ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្ងន់.កហើយប៉ិ! ឡាន570នេះ តម្លៃជាង20ម៉ឺនដុល្លារឯណោះ

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ស៊េ​រី​ឆ្នាំ​២០១៨​មួយ​​គ្រឿង បាន​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​មួយ​កំណាត់​មុខ ដោយសារ​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​តេ​លា កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០៣ ​ធ្នូ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​កកោះ…

ខេត្តបាត់ដំបង ​៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ស៊េ​រី​ឆ្នាំ​២០១៨​មួយ​​គ្រឿង បាន​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​មួយ​កំណាត់​មុខ ដោយសារ​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​តេ​លា កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០៣ ​ធ្នូ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី ខណ​:​កំពុង​ធ្វើ​ដំណើរ​ផ្ទុយ​គ្នា​ពី​បាត់ដំបង ទៅ​ភ្នំពេញ ​។

សមត្ថកិច្ច​បាន​រាយ​ការ​ណ៍ថា រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ព​ណ៏​ស​ស៊េរី​ឆ្នាំ​២០១៨ គ្មាន​ស្លាក​លេខ​ទេ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ស៊ុម សុ​ផាត អាយុ​៥០​ឆ្នាំ នៅ​ភូមិ​៤ សង្កាត់​ទំនប់​ទឹក ខ័​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត រីឯ​រថយន្ត​ម្ខាង​ទៀត​ជា​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​តេ​លា ពាក់​ស្លាក​លេខ ភ្នំពេញ​4A-4032 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្នោះ​ជី​ម ប៊ុ​ន​លៀង អាយុ​២៩​ឆ្នាំ ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​(​ផ្ទុយ​គ្នា​) ​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា បើ​តាម​ពិនិត្យ​ស្លាកស្នាម​ជាក់ស្ដែង រថយន្ត​ដឹក​ប្រេង​នេះ​ទំនងជា​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៥៧០​ដែល​មាន​តំលៃ​ជាង​២០​ម៉ឺន​ដុល្លា​នេះ ដោយសារ​ឡើង​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ផុត​ ។ រថយន្ត​ទាំង​២​បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុ​ច​ដូច​គ្នា តែ​រថយន្ត​ឡិច​ស៊ិ​ស​ធ្ងន់ធ្ងរ​ជាង ហើយ​ថែម​ទាំង​របួស​ស្ត្រី​ម្នាក់ ដែល​ជិះ​ក្នុង​រថយន្ត​ឡិច​ស៊ិ​ស​នោះ​ផង​។ បើ​តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ដែរ​ថា រថយន្ត​ឡិច​ស៊ិ​ស​នោះ​ជា​រថយន្ត​របស់​ដ​ង្ល​ង​លោក​ឧត្តមសេនីយ​សុខ ផល អគ្គនាយកដ្ឋាន​អន្តោរ​ប្រ​វែ​ស​ន៏ ហើយ​ក្រោយ​កើតហេតុ​គេ​ឃើញ​លោក​សុខ ផល ក៏​មាន​វត្ត​មាននៅ​ទីនោះ​ដែរ​។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា រថយន្ត​ទាំង​២​គ្រឿង​ពិតជា​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​មែន តែ​គេ​ឃើញ​រថយន្ត​ដឹក​ប្រេង​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ស៊េរី​ទំនើប​នោះ​ទាំង​កំរោល​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​កន្លែង​កើតហេតុ​នោះ​មាន​រថយន្ត​ពេទ្យ​មួយ​គ្រឿង​ខូច​មិន​ទៅ​មុខ​ឆេះ​ហុយ​តែ​ផ្សែង ហើយ​ឈប់​លើ​ចិញ្ចើមថ្នល់​។ ពេល​បើក​ដល់​ចំណុច​នេះ​គេ​ឃើញ​រថយន្ត​ដឹក​ប្រេង​បាន​ព្យាយាម​បើក​ឡើង​ជែង​រថយន្ត​ដែល​ឆេះ​ហុយ​តែ​ផ្សែង​នោះ តែ​ឡើង​មិន​ផុត​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ិ​ស​ដែល​បើក​មក​ដល់ទី​នោះ​ទាំង​កំរោល​បណ្ដាល​ឲ្យ​ខូចខាត​ផ្នែក​ខាង​មុខ និង​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ដែល​ជិះ​រថយន្ត​ឡិច​ស៊ិ​សរង​របួសស្រាល​។

មន្ត្រី​ចរាចរ​ណ៍​ស្រុក​មោង​ប្ញ​ស្សី​ក៏​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ដើ​ម្ប​ពិនិត្យ​និង​ធ្វើការ​វាស់
វែង​។ មន្ត្រី​ចរាចរ​ណ៏​បាន​និយាយ​ថា បើ​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ គេ​អាច​សន្និដ្ឋាន​ជាបឋម​ថា កំហុស​ភាគច្រើន​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ប្រេង ដែល​បើក​ឡើង​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​ ។

ទោះជា​យ៉ាងណា​មន្ត្រី​ជំនាញ​បាន​និយាយ​ថា ជុំវិញ​ករណី​នេះ ភាគី​ទាំង​២​បាន​សម្រប​ស​ម្រូ​ល​គ្នា​នៅ​កន្លែង​កើតហេតុ ដោយ​ភាគី​ខាង​រថយន្ត​ដឹក​ប្រេង​ជា​អ្នក​ទ​ទូល​ខុស​ត្រូវ​សំណង​ទាំងស្រុង ឲ្យ​ទៅ​ភាគី​រថយន្ត​ឡិច​ស៊ិ​ស​៥៧០​ស៊េរី​ឆ្នាំ​២០១៨  ដែល​គេ​អះអាង​​ថា មាន​តម្លៃ​ដល់​ទៅ​ជាង​២០​ម៉ឺន​ដុល្លា​ ៕

អត្ថបទសរសេរ ដោយ