ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​មូលហេតុ​នៃ​ការ​ដួល​សន្លប់​កម្មករ​-​កម្ម​ការី​នី​នៅ​រោងចក្រ និង​សួរសុខទុក្ខ

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្រោយ​ពី​ទទួល​ព​ត័​មាន​ថា​មាន​កម្មករ​-​កម្ម​ការី​នី​ពុល​ដួល​សន្លប់​ជា​បន្តបន្ទាប់​រួច​មក នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក​ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​លោកស្រី​នូ សុវណ្ណ​នី…

ខេត្តតាកែវ ៖ ក្រោយ​ពី​ទទួល​ព​ត័​មាន​ថា​មាន​កម្មករ​-​កម្ម​ការី​នី​ពុល​ដួល​សន្លប់​ជា​បន្តបន្ទាប់​រួច​មក នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក​ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​លោកស្រី​នូ សុវណ្ណ​នី ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិ​ន ឈិ​ន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តតាកែវ ។

អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហម​ខេត្ត​ជូន​ដល់​កម្មករ​-​កម្ម​ការី​នី​ចំនួន​១៨៩​នាក់​ជួប​បញ្ហា​ដួល​សន្លប់ ក្នុង​នោះ​កម្មករ​-​កម្ម​ការី​នី​ធ្ងន់ធ្ងរ​ជាងគេ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តតាកែវ ហើយ​រោងចក្រ​ដែល​ជួប​បញ្ហា​ធ្វើ​ឲ្យ​កម្មករ​-​កម្ម​ការី​នី​ដួល​សន្លប់​នោះ​គឺ​រោងចក្រ​ជេ​ឌី & តូ​យូ​ស៊ី​មា ខូ​អិ​ល​ធី​ឌី ស្ថិត​នៅ​ឃុំ​ពត់​ស ស្រុក​បាទី ។
នា​ឱកាស​សួរសុខទុក្ខ​ដល់​កម្មករ​-​កម្ម​ការី​នី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោក​ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ មាន​ប្រសាសន៍ ផ្តាំផ្ញើ​ពាំនាំ​នូវ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​លោក​ឧ​ប ប៊ិ​ន ឈិ​ន មក​ជម្រាប​ជូន​ដល់​បងប្អូន​កម្មករ​-​កម្ម​ការ​នី​សេចក្តី​នឹក​រំលឹក ។

លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ និង​ជម្រុញ​ដល់​ក្រុម​គ្រូពេទ្យ​ត្រូវ​យកចិត្តទុកដាក់​ថែទាំ និង​ព្យាបាល​ជម្ងឺ​ដល់​ពួក​គាត់​ឲ្យ​បាន​ដិត​ដល់​ជាទី​បំផុត និង​ពិនិត្យ​ស្ថានភាព​ជម្ងឺ​គ្រប់ពេល ហើយដោយ​ឡែក​ចំពោះ​បញ្ហា​ដែល​បណ្តាល​ឲ្យ​ដួល​សន្លប់​នេះ​ខាង​ជំនាញ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រួម​នឹង​អាជ្ញាធរ​ស្រុក កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត​ពិតប្រាកដ​ថា កើតឡើង​ដោយសារ​អ្វី? ។

បញ្ហា​នេះ​សូម​ឲ្យ​មន្ទីរ​ជំនាញ​សហ​ការណ៍​ជាមួយ​មន្ទី​សុខាភិបាល​ខេត្ត​ស៊ើបអង្កេត រក​មូលហេតុ​ឲ្យ​បាន​ច្បាស់​ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កម្មករ​-​កម្ម​ការី​នី យើង​ធ្ងន់ធ្ងរ​ណាស់​អ​ញ្ចឹ​ង ហើយ​សូម​ឲ្យ​ខាង​រោងចក្រ​ជួយ​សហ​ការណ៍​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ