ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​អណ្តែត​ពេញ​ផ្ទៃ​ប្រឡាយ​ទាំងមូល គ្មាន​អ្នក​ទទួលខុសត្រូវ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រឡាយ​បង្ហូរទឹក​ស្អុយ​ដ៏​ធំ​មួយ​ខ្សែ លាតសន្ធឹង​ពី​ប្រព័ន្ធ​បង្ហូរទឹក​ស្ថានីយ​បឹង​សាឡា​ងរ​ហូត​ដល់​ស្ថាន​នី​យ​ប៊ូ​ម​ទឹក​បឹង​ទំពុន បច្ចុប្បន្ន​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​សងខាង​មាត់​ប្រឡាយ​បាន​បោះ​សំរាម​ចូល​នៅ​ក្នុង​ប្រឡាយ ធ្វើ​ឲ្យ​កកស្ទះ​ណែនណាន់តាន់តាប់ ហើយ​គ្មាន​មន្ត្រី​ជំនាញ​ណា​ចុះ​ស្តារ ឬ​ក៏​ប្រមូល​សំរាម​ទាំងនោះ​ចោល​បាន​ទៀងទាត់​ឡើយ​។ ជាក់ស្តែង​ដូច​ជា​នៅ​ចំណុច​ស្ពាន​ទី​២ ស្ថិត​ក្នុងភូមិ​ចំរើន​ផល…

រាជធានី​ភ្នំពេញ ៖ ប្រឡាយ​បង្ហូរទឹក​ស្អុយ​ដ៏​ធំ​មួយ​ខ្សែ លាតសន្ធឹង​ពី​ប្រព័ន្ធ​បង្ហូរទឹក​ស្ថានីយ​បឹង​សាឡា​ងរ​ហូត​ដល់​ស្ថាន​នី​យ​ប៊ូ​ម​ទឹក​បឹង​ទំពុន បច្ចុប្បន្ន​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​សងខាង​មាត់​ប្រឡាយ​បាន​បោះ​សំរាម​ចូល​នៅ​ក្នុង​ប្រឡាយ ធ្វើ​ឲ្យ​កកស្ទះ​ណែនណាន់តាន់តាប់ ហើយ​គ្មាន​មន្ត្រី​ជំនាញ​ណា​ចុះ​ស្តារ ឬ​ក៏​ប្រមូល​សំរាម​ទាំងនោះ​ចោល​បាន​ទៀងទាត់​ឡើយ​។ ជាក់ស្តែង​ដូច​ជា​នៅ​ចំណុច​ស្ពាន​ទី​២ ស្ថិត​ក្នុងភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ និង​ចំណុច​ដទៃ​ទៀត​ជា​ច្រើន នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​បឹង​ទំពុន​ដដែល​នេះ ប្រឡាយ​ទាំងមូល​កំពុង​ក្លាយទៅជា​គំនរ​សំរាម គរ​ដូច​កន្លែង​សម្រាប់​ចោល​សំរាម ដែល​ក្រឡេក​មើលទៅ​លែង​មើលឃើញ​ផ្ទៃ​ទឹក ក៏​ដូច​ជា​ផ្ទៃ​ប្រឡាយ​ទាំងមូល​ទៅ​ហើយ​។

លោកស្រី ខឹ​ម វ​ណ្ណី នាយករង​រដ្ឋបាល​ទទួល​បន្ទុក​បរិស្ថាន បាន​ឲ្យ​ដឹង​ថា ការ​ស្តារ​ប្រឡាយ​លូ គឺជា​តួនាទី​របស់​មន្ទីរ​សាធារណៈការ​រាជធានី​ភ្នំពេញ មិនមែន​ថ្នាក់​ខណ្ឌ ឬ​សង្កាត់​ឡើយ​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​លោកស្រី​សោកស្តាយ​ដែល​បងប្អូន​ពលរដ្ឋ​យើង​តែង​នាំ​គ្នា​យក​សំរាម​ទៅ​ចោល​ក្នុង​ប្រឡាយ​លូ​បង្ហូរទឹក​នោះ​ជា​បន្តបន្ទាប់​រហូត បើ​ទោះបីជា​អាជ្ញាធរ​ព្យាយាម​ពន្យល់​ណែនាំ​យ៉ាងណា​ក៏​ដោយ​។

ជាមួយ​គ្នា​នេះ​ដែរ អាជ្ញាធរ​ក៏​មានការ​សំណូមពរ​ទៅ​ដល់​អ្នក​រស់នៅ​ប្រប​សងខាង​មាត់​ប្រឡាយ​លូ​បង្ហូរទឹក គួរតែ​នាំ​គ្នា​វេច​ខ្ចប់​សំរាម​គរ​ទុក​ដើម្បី​ក្រុមហ៊ុន ប្រមូល​សំរាម​យក​ទៅ​ចោល​ទៅ​តាម​ជើង​ប្រមូលរបស់​រថយន្ត​ប្រមូល​សំរាម​ឲ្យ​បាន​ទៀងទាត់ ចៀសវាង​ការ​បោះចោល​លើ​ផ្ទៃ​ប្រឡាយ​ធ្វើ​ឲ្យ​កកស្ទះ​ទឹក​ស្អុយ​ដែល​ហូរ​ចេញពី​លំនៅ​ឋាន​របស់​បងប្អូន បង្ក​ឲ្យ​មានការ​ជន់​លិច​ជា​អន្លើ​ៗ​នៅ​តំបន់​ជាយក្រុង ពិសេស​ភូមិសាស្ត្រ​តំបន់​សង្កាត់​បឹង​ទំពុន និង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​ខាងលើ​ផង​ដែរ​។​ សូម​បញ្ជាក់​ថា កាលពី​ពេល​កន្លង​ទៅ គេ​ក៏​ធ្លាប់​សង្កេត​ឃើញ​មាន​ក្រុម​មន្ត្រី​ជំនាញ​ចុះ​ស្តារ​សំរាម​ចេញពី​តំបន់​ខាងលើ​ដែរ ប៉ុន្តែ​ស្តារ​បាន​តែ​មួយ​ខែ​ប៉ុណ្ណោះ ទីតាំង​ផ្ទៃ​ប្រឡាយ​ទាំងមូល​ប្រែក្លាយ​មក​ជា​គំនរ​សំរាម​ដូច​ដើម​វិញ​ទៅ​ហើយ​៕
https://youtu.be/iX6o9Jxu_X8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ