ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេះ​មិន​ចំ​កន្លែង​រមាស់ សម្រាមនៅ​តែ​សម្រាម​ដដែល

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រហូត​មក​ដល់​ពេល​នេះ​គំនរ​សម្រាម​នៅ​ក្រោយ​សាលាស្រុក​បរិបូរ​ណ៌​ដែល​នៅ​មិន​ឆ្ងាយ​ពី​សាលាឃុំ​ពន្លៃ នៅ​តែ​បន្ត និង​រិ​ត​តែ​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​កាន់តែ​ខ្លាំង​ឡើង ។ ប្រជាពលរដ្ឋ​រស់​ជិត​គំនរ​សម្រាម​ខាងលើ​បាន​និយាយ​ថា បច្ចុប្បន្ន​ពួក​គាត់​លំបាក​រស់នៅ​ខ្លាំង​ណាស់ ព្រោះតែ​ខ្លិ​ន​ស្អុយ​ពី​គំនរ​សម្រាម​ទាំងនោះ លើស​ពី​ទៀត​ទឹក​ត្រពាំង​ដែល​ពួក​គាត់​ធ្លាប់​ប្រើ​ក៏​ក្លាយជា​ទឹក​ស្អុយ…

ខេត្តកំពង់ឆ្នាំង ៖ រហូត​មក​ដល់​ពេល​នេះ​គំនរ​សម្រាម​នៅ​ក្រោយ​សាលាស្រុក​បរិបូរ​ណ៌​ដែល​នៅ​មិន​ឆ្ងាយ​ពី​សាលាឃុំ​ពន្លៃ នៅ​តែ​បន្ត និង​រិ​ត​តែ​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​កាន់តែ​ខ្លាំង​ឡើង ។

ប្រជាពលរដ្ឋ​រស់​ជិត​គំនរ​សម្រាម​ខាងលើ​បាន​និយាយ​ថា បច្ចុប្បន្ន​ពួក​គាត់​លំបាក​រស់នៅ​ខ្លាំង​ណាស់ ព្រោះតែ​ខ្លិ​ន​ស្អុយ​ពី​គំនរ​សម្រាម​ទាំងនោះ លើស​ពី​ទៀត​ទឹក​ត្រពាំង​ដែល​ពួក​គាត់​ធ្លាប់​ប្រើ​ក៏​ក្លាយជា​ទឹក​ស្អុយ និង​បង្ក​ជា​រមាស់​មិន​អាច​ប្រើប្រាស់​បាន​ឡើយ ។ ពួក​គាត់​ក៏​បានដឹង​ដែរ​ថា អាជ្ញាធរ​ដែនដី​អស់​លទ្ធភាព​ទប់ស្កាត់​ហើយ ព្រោះ​អ្នក​ចោល​សម្រាម​បាន​លួច​ដឹក​តាម​ម៉ូតូ រ៉ឺ​ម៉ក និង​ពេល​ខ្លះ​មាន​ទាំង​រថយន្ត​យក​មក​ចោល​នៅ​ពេល​យប់ ។ ពេល​ខ្លះ​ពួក​គាត់​ទ្រាំ​មិន​បាន​នាំ​គ្នា​ទៅ​ដុត​សម្រាម​ទាំងនោះ​ចោល ប៉ុន្តែ​ដុត​ថ្ងៃ​ហ្នឹង ស្អែក​ឡើង​ឃើញ​មាន​សម្រាម​គេ​យក​មក​ចោល​នៅ​កន្លែង​នឹង​ដដែល​ទៀត ។

ជុំវិញ​បញ្ហា​នេះ​ដែរ​លោក ឃួ​ន សៅ​រុំ អភិបាលស្រុក​បរិបូរ​ណ៌​បាន​មាន​ប្រសាសន៍​ថា បញ្ហា​រឿង​សម្រាម​នេះ គាត់​កំពុង​ស្នើ​សុំ​ដី​នៅ​តំបន់​១​ជាប់​ព្រុំប្រទល់​ខេត្តពោធិសាត់ កំពង់ឆ្នាំង ដែល​ជា​ដី​អនុប្រយោគ​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​១០​ហិ​កតា ដើម្បី​ធ្វើ​ជា​កន្លែង​ចាក់សម្រាម​ហើយ បន្ទាប់​មក​នឹង​ធ្វើ​ផ្លូវ​ទៅ​កាន់​ទីនោះ ។ ប៉ុន្តែ​ពេល​នេះ​កំពុង​សិក្សា​រក​ក្រុមហ៊ុន​ប្រមូល​សម្រាម​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ប្រមូល​សម្រាម​តាម​ផ្សារ និង​តាម​ផ្ទះ ហើយ​យក​ទៅ​ចោល​នៅ​ទីនោះ ។ រឿង​សម្រាម​លោក​បានដឹង​គឺ​ពេល​ខ្លះ​ក្រុមហ៊ុន​ប្រមូល​សម្រាម​ខូច​ដែរ លួច​យក​ទៅ​ចាក់​នៅ​កន្លែង​ហ្នឹង​ដែរ សមត្ថកិច្ច​ចាប់​បាន​ម្តង ពីរ​ដង​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ