ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់​ព្យាយាម​កាត់​អវយវៈភេទចោល​ដោយ​សារ​ធំ​ពេក

11 ឆ្នាំ មុន

ក្មេង​ប្រុស​ម្នាក់​អាយុ​១៧​ឆ្នាំ​​ រស់​នៅ​តំបន់​ អាន​ស៊ី ខេត្ត​ហ៊្វូ​ជាន ភាគ​ខាង​ត្បូង​ប្រទេស​ចិន បាន​ព្យាយាម​កាត់​អវយវៈ​ភេទ​របស់​ខ្លួន​ឯង ដោយ​សារ​ខឹង​នឹង​ភាព​យុវវ័យ​របស់​ខ្លួន​វិវឌ្ឃន៍​ខុស​ប្រក្រតី ។ សំណាង​ណាស់​​ដែល​ការ​ប៉ុន​ប៉ង​របស់​គាត់​មិន​បាន​ទទួល​ជោគ​ជ័យ ។ ហេតុ​ការណ៍នេះ​​កើត​ឡើង​កាល​ពី​ថ្ងៃទី​៣ វិច្ឆិកា ឆ្នាំ​២០១២​ នៅ​ក្នុង​ផ្ទះ​​ជន​រង​គ្រោះ​តែ​ម្តង ។ ​នេះ​បើ​យោង​តាម​ប្រភព​គេ​ហ​ទំព័រ​ strait metropolis daily ចេញ​ផ្សាយ​ថ្ងៃ​ទី​៦ វិច្ឆិកា ឆ្នាំ​២០១២ ។

ប្រភព​បាន​បន្ត​ថា ខណៈ​ដែល​ក្មេង​ប្រុស​រូប​នេះ​កំពុង​ព្យាយាម​កាត់​អវយវៈភេទ​របស់​ខ្លួន​នៅ​ក្នុង​បន្ទប់​នោះ សំឡេង​ស្រែកឈឺ​បាន​ឮដល់​ឪពុក​ម្តាយរបស់​គេ ហើយ​ភ្លាមៗ​នោះ​ពួក​គាត់​បាន​ស្ទុះ​ចូល​ទៅ​ក្នុង​បន្ទប់​ឃើញ​ហេតុ​ការណ៍​ដូច្នេះ ក៏​ប្រញាប់​ដឹក​កូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​តាម​រយៈ​រថ​យន្ត​អ្នក​ជិត​ខាង ។

ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ លោក​គ្រូ​ពេទ្យ​បាន​ត្រឹម​តែ​ចាក់​ថ្នាំ​ឃាត់​ឈាម​កុំ​ឱ្យ​ហូរ​តែ​ប៉ុណ្ណោះ មុន​ពេល​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ Second Affiliated Hospital of Fujian Medical University ។

យោង​តាម​លោក​វេជ្ជបណ្ឌិត ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា ខ្លួន​គេ​ខ្មាស់​នឹង​ការ​រីក​ធំ​ឡើង​ៗ​នៃ​អវ​យវៈ​ភេទ​របស់​ជា​ប្រចាំ ធ្វើ​ឱ្យ​គេ​មាន​អារម្មណ៍​ស្អប់​ខ្ពើម​ខ្លួន​ឯង ខូច​ចិត្ត និង​បាត់​បង់​ឧត្តម​គតិ​ក្នុង​ខ្លួន​ជា​យូរ​ណាស់​មក​ហើយ មុន​ពេល​គេ​​ហ៊ាន​យក​កាំ​បិតមក​​អារ​កាត់​អវ​យវៈ​ភេទ​ខ្លួន​ឯង​បែប​នេះ ។
ជា​ភ័ព​សំណាង​ លោក​វេជ្ជ​បណ្ឌិត​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដោយ​ជោគ​ជ័យ​ និង​ជឿ​ជាក់​ថា អាច​រួម​ភេទ​បាន​ជា​ធម្មតា​នៅ​ពេល​ជា​សះ​ស្បើយ​ពី​របួស ៕