ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ភូមិ​និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​សំណូមពរ​ឱ្យ​ជួយ​ជួសជុល​ផ្លូវ​ផង

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវ​មួយ​កន្លែង​ប្រវែង​ជាង​៥០០​ម៉ែត្រ បច្ចុប្បន្ន​បាន​ក្លាយជា​ផ្លូវ​សេដ្ឋកិច្ច​យ៉ាង​សំខាន់​សម្រាប់​អ្នក​ភូមិ​ចំបក​ខ្ពស់ ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ដោយសារ​តែ​ផ្លូវ​មួយ​នេះ​ជា​ច្រក​ដឹក​ជញ្ជូន​ផល​ស្រូវប្រាំង​ចំនួន​៦៨​ហិ​កតា ប៉ុន្តែ​ដោយសារ​តែ​គ្មាន​ការ​កសាង​ផ្លូវ​យ៉ាង​សំខាន់​នេះ​បាន​ក្លាយជា​ផ្លូវ​យ៉ាង​លំបាក​ក្នុង​ការ​ដឹក​ជញ្ជូន​ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ ហេតុនេះ​ហើយ​ទាំង​លោក​មេ​ភូមិ និង​ប្រជាពលរដ្ឋ…

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវ​មួយ​កន្លែង​ប្រវែង​ជាង​៥០០​ម៉ែត្រ បច្ចុប្បន្ន​បាន​ក្លាយជា​ផ្លូវ​សេដ្ឋកិច្ច​យ៉ាង​សំខាន់​សម្រាប់​អ្នក​ភូមិ​ចំបក​ខ្ពស់ ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ដោយសារ​តែ​ផ្លូវ​មួយ​នេះ​ជា​ច្រក​ដឹក​ជញ្ជូន​ផល​ស្រូវប្រាំង​ចំនួន​៦៨​ហិ​កតា ប៉ុន្តែ​ដោយសារ​តែ​គ្មាន​ការ​កសាង​ផ្លូវ​យ៉ាង​សំខាន់​នេះ​បាន​ក្លាយជា​ផ្លូវ​យ៉ាង​លំបាក​ក្នុង​ការ​ដឹក​ជញ្ជូន​ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ ហេតុនេះ​ហើយ​ទាំង​លោក​មេ​ភូមិ និង​ប្រជាពលរដ្ឋ បាន​សំណូមពរ ដល់​អាជ្ញាធរ មន្ទីរ​ពាក់ព័ន្ធ និង​ប្រមុខ​រាជរដ្ឋាភិបាល​សូម​មេត្តា​ជួយ​កសាង​ផ្លូវ​មួយ​ខ្សែ​នេះ​ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​របស់​ពួក​គាត់​ផង ។

លោក ឯម អឿ​ន មេ​ភូមិ​ចំបក់​ខ្ពស់ ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង មាន​ប្រសា​ស​ថា ផ្លូវ​បុរាណ​១​ខ្យែ​នេះ​មាន​ប្រវែង​ជាង​៥០០​ម៉ែត្រ បែក​ចេញពី​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុងស្រុក​ចុះ​ទៅ​ចំណុច​ស្រែប្រាំង​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ចំនួន​៦៨​ហិ​កតា ។ ផ្លូវ​នេះ​តាំងពី​ដើម​មក​គ្មាន​ការ​កសាង​ជួសជុល​អ្វី​ទាំងអស់​ប្រជាពលរដ្ឋ​ធ្វើ​ស្រូវប្រាំង​បាន​តែង​ដឹក​ចេញ​តាម​ផ្លូវ​នេះ​រហូត​មក ប៉ុន្តែ​កាលពីដើម​មក​ដីស្រែ​ប្រាំង​មិន​មាន​ច្រើន​ដូច​សព្វ​ថ្ងៃនេះ​ទេ លុះដល់​ដីស្រែ​ប្រាំង​ចេះ​តែ​ច្រើន ទិន្នផល​ស្រូវ​ចេះ​តែ​កើន​ទើប​ការ​ដឹក​ជញ្ជូន​ក៏​កាន់តែ​ធំធេង ហេតុនេះ​ហើយ​ផ្លូវ​ដែល​គ្មាន​ការ​ជួសជុល​កសាង​នោះ​បាន​រង​ការ​ខូចខាត​លំបាក​ក្នុង​ការ​ដឹក​ជញ្ជូន​ផល​ស្រូវ​តាម​គោ​យន្ត​ត្រូវ​ជាប់ផុង និង​ពេល​ខ្លះ​ក្រឡាប់​គោ​យន្ត ប​ង្គ្រោះ​ថ្នាក់​ដល់​មនុស្ស​ទៀត​ផង ។ ក្នុង​នាមរូប​គាត់​ជា​អាជ្ញាធរ​ភូមិ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក​ទាំងនេះ​សូម​សំណូមពរ​ដល់​អាជ្ញាធរ​មន្ទីរ​សាធារណៈការ ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​សូម​មេត្តា​ជួយ​កសាង​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង​៥០០​ម៉ែត្រ​នេះ​ផង ។

ជាមួយ​នេះ​ដែរ​លោក ឌី អឿ​ន មេឃុំ​ស្វាយ​រំពារ​បាន​មាន​ប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ថា ផ្លូវលំ​មួយ​ខ្សែ​ខាងលើ​នេះ​កាល​ដើម​ឡើយ​វា​ធំ​ទូរ​លាយ​អាច​បើកបរ​ចៀស​គ្នា​បាន​ស្រួល​ទៀត​ផង តែ​ក្រោយមក​ប្រជាពលរដ្ឋ​ដែល​នៅ​សងខាង​ផ្លូវ​ខាងលើ​នេះ​ចេះ​តែ​នាំ​គ្នា​បំពាន​យក​ម្នាក់​បន្តិច​ៗ​ធ្វើ​ឱ្យ​ផ្លូវ​នេះ​រួម​តូច​ចង្អៀត​ស្ទើរតែ​មិន​អាច​ចរាចរ​ណ៌​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ