ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារសិក្សា​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ ជា​អំណោយ​របស់​សប្បុរសជន​ជប៉ុន

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ អគារសិក្សា​ថ្មី​មួយ​ខ្នង​មាន​០៦​បន្ទប់ នៅ​សាលា​បឋម​សិក្សា​ខ្នាយ​កូវ ភូមិ​ខ្នាយ​កូវ ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច សាងសង់​អំពី​បេតុង​ប្រក់​ក្បឿង រួម​នឹង​សមិទ្ធផល​ផ្សេង​ៗ​ទៀត ដែល​មាន​តម្លៃជិត​១០​ម៉ឺន​ដុល្លារ…

ខេត្តព្រៃវែង ៖ អគារសិក្សា​ថ្មី​មួយ​ខ្នង​មាន​០៦​បន្ទប់ នៅ​សាលា​បឋម​សិក្សា​ខ្នាយ​កូវ ភូមិ​ខ្នាយ​កូវ ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច សាងសង់​អំពី​បេតុង​ប្រក់​ក្បឿង រួម​នឹង​សមិទ្ធផល​ផ្សេង​ៗ​ទៀត ដែល​មាន​តម្លៃជិត​១០​ម៉ឺន​ដុល្លារ ដែល​ជា​អំណោយ​របស់​សប្បុរសជន​ជប៉ុន មាន​លោក SUZUKI លោក NAKAMURA ប្រធាន​មូលនិធិ​GCU និង​លោកស្រី MI WA ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​នា​ព្រឹក​ថ្ងៃ​ទី​០៤ ធ្នូ ២០១៧​នេះ​។ ដោយ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ស៊ា​ង ប៊ុ​ន​លាង ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ ហ៊ុន ប៊ុ​ន​ធឿ​ន ទីប្រឹក្សា​អម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

លោក ប៊ិ​ន ជី​វ័​ន្ត អភិបាលស្រុក​កញ្ជ្រៀច បាន​ថ្លែង​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​វិស័យ​អប់រំ​ស្រុក​កញ្ជ្រៀច​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ មាន​សាលារៀន​គ្រប់​កម្រិត​ចំនួន​៤៣​កន្លែង មាន​អគារសិក្សា​ចំនួន​១០១​ខ្នង ស្មើ​៤២៩​បន្ទប់ ក្នុង​នោះ​វិទ្យាល័យ​មាន​១​កន្លែង មាន​អគារ​៧​ខ្នង ស្មើ​៣៦​បន្ទប់ អនុ​វិទ្យាល័យ​មាន​៧​កន្លែង មាន​អគារ​១៨​ខ្នង ស្មើ​៦១​បន្ទប់ បឋម​សិក្សា​៣៥​កន្លែង មាន​អគារ​៨៣​ខ្នង ស្មើ​៣៣៧​បន្ទប់ មាន​៧​កម្រង​សាលារៀន ម​ត្តេ​យ្យ​សិក្សា​រដ្ឋ​មាន​១៦​កន្លែង ស្នើ​នឹង​២១​ថ្នាក់ ម​ត្តេ​យ្យ​សិក្សា​សហគមន៍​ចំនួន​៥៧​ថ្នាក់ ស្មើ​ន​ង​៥៧​ភូមិ គ្រូបង្រៀន​សរុប​៣៧៤​នាក់ ស្រី​១៣៨​នាក់ សិស្សានុសិស្ស​សរុប​១៣.៧២៧​នាក់ ស្រី​៦.៥៦៥​នាក់​។

លោក ប៊ិ​ន ជី​វ័​ន្ត អភិបាលស្រុក​កញ្ជ្រៀច​ថ្លែង​បន្ត​ថា ដោយឡែក​សាលា​បឋម​សិក្សា​ខ្នាយ​កូវ មាន​គ្រូ​ចំនួន​០៦​នាក់ ស្រី​០៥​នាក់ សិស្សានុសិស្ស​សរុប​ចំនួន​២១៦​នាក់ ស្រី​៩៥​នាក់ មក​ពី​ភូមិ​ខ្នាយ​កូវ និង​ភូមិ​ស្វាយចេក​។ សាលា​មាន​អគារសិក្សា​០១​ខ្នង ស្មើនឹង​០៥​បន្ទប់ ក្នុង​នោះ​០១​បន្ទប់​សម្រាប់​ទីចាត់ការ និង​នៅ​សល់​០៤​បន្ទប់ សម្រាប់​បម្រើ​សកម្មភាព​បង្រៀន និង​រៀន​ចំនួន​០២​វេន ដែល​ជា​ហេតុ​នាំ​ឲ្យ​ខ្វះ​បន្ទប់​សិក្សា និង​បន្ទប់​បណ្ណាល័យ​។ ដោយ​ពិនិត្យ​ឃើញ​ពី​កំណើន​នៃ​ការ​ចូល​រៀន​របស់​សិស្សានុសិស្ស​មានការ​កើន​ឡើងជា​លំដាប់ និង​ឆ្លើយ​តប​ការ​លំបាក​ខាងលើ ទើប​លោក​បណ្ឌិត ស៊ា​ង ប៊ុ​ន​លាង បាន​ខិតខំ​ប្រឹងប្រែង​កៀងគរ​សប្បុរសជន​ក្នុង​នោះ​តាម​រយៈ​មូលនិធិ ជី ស៊ី យូ ជប៉ុន ដែល​បាន​ផ្តល់​ជូន​អគារសិក្សា​ថ្មី​០១​ខ្នង មាន​០៦​បន្ទប់ បង្គន់​អនាម័យ​០១​ខ្នង មាន​០៤​បន្ទប់ និង​ទោង​សម្រាប់​ក្មេង​ជិះ​លេង​១​ឈុត​។

អគារ​ថ្មី​នេះ​បាន​ចាប់ផ្តើម​កសាង​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ និង​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៧ ដោយ​បាន​ចំណាយ​ថវិការ​អស់​ចំនួន​៧៨.០០០​ដុល្លារ ស្មើនឹង​៣១២​លាន​រៀល ក្នុង​នោះ​គណៈកម្មការ​ទ្រទ្រង់​សាលា លោក​គ្រ អ្នកគ្រូ និង​សប្បុរសជន​បាន​ចូលរួម​ថវិកា ដើម្បី​ចាក់​ដី​បំពេញ​ទីធ្លា​សាលា​អស់​ថវិកា​ចំនួន​១៧២០.០០០​រៀល​ផង​ដែរ​។ លោក SUZUKI ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​ប្រទេស​ជប៉ុន មាន​ប្រសាសន៍​ថា ដោយសារ​តែ​មានការ​ស្នើ​សុំ​ពី​លោក​បណ្ឌិត ស៊ា​ង ប៊ុ​ន​លាង នូវ​អគារសិក្សា​ថ្មី​០១​ខ្នង​នៅ​ក្នុង​សាលា​បឋម​សិក្សា​ខាងលើ មាន​ពេល​មួយ​នោះ​រូប​លោក​បាន​នាំ​គ្នា​ហូប​បាយ​ជុំ​គ្នា ហើយ​សមាគម​ន៍​សាងសង់​នៅ​ប្រទេស​ជប៉ុន​ក៏​បាន​យល់ព្រម​សាងសង់​អគារសិក្សា ដែល​កំពុង​តែ​មានការ​ខ្វះខាត​នៅ សាលា​បឋម​សិក្សា​ខ្នាយ​កូវ​។

ជាមួយ​នោះ​សូម​ឪពុក​ម្តាយ​មេត្តា​បញ្ជូន​កូន​មក​រៀនសូត្រ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ឲ្យ​មាន​អនាគត​ភ្លឺស្វាង មិនដឹង​ថា នៅ​ថ្ងៃ​អនាគត​ក្មេង​ៗ​ទាំងនោះ​នឹង​ក្លាយទៅជា​នាយក​ក្រុមហ៊ុន នាយក​រដ្ឋមន្ត្រី​ក៏​អាច​ថា​បាន សូម​ឲ្យ​សាលារៀន​នេះ​ក្លាយទៅជា​ថ្នាល​បណ្តុះ​នូវ​ចំណេះវិជ្ជា ដល់​ក្មេង​ៗ​គ្រប់​ជំនាន់​ផង​ដែរ​។ ហើយ​ប្អូន​ៗ​ប្រៀប​បាន​ដូច​ជា​គ្រាប់ពេជ្រ ដ៏​មាន​តម្លៃ​សម្រាប់​ប្រទេស​កម្ពុជា​។ លោកស្រី MI WA ប្រធាន​អង្គការ​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​(Globe jungle) ថ្លែង​ឲ្យ​ដឹង​ថា រូប​គាត់​ផ្ទាល់បាន​មក​រស់នៅ​ប្រទេស​កម្ពុជា​ជាង​១០​ឆ្នាំ​ហើយ ជាមួយ​នោះ​ថែម​ទាំង​ចូល​ចិត្ត​ហូប​ប្រហុក​របស់​ខ្មែ​រដែ
ល​មាន​រសជាតិ​ឆ្ងាញ់ ព្រមទាំង​មុខម្ហូប​ផ្សេង​ៗ​ទៀត ហើយ​ថែម​ទាំង​ស្រលាញ់​ក្មេង​ៗ​កម្ពុជា​ថែម​ទៀត​។

នៅ​ពេល​ដែល​ប្អូន​ៗ​មក​រៀន​នៅ​សាលា ប្រសិនណាបើ​សិន​ជា​មិន​យល់​នូវ​មេរៀន​ណាមួយ​ត្រូវ​សួរ​ទៅមិត្តភក្តិ​ដែល​ចេះ ឬ​ក៏​សួរ​ទៅ​គ្រូ ហើយ​នៅ​ព្រឹក​នេះ​ពិតជា​មានសំណាង ដោយ​បាន​ទទួល​អគារសិក្សា១​ខ្នង​ថ្មី​សន្លាង​ដូច្នេះ​ត្រូវ​តែ​ប្រឹងប្រែង​រៀនសូត្រ ថវិកា​ដែល​បាន​មក​គឺ​ដោយសារ​ការ​បរិច្ចាគ​នូវ​ថវិកាផ្ទាល់ខ្លួន​ម្នាក់​បន្តិច​ៗ​ទើប​ធ្វើ​ឲ្យ​អគារសិក្សា​នេះ​បានក​កើតឡើង ជាមួយ​នោះ​ប្រជាជន​ជប៉ុន​នឹង​បន្ត​ជួ
យ​ផ្នែក​មនុស្សធម៌​ដល់​ប្រទេស​កម្ពុជា​បន្ត​ទៀត​។ លោក​បណ្ឌិត ស៊ា​ង ប៊ុ​ន​លាង ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ ការ​ធ្វើ​សំបុត្រ​កំណើត អត្តសញ្ញាណប័ណ្ណ​មិន​ឲ្យ​យក​លុយ​នោះ​ទេ សូ​ម្បី​តែ​ស្ពាន​ដែល​ជា​របស់​ឯកជន ធ្វើ​តែ​ធ្វើ​ដំណើរ​ឆ្លងកាត់​ត្រូវ​ចំណាយ​ថវិកា ក៏​ត្រូវ​បាន​រដ្ឋ​ទិញ​មក​វិញ​ដោយ​ប្រជាពលរដ្ឋ​មិនបាច់​ចំណាយ​លុយ​ទៀត​ឡើយ​។

សូម​ឲ្យ​ឪពុក​ម្តាយ​ត្រូវ​តែ​ត្រួតពិនិត្យ​មើលសៀវភៅ​របស់​កូន​ថា តើ​កូន​នោះ​ពិតជា​បាន​មក​រៀន​មែនឬ​អត់? បើ​ពឹង​តែ​ទៅ​លើ​គ្រូបង្រៀន​នោះ​មិន​អាច​ទៅ​រួច​ទេ ទាល់តែ​មាន​កិច្ចសហការ​គ្នា​ទើប​ទទួល​បាន​ជោគជ័យ​។ ជាមួយ​នោះ​សូម​ក្មួយ និង​ចៅ​ត្រូវ​តែ​នាំ​គ្នា​ថែរក្សា​អគារសិក្សា​នេះ ធ្វើ​យ៉ាងណា​ប្រើប្រាស់​ឲ្យ​បាន​យូរអង្វែង​ទៅ​ថ្ងៃ​អនាគត​ហើយ​ប្រឹងប្រែង​សម្អាត​ទីធ្លា​ឲ្យ​បាន​ស្អាត ដើម្បី​មានការ​ប្រកួតប្រជែង​ជាមួយនឹង​សាលារៀន​នៅ​កន្លែង​ផ្សេង​ៗ​ទៀត ដើម្បី​ឈាន​ទៅ​ចាប់​យក​រំដួល​៣​ទង​ផង​ដែរ​៕
https://youtu.be/02d3GLUmFNY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ