម​មក​ មិន​ដែល​មានរឿង​អាស្រូវ​អ្វី​នោះ​ទេ​ប៉ុន្តែ​ចាប់តាំងពី​លោក​គ្រូសូត្រស្តាំ​ព្រះ​នាម​ជិន​ ​ឡ​ន ​មក​គង់នៅ​វត្ត​នេះ​ គឺ​មានរឿង​រកាំរ​កុះ​ជាប់​រហូត​ និង​មានការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​អាចារ្យ​ធំ​ឈ្មោះ​នាង​ ​សា​រិ​ន ​ដេញដោល​គ្នា​សោ​ឃ្លាំង​អង្ករ​នៅឯណា​ និង​បាន​លក់​អង្ករ​​អស់ ​ទុក​​តែ​អង្ក​ខ្មួរ ​ជូន​កាល​មាន​សុ​ី​ម៉​ង់ត៍​​លាយ​ថែម​ទៀត​ ដាំបាយ​ឆាន់​មិនកើត​ ធ្វើ​ឱ្យ​​ព្រះសង្ឃ​ និង​លោក​នេន​តូច​ៗ​ ដាច់​ចង្ហាន់​ពេល​ព្រឹក​ជា​បន្តបន្ទាប់ ​រហូត​មាន​ព្រះសង្ឃ​អង្គ​ខ្លះ​ និមន្ត​ទៅ​ឆាន់ចង្ហាន់​នៅផ្ទះ​ញ៉ោ​ម​ទៀតផង  ។

បើ​តាម​ព្រះសង្ឃ​ និង​លោក​នេន​តូច​ៗ​ បាន​មាន​សង្ឃដីកា​ដែរ​ថា ​រឿង​ក្នុង​វត្ត​នេះ ​ពិតជា​មិន​ខុស​ពី​ពុទ្ធបរិស័ទ​ញាតិ​​ញ៉ោ​ម ​ដែល​គាត់​បាន​លើក​ឡើង​នោះ​ទេ ​តែ​ព្រះ​អង្គ​ចេះ​តែ​នាំ​គ្នា​ទ្រាំ​ទៅ​មិន​ហ៊ាន​ម៉ាត់.​ក​ទេ ​ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា ​។ ​ព្រះសង្ឃ​និង​លោក​នេន មាន​សង្ឃដីកា​បន្ត​ថា ​ដោយ​លោក​គ្រូសូត្រស្តាំ​ព្រះ​នាម​ជិន​ ​ឡ​ន​ និង​លោកតា​អាចារ្យ​ធំ ​ឈ្មោះ​នាង​ ​សា​រិ​ន ​ជា​អ្នក​កាន់​សោ​ឃ្លាំង​អង្ករ ហើយ​ពេល​ព្រះសង្ឃ​និង​លោក​នេន​សួរ​រក​​សោ​ចាក់​យក​អង្ករ​មក​ដាំបាយ​ បែរជា​គ្រូសូត្រ​ និង​តា​អាចារ្យ​ធំ​ បាន​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សួរ​គ្រូសូត្រ​ថា​ សោ​នៅ​តា​អាចារ្យ​ធំ​គាត់​ទៅ​ផ្ទះ​ហើយ​ ។

ទាក់ទិនករណីនេះ ទើបធ្វើឱ្យ​​ពួក​គាត់​ផ្ទុះ​ការ​តវ៉ា​ ​សូម​​សំណូមពរ​ឲ្យ​អាជ្ញាធរ​ស្រុក​​-ខេត្ត​ ជា​ពិសេស​ មន្ទីរ​ជំនាញ​ធម្មការ ​និង​សាសនា​ មេត្តា​ជួយ​ចុះ​មក​ត្រួតពិនិត្យ​មើល​ផ្ទៃក្នុង​វត្ត​នេះ​ផង និង​ជួយ​រៀបចំ​ឲ្យ​បាន​សុខ​ស្រួល​ដូច​មុន មាន​ព្រះសង្ឃ​គង់នៅ​ច្រើន​អង្គ​ ដើម្បី​ឲ្យ​ពុទ្ធបរិស័ទ​បាន​ធ្វើបុណ្យ​ដាក់​ទាន​ផង​ ព្រោះ​សព្វថ្ងៃ​វត្ត​នេះ​ មាន​ព្រះសង្ឃ​គង់នៅ​តែ​២​អង្គ​គត់​ គឺ​ព្រះ​ចៅអធិការ​ ដែល​មាន​ព្រះ​ជន​្ម​ច្រើន​រញីរញ័រ​ទៅ​ហើយ ​និង​គ្រូ​សូត្រស្តាំ​តែ​ប៉ុណ្ណោះ ​។  ​

លោក​សំ​​ ស៊ន ​ប្រធាន​ការិយាល័យ​ធម្មការ​ស្រុក​កំពង់ត្របែក ​បានឱ្យ​ដឹង​តាម​ទូរ​ស័​ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​០៦ ​ធ្នូ ​ថា ​ការងារ​នេះ​រូប​លោក​ និង​អនុ​គុណ​ស្រុក​បាន​ចុះ​ទៅ​សម្របសម្រួល​​លើក​ទី​មួយ​ហើយ​ ក្នុង​ខែវិច្ឆិកា​កន្លង​មក ដោយ​ត្រូវរ៉ូវ​គ្នា​ម្តង​ហើយ ​ប៉ុន្តែ​ក្នុង​នោះ​លោក​​ក៏​បាន​ស្តីបន្ទោស​អ្នក​សារ​ព័​ត៌​មាន​ថា ​ចុះ​មក​មិន​សហ​ការ​ជាមួយ​អាជ្ញាធរ​ ។

អត្ថបទសរសេរ ដោយ