ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​អភិបាលរង​ខេត្ត

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​អនុ​ក្រឹ​តរបស់​រាជរដ្ឋាភិបាល​កម្ពុជា លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​ប្រកាស​តែងតាំង​មុខ​តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ ជំនួស​លោកស្រី…

ខេត្តបន្ទាយមានជ័យ ៖ តាម​អនុ​ក្រឹ​តរបស់​រាជរដ្ឋាភិបាល​កម្ពុជា លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​ប្រកាស​តែងតាំង​មុខ​តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ ជំនួស​លោកស្រី ចាន់ ថេ​ង ដែល​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច ទៅ​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។ កម្មវិធី​នេះ ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាលា​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាវ ហម​ផា​ន​រដ្ឋ លេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​ការ​ចូលរួម​ពី ឯកឧត្តម អស់លោក ជា​អភិបាល អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ និស្សិត ជា​ច្រើន​រូប​។

ឯកឧត្តម សួន បវរ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ មាន​មតិ​ស្វាគមន៍ និង​បាន​ធ្វើ​សេចក្តីរាយការណ៍​ថា ខេត្តបន្ទាយមានជ័យ សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​មាន​លក្ខណៈ​ល្អ​ប្រសើរ ទាំង​នៅ​ក្នុងភូមិ​សាស្ត្រ និង​នៅ​តាម​តំបន់​ព្រំដែន​។ ការ​អនុវត្ត​គោលនយោបាយ​ភូមិ​/​ឃុំ មាន​សុវត្ថិភាព នៅ​តែ​ជា​គន្លឹះ ក្នុង​ការ​អប់រំ ទប់ស្កាត់ និង​បង្ក្រាប​ជុំវិញ​បទល្មើស​ផ្សេង​ៗ ដូច​ជា ចោរប្លន់​ប្រដាប់​អាវុធ ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស ការ​ឆ្លង​ដែន​ដោយ​ខុសច្បាប់ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម​។ គណៈ​បញ្ជាការ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ គ្រប់គ្រង​សភាពការណ៍​បាន​ល្អ​ប្រសើរ ពិសេស​រក្សា​បាន​នូវ​ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​។

ក្នុង​នោះ​ដែរ ស្រប​តាម​គោលនយោបាយ ឈ្នះ​ឈ្នះ របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ក្រុមប្រឹក្សា ឃុំ​/​សង្កាត់ ដែល​ជា​អតីត សមាជិក​សង្គ្រោះ​ជាតិ បាន​ចូល​មក​រួមរស់​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១៤៦​នាក់ ស្មើនឹង​៥៣% បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​ធ្វើការ​រំលាយ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លង​មកនេះ​។ មាន​ប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នោះ ឯកឧត្តម ប៉ាវ ហម​ផា​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម ក្នុង​ការ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​សម្រាប់​អាណត្តិ​ទី​៥ នៃ​រដ្ឋ​សភាជាតិ និង​បាន​ជំរុញ​ការ​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ ឲ្យ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​។ ពិសេស​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ដែល​បាន​យកចិត្តទុកដាក់​បំពេញការងារ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ បាន​ល្អ​ប្រសើរ​។

ឯកឧត្តម រដ្ឋលេខាធិការ បាន​សង្កត់ធ្ងន់​ថា ក្នុង​នាម​មន្ត្រី​របស់​រាជរដ្ឋាភិបាល​ដែល​ត្រូវ​បាន​តែងតាំង ដើម្បី​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​គឺ​ត្រូវ​ផ្អែក​ទៅ​លើ​មូលដ្ឋាន លក្ខណៈសម្បត្តិ​របស់​មន្ត្រី​រដ្ឋបាល​សាធារណៈ គឺ​មាន​៤​ជា​សំខាន់​គឺ​១/-​មាន​ឆន្ទៈ ម្ចាស់​ការ បើ​គ្មាន​ឆន្ទៈ គ្មាន​ទឹកចិត្ត​មោះមុត ដើម្បី​បំពេញការងារ​នោះ​ឡើយ​,​ទី​២/-​គឺ​មាន​ភក្តីភាព​ចំពោះ​រាជរដ្ឋាភិបាល និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ភក្តីភាព​ចំពោះ​ប្រជាពលរដ្ឋ គោរព​ផលប្រយោជន៍​សាធារណៈ និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​,​ទី​៣/-​មាន​សីលធម៌​វិជ្ជាជីវៈ បំពេញ​កិច្ចការ​ប្រកបដោយ​តម្លាភាព សមត្ថភាព និង​ប្រសិទ្ធភាព​,​ទី​៤/-​វប្បធម៌​សេវា​សាធារណៈ គឺ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ម្យ៉ាងវិញទៀត​គឺ​ត្រូវ​តែ​ផ្លាស់​ប្តូរ​ឥរិយាបថ ពី​អ្នកត្រួតត្រា​មក​ការ​បម្រើ​ប្រជាពលរដ្ឋ ដែល​បច្ចុប្បន្ន​នេះ​យើង​កំពុង​តែ​បំពេញ​។ ចុង​ក្រោយ​ឯកឧត្តម ប៉ាវ ហម​ផា​ន ក៏​បាន​ផ្តាំផ្ញើ​ដល់ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ នៅ​តាម​ព្រំដែន ត្រូវ​ធ្វើការ​ទប់ស្កាត់​ទំនិញគេចពន្ធ និង​ពលករ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិតខាង​នោះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ