ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃបញ្ជូនសពមកខ្មែរវិញ ដោយម្នាក់ស្លា.ប់ដោយសារកែវទឹកនិងម្នាក់ទៀតខ្យល់គ(មានវីដេអូ)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សព​២​នាក់​ត្រូវ​បាន​ភាគី​ថៃ​ធ្វើការ​បញ្ជូន​ប្រគល់​ឱ្យ​សាច់ញាតិ​ក្នុង​ពេល​តែ​មួយ​តាម​ច្រ​ល​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ម្នាក់​ដេក​ស្លាប់​សង្ស័យ​ខ្យល់គ និង​ម្នាក់​លង់ទឹក​ព្រោះតែ​កែវ​ទឹក​១ ។ ជន​រង​គ្រោះ​ដេក​ស្លាប់​ជា​កម្មករ​សំណង់​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ​គឺ​ឈ្មោះ ត្រួត ប្រុស​តូច ភេទ​ប្រុស…

ខេត្តបន្ទាយមានជ័យ ៖ សព​២​នាក់​ត្រូវ​បាន​ភាគី​ថៃ​ធ្វើការ​បញ្ជូន​ប្រគល់​ឱ្យ​សាច់ញាតិ​ក្នុង​ពេល​តែ​មួយ​តាម​ច្រ​ល​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ម្នាក់​ដេក​ស្លាប់​សង្ស័យ​ខ្យល់គ និង​ម្នាក់​លង់ទឹក​ព្រោះតែ​កែវ​ទឹក​១ ។

ជន​រង​គ្រោះ​ដេក​ស្លាប់​ជា​កម្មករ​សំណង់​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ​គឺ​ឈ្មោះ ត្រួត ប្រុស​តូច ភេទ​ប្រុស អាយុ​២០​ឆ្នាំ ខេត្តក្រចេះ ។ តាម​សាច់ញាតិ​សព​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​កាលពី​យប់​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៧ សង្ស័យ​ខ្យល់គ ។ ដោយឡែក​ជន​រង​គ្រោះ​លង់​ទឹកជា​កុមា​រា អាយុ​៦​ឆ្នាំ ឈ្មោះ ស៊ឹ​ក វ៉ា​ន់​វី​រ៉ា បាន​ស្លាប់​ដោយ​លង់ទឹក​នៅ​ខេត្ត​សា​រ៉ា​ក់បូ​រី និង​មាន​ទីលំនៅ​ភូមិ​ពង្រ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។ ក្មេង​រង​គ្រោះ​លង់ទឹក​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៧ ។ តាម​សាច់ញាតិ​សព​ប្រាប់​ថា ឪពុក​ម្តាយ​ក្មេង​រង​គ្រោះជា​អាជីវករ​លក់​បន្លែ​ក្នុង​ខេត្ត​កើតហេតុ​ខាងលើ ។

ពួក​គាត់​បន្ត​ទៀត​ថា ស្ត្រី​ជា​ម្តាយ​លក់​យប់​អត់ងងុយ​ក៏​ដេក​ថ្ងៃ ឯ​ឪពុក​រវល់​ទៅ​លើកដាក់​បន្លែ​ពី​រថយន្ត​ដោយឡែក​ក្មេង​រង​គ្រោះ​ទៅ​រៀន​សាលា​រដ្ឋ​របស់​ថៃ ។ ពេល​ក្មេង​រង​គ្រោះ​ចេញពី​សាលា​ដល់​បន្ទប់​ជួល​ក៏​មាន​ក្មេង​ៗ​ជិតខាង​បបួល​ទៅ​លេង​ទឹក​បន្ត​ដោយ​មិន​ទាន់​ទាំង​ដោះ​ខោអាវ​ជា​សិស្ស​ទុក​ផង ។ ពួក​គាត់​ថា​សិស្ស​តូច​ៗ​នៅ​ស្រុក​ថៃ​គ្រូ​ៗ​ចែក​កែវ​ទឹក​ជ័រ​ម្នាក់​១​សម្រាប់​ផឹក​នៅ​សាលា​ហើយដោយ​សារ​ពេល​ទៅ​លេង​មាត់ទឹក​ក្មេង​រង​គ្រោះ​ជ្រុះ​កែវ​ជ័រ​នោះ​ចូល​ក្នុង​ស្រះ​សង្ស័យ​គេ​ភ័យ​ខ្លាច​បាត់​កែវ​ពេល​ទៅ​រៀន​គ្រូ​វាយ​ក៏​ចុះ​តាម​យក​កែវ​ទឹក​វិញ​ទើប​បណ្តាល​ឲ្យ​លង់​ស្លាប់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ