ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូជ​ជន្លេន​ក្រហម បាន​ទាំង​ចំណី​សត្វ​និង​ធ្វើ​ជី កំពុង​ឡើង​កូដ​ខ្លាំង

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរសជាកសិករម្នាក់រស់នៅភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង បានសម្រេចសាកល្បងចិញ្ចឹមពូជជន្លេនក្រហមដោយទទួលបានជោគជ័យ បន្ទាប់ពីទទួលការណែនាំ និងទទួលពូជជន្លេននេះពីប្រធានការិយាល័យស្រុកកាលពីពេលកន្លងទៅថ្មីៗនេះ ។ លោក…

ខេត្តកំពង់ឆ្នាំង ៖ បុរសជាកសិករម្នាក់រស់នៅភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង បានសម្រេចសាកល្បងចិញ្ចឹមពូជជន្លេនក្រហមដោយទទួលបានជោគជ័យ បន្ទាប់ពីទទួលការណែនាំ និងទទួលពូជជន្លេននេះពីប្រធានការិយាល័យស្រុកកាលពីពេលកន្លងទៅថ្មីៗនេះ ។

លោក ម៉ក់ ថា អាយុ៥៣ឆ្នាំ ជាអ្នកចញ្ចឹមពូជជន្លេនក្រហមបានឱ្យដឹងថា គាត់បានទទួលពូជជន្លេននេះពីលោក សុខ រិន ប្រធានការិយាល័យកសិកម្ម ស្រុកកំពង់លែង ។ ពេលបានពីដំបូងគាត់ទទួលបានតែ១គីឡូក្រាមប៉ុណ្ណោះ រយៈពេលចិញ្ចឹមជាង៤ខែគាត់មានពូជជន្លេនលក់ឱ្យគេបានជាង៥០គីឡូក្រាម និងនៅដល់ប្រហែលជាង៧០គីឡូក្រាមទៀត នេះគ្រាន់តែជាការសាក​ល្បងប៉ុណ្ណោះ ។

ចំពោះសារប្រយោជន៍នេះ ពូជជន្លេនក្រហមនេះវិញគឺសម្រាប់ជាចំណីកូនមាន់ កូនទា កូនត្រី ដែលទើបញាស់ថ្មីៗ និងកាកសំណល់វាយើងយកទៅធ្វើជីកំប៉ុសដាក់ដំណាំបានល្អណាស់ ។ ចំពោះការចញ្ចឹមវិញងាយស្រួលបំផុតគ្រាន់តែដាក់ពូជជន្លេនទាំងនោះចូលទៅក្នុងកញ្ឆេរ ឬរបស់អ្វីមួយដែលអាចដាក់លាមក៍ គោ ក្របី ស្រស់ថ្មីៗ និងដីបន្តិចបន្តួច រួចស្រោចទឹករាល់ថ្ងៃជាការស្រេច ។

ជាមួយគ្នានេះដែរលោក សុខ រិន ប្រធានការិយាល័យកសិកម្មស្រុកកំពង់លែងបានឱ្យដឹងដែរថា ពូជជន្លេនក្រហមនេះគាត់បានតពីគេដែរ ​តែជាពូជជន្លេនបានមកពីប្រទេសគេ ។ បច្ចុប្បន្នពូជជន្លេននេះគេលក់ក្នុងតម្លៃ១គីឡូក្រាមថ្លៃ២,៥០ដុល្លារ ។ ចំពោះសារប្រយោជន៍វិញ គឺសម្រាប់ឱ្យកូនមាន់ កូនទា ស៊ីវាឆាប់ធំល្អណាស់​ ។

មិនត្រឹមប៉ុណ្ណឹងទេ មានកើតជម្ងឺពកៗតាមក្បាលពេលឱ្យវាស៊ីជន្លេនក្រហម២-៣ដងបាត់អស់ហើយ ។ ពូជជន្លេនក្រហមនេះមានជាតិប្រូតេអីនច្រើនដល់ពេលកូនមាន់ស៊ីវាត្រជាក់ ហើយឆាប់ធំលឿនទៀតផង ។ ការចិញ្ចឹមជន្លេនក្រហមក្រៅពីឱ្យកូនមាន់ ទា ត្រី និងកង្កែប កាកសំណល់វា យើងអាចយកទៅប្រើលើដំណាំគ្រប់ប្រភេទបានផលល្អទៀតផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ