«Mirror» ផ្សាយកាលពីពេលថ្មីៗកន្លងមកថា អ្នករស់នៅអគារមួយក្នុងក្រុងប៊ុយណូស៊ែរ ប្រទេសអាហ្សង់ទីន នៅពេលបើកបង្អួច ស្រាប់តែភ្ញាក់ផ្អើលឃើញគូស្នេហ៍មួយគូរួមរ័កនឹងគ្នាយ៉ាងត្រេកត្រអាល នៅរបៀងផ្ទះនៃអគារទល់មុខគ្នា ។ ការរួមរ័កដោយមិនខ្វល់អ្នកណាមើលឃើញនោះទាំងកណ្តាលថ្ងៃតែម្តង ។
មនុស្សម្នាក់បានថតវីដេអូឃ្លីប ហើយមើលទៅគូស្នេហ៍ដែលកំពុងតែផ្អែមល្ហែមនឹងគ្នានោះបង្ហាញអាការហាក់ដូចជាដឹងមានមនុស្សឈរមើល ប៉ុន្តែនៅតែប្រតិបត្តិដោយអត់អៀនខ្មាស។
វីដេអូឃ្លីបដែលថតបាននោះត្រូវគេបង្ហោះតាមអ៊ីនធើរណេត ធ្វើឱ្យល្បីសុសសាយនៅលើពិភពលោក ។
មិនមែនជាលើកដំបូងទេដែលមានរឿងរួមរ័កបែបនេះកើតឡើងនៅក្រុងប៊ុណូស៊ែរ ដោយកាលពីខែតុលាកន្លងមកមានគូស្នេហ៍មួយគូរួមរ័កគ្នានៅបរិវេណមាត់ទ្វារ និងត្រូវថតបានយ៉ាងច្បាស់ ។
សារព័ត៌មាននៅក្នុងស្រុកបញ្ជាក់ថា រឿងរ៉ាវបែបនេះកើតឡើងជាញឹកញាប់នៅក្រុងនោះ និងមានមនុស្សជាច្រើនត្រូវចាប់ខ្លួនពីបទប្រព្រឹត្តអំពើអនាថានៅទីសាធារណៈ ។
រហូតដល់ពេលនេះគ្មានរបាយការណ៍ណាមួយបញ្ជាក់បន្ថែមថាតើគូស្នេហ៍មួយគូនោះត្រូវចាប់ខ្លួនពីបទប្រព្រឹត្តអនាថានៅទីសាធារណៈ ឬអត់ទេ ៕
ចែករំលែកព័តមាននេះ