ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វម្ល៉េះ! តាមបា.ញ់​អ្នកនេសាទម្នាក់​​ដល់​ផ្ទះ

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ​៖​ បុរស​ជា​អ្នកនេសាទ​ម្នាក់​ បាន​ត្រូវ​ក្រុម​សមត្ថកិច្ច​មួយ​ក្រុម​ បើកកាណូត​ដេញ​បាញ់​ដល់​ផ្ទះ ដោយ​ត្រូវ​មួយ​គ្រាប់​​បៀម​ជាប់​​​ខ្លួន​ បណ្ដាល​ឱ្យ​​រង​របួស​យ៉ាងធ្ងន់ធ្ងរ លុះ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ ឯ​ភ្នំពេញ​ ក៏​បាន​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ​បាត់…

ខេត្តពោធិ៍សាត់ ​៖​ បុរស​ជា​អ្នកនេសាទ​ម្នាក់​ បាន​ត្រូវ​ក្រុម​សមត្ថកិច្ច​មួយ​ក្រុម​ បើកកាណូត​ដេញ​បាញ់​ដល់​ផ្ទះ ដោយ​ត្រូវ​មួយ​គ្រាប់​​បៀម​ជាប់​​​ខ្លួន​ បណ្ដាល​ឱ្យ​​រង​របួស​យ៉ាងធ្ងន់ធ្ងរ លុះ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​
ឯ​ភ្នំពេញ​ ក៏​បាន​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ​បាត់ ។ ហេតុការណ៍​​បាញ់ប្រហារ​​ដ៏​​ឃោរឃៅ បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​១០​ និង​៥០​នាទី​ព្រឹកថ្ងៃ​ទី​០៤​​ ធ្នូ​ ​​​​ស្ថិត​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ​ក្នុងភូមិ​កោះ​ក្អែក ​ឃុំ​រាំង​ទិល ​ស្រុក​កណ្ដៀង​ ។

​ប្រភព​​​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់​កោះសន្តិភាព​​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ហោ យ៉ាំ​ង​ទឹង ​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ ជា​ជនជាតិ​វៀតណាម​ និង​​ជា​អ្នកនេសាទ ​រស់នៅ​ភូមិ​កោះ​ក្អែក ​ឃុំ​រាំង​ទិល ​ស្រុក​កណ្ដៀង ​។​

ប្រភពបន្តថា នៅ​ថ្ងៃ​កើតហេតុ ​ជន​រង​គ្រោះ​បាន​ធ្វើ​នេសាទ​រាយ​​មង​​នៅ​កណ្ដាលទន្លេ​ ប៉ុន្តែ​មិនដឹង​ថា ​ស្ថិត​នៅ​ក្នុង​ដែន​អភិរក្ស​ហាមឃាត់​ ឬ​មួយ​នៅ​ខាងក្រៅ​នោះ​ទេ​ ។ ​ពេល​នោះ​ ស្រាប់តែ​មាន​សមត្ថកិច្ច​មួយ​ក្រុម​មាន​គ្នា​​៥​នាក់ ​ជិះ​កាណូត​មួយ​គ្រឿង​សំដៅ​មក​ ។ ​ឃើញ​ដូច្នេះ ​អ្នកនេសាទ​រូប​នោះ​​បាន​បើកកាណូត​រត់ ត្រូវ​សមត្ថ​កិច្ច​ដេញ​តាម​រហូត​ដល់​ផ្ទះ ​ហើយ​បាន​បាញ់​ចំនួន​​៣​គ្រាប់ (​​​១​គ្រាប់​ចំ​គល់​ក្លៀក​ខាងឆ្វេង​ រួច​ហើយ​បើក​កាណូត​ចូល​ក្នុង​ព្រៃ​ហក់​ចោល​គេចខ្លួន​បាត់​អស់ ​។ ​ភ្លាម​ៗ​នោះ ​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ ឃើញ​នៅ​លើ​កាណូត​របស់​ក្រុម​ជន​ដៃដល់​មាន​កាំភ្លើង​អាកា​​បត់​​​ពីរ​ដើម កាំភ្លើងខ្លី​មួយ​ដើម វិទ្យុ​ទាក់ទង​​២​គ្រឿង​រូបថត និង​ឯកសារ​មួយ​ចំនួន​ទៀត​។​

​ប្រភព​​ឱ្យ​ដឹង​ទៀត​ថា ក្រុម​សមត្ថកិច្ច​ទាំងនោះ​​មាន​គ្នា៥​នាក់ ​ក្នុង​នោះ​មាន​បុគ្គលិក​អង្គការ​សហគមន៍​០២​ ធ្នូ​ចំនួន​​៣​នាក់ ​និង​ទាហាន​​២​នាក់​ ។ ​អង្គការ​សហគមន៍​០២​ធ្នូ​ មាន​ទីស្នាក់ការ​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ ​។​ចំណែក​ទាហាន​អធិការកិច្ច​​២​នាក់ ​ដែល​មក​សហការ​នោះ ​មាន​លិខិត​បញ្ជា​បេសកកម្ម​ពី​អង្គភាព​ថ្នាក់លើ​ ។

​មិន​ទាន់​ដឹង​ច្បាស់​ថា​ ជា​ការ​បង្ក្រាប​បទល្មើស​នេសាទ ឬ​មួយ​មាន​គំនុំ​នឹង​គ្នា​​ពី​មុន​មក​នោះ​ទេ ប៉ុន្តែ​មាត់​ចាបមាត់ព្រាប​និយាយ​ថា ​គ្មាន​អ្វី​ក្រៅពី​មិន​បង់លុយ​​ឱ្យ​ពួក​គេ​នោះ​ទេ​ ។​ ក្រុម​ខ្មាន់កាំភ្លើង​ទាំងនោះ​ ត្រូវ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ តែបាន​កំណត់​មុខសញ្ញា​​អស់ហើយ​ ។

អត្ថបទសរសេរ ដោយ