ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ចំណេញ​ពេក ឥឡូវ​ដាច់​ចំណង​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​អ្នកបើកបរ​រថយន្ត​ដឹក​កុងតឺន័រ​ម្នាក់ ត្រូវ​បាន​តំណាង​ក្រុមហ៊ុន​ផែស្ងួត​តិច​ស្រ៊ុ​ន ធ្វើការ​ចាប់ខ្លួន​បាន បន្ទាប់​មក​បាន​នាំ​យក​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣ សាកសួរ​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៤ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ បុរស​អ្នកបើកបរ​រថយន្ត​ដឹក​កុងតឺន័រ​ម្នាក់ ត្រូវ​បាន​តំណាង​ក្រុមហ៊ុន​ផែស្ងួត​តិច​ស្រ៊ុ​ន ធ្វើការ​ចាប់ខ្លួន​បាន បន្ទាប់​មក​បាន​នាំ​យក​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣ សាកសួរ​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៧​នេះ​។ ក្រោយ​ពេល​ដែល​ជន​នោះ​ធ្វើ​សកម្មភាព ដោះ​ដូរ​កង់​រថយន្ត​ដោយ​យក​កង់​ថ្មី​ដែល​ក្រុមហ៊ុន​ទើប​ប្ដូរ​នោះ ទៅ​ដូរ​យក​កង់​ចាស់​១​ទឹក ដាក់​ចូល​ជំនួស​វិញ​និង​ឲ្យ​ជាង​ថែមលុយ​ឲ្យ​មួយ​គ្រាប់​៧០​ដុល្លារ​។ សកម្មភាព​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​កន្លង​មកនេះ ក្នុង​ខណៈ​ដែល​ជនសង្ស័យ​ម្នាក់​នោះ​ត្រូវ​ក្រុមហ៊ុន តម្រូវ​ឲ្យ​ទៅ​បើករថយន្ត​ដឹក​ទំនិញ ចេញពី​ក្នុង​ទីរួមខេត្ត​ព្រះ​សីហ​នុម​ក​ភ្នំពេញ ហើយ​ពេល​ចេញពី​ទីរួមខេត្ត​បាន​ចម្ងាយ​ប្រមាណ​ជាង​២​គីឡូម៉ែត្រ ក៏​បាន​ឈប់​រថយន្ត​ធ្វើ​សកម្មភាព​ខាងលើ​តែ​ម្ដង​។

ចំណែក​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣ ក្រោយ​ពី​ការ​សួរនាំ​រួច​មួយ​ជំហាន​ដឹង​ថា ចំណុច​កើតហេតុ​ដែល​ជា​កន្លែង​ដោះ​ដូរ​កង់​រថយន្ត​ស្ថិត​នៅ​ក្នុង ភូមិសាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣ បាន​បញ្ជូន​ជន​នោះ​ទៅ​កាន់​ទីនោះ​វិញ នា​វេលា​ល្ងាច​ថ្ងៃ​ដដែល​នោះ​ដើម្បី​ឲ្យ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ចាត់ការ​តាម​ច្បាប់​។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ ង៉ាំ មន អាយុ​ប្រហែល​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្តតាកែវ ហើយ​សព្វថ្ងៃ​ស្នាក់​នៅ​ក្នុង​ក្រុម ហ៊ុន​ផែស្ងួត តិច ស្រ៊ុ​ន ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ ផ្លូវជាតិ​លេខ​៤ ខាងលិច​ផ្សារ​ជម្ពូ​វ័ន ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​ពេល​កើតហេតុ​ចាប់ខ្លួន ជនសង្ស័យ​បាន​បើកបរ​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង ដឹក​ទំនិញ​ពី​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ ចូល​មក​ភ្នំពេញ ហើយ​រថយន្ត​នោះ​ទៀត​សោត​ក្រុមហ៊ុន​ទើប​ប្ដូរ​កង់​ថ្មី​ៗ ដើម្បី​សុវត្ថិភាព​ក្នុង​ការ​ដឹក​ជញ្ជូន លុះ​ពេល​បើក​ចេញពី​ទីរួមខេត្ត​ព្រះ​សីហ​នុ បាន​ចម្ងាយ​ប្រមាណ​ជាង​២​គីឡូម៉ែត្រ ក៏​បាន​ឈប់​នៅ​កន្លែង​ជាង​ប៉ះ​កង់​រថយន្ត​។

បន្ទាប់​មក​បាន​ឃុបឃិត​គ្នា​ជាមួយ​ជាង​ប៉ះ​កង់​រថយន្ត ដោះ​យក​កង់​រថយន្ត​ថ្មី​ពី​រថយន្ត​កុងតឺន័រ ដែល​ខ្លួន​បើកបរ ដែល​ក្រុមហ៊ុន​ទើប​ទិញ​ដាក់​ថ្មី​ៗ​នោះ ដូរ​ជាមួយ​កង់​រថយន្ត​១​ទឹក​ដែល​ជាង​ដាក់​លក់ ហើយ​ជាង​បាន​ថែមលុយ​ចំនួន​៧០​ដុល្លារ ប៉ុន្តែ​ខណៈនោះ​ដោះ​ដូរ​តែ​១​គ្រាប់​ទេ បន្ទាប់​មក​ទើប​ចេញដំណើរ​បន្ត​មក​ភ្នំពេញ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​ពេល​បើកបរ​ទៅ​ដល់​ក្នុងភូមិ​សាស្ត្រ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ជនសង្ស័យ​បាន​ឈប់​នៅ​កន្លែង​ជាង​ប៉ះ​កង់​រថយន្ត​១​កន្លែង​ទៀត ហើយ​បាន​ដោះ​ឃុបឃិត​ជាមួយ​ជាង​នៅ​ទីនោះ និង​បាន​ដោះ​ដូរ​កង់​ថ្មី​១​គ្រាប់​ចេញ ទៀត​ដោយ​ដាក់​ជំនួស​នូវ​កង់​ចាស់​១​ទឹក​ចូល ហើយ​ជាង​បាន​ថែមលុយ​ឲ្យ​ចំនួន​៧០​ដុល្លារ​ទៀត​។ ក្រោយមក​ទើប​បន្តដំណើរ​ចូល​មក​ភ្នំពេញ​យក​រថយន្ត​ចូល​ទៅ​ទុក​នៅ​ក្នុង​ផែស្ងួត តិច ស្រ៊ុ​ន ហើយ​ធ្វើ​មិនដឹង​ខ្លួន​ដោយ​នឹក​ស្មានថា គ្មាន​រឿង​អ្វី​កើតឡើង​ចំពោះ​ខ្លួន​នោះ​ទេ​។

ប៉ុន្តែ​រហូត​ដល់​វេលា​រសៀល​ថ្ងៃ​ទី​៤ ខែធ្នូ តំណាង​ក្រុមហ៊ុន​បាន​ពិនិត្យ​មើល​រថយន្ត ហើយ​បានដឹង​ថា​បាត់​កង់​ថ្មី​ដែល​ទើប​ដូរ​ដាក់ ស្រាប់តែ​ឃើញ​សុទ្ធតែ​កង់​ចាស់​ទើប​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​រូប​នោះ​សួរនាំ ហើយ​បានដឹង​ថា​រូបគេ​បាន​ដោះ​ដូរ​កង់​រថយន្ត​នោះ​មែន​។ ប្រភព​ខាងលើ​បាន​បន្ត​ថា ក្រោយ​ពី​ឃាត់ខ្លួន​បាន​តំណាង​ក្រុមហ៊ុន បាន​នាំ​ជន​នោះ​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣ សាកសួរ ហើយ​ជនសង្ស័យ​បាន​សារភាព​ពី​សកម្មភាព​របស់​ខ្លួន​ទាំងអស់ និង​បាន​សុខចិត្ត​សងការ​ខាតបង់​ទៅ​ក្រុមហ៊ុន ដោយ​ឲ្យ​ប្រពន្ធ​យក​លុយ​ពី​ស្រុក​មក​ឲ្យ​ក្រុមហ៊ុន ពេល​នោះ​ខាង​ក្រុមហ៊ុន​ក៏​បាន​យល់ព្រម​ទទួលយក​បញ្ចប់រឿង​ដែរ​។ ប៉ុន្តែ​រង់ចាំ​យក​លុយ​សំណង​ចាំ​បាត់​ៗ​មិនឃើញ ទើប​ក្រុមហ៊ុន​សំណូមពរ​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់ ហើយ​នៅ​វេលា​ល្ងាច​ថ្ងៃ​ដដែល​នោះ នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣ បាន​បញ្ជូន​ជន​នោះ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​វិញ​តាម​រថយន្ត​របស់​តំណង​ក្រុមហ៊ុន ដើម្បី​ឲ្យ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ចាត់ការ​តាម​ច្បាប់​វិញ​៕
https://youtu.be/A8ouBPqSAm4

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ