ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប្រឹង​គេច​ឡាន​ ទៅបុករ៉ឺម៉កដឹកធ្យូង​ផ្ងារជើង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរស​២​នាក់​​​បាន​រង​របួស ក្រោយជួប​ហេតុការណ៍​​​​ម៉ូតូ​​គេចជាមួយ​រថយន្ត ក៏​ជ្រុលទៅ​​បុក​ពេញ​ទំ​ហឹង​ ​និងធ្វើឱ្យ​​​ក្រឡាប់​រ៉ឺ​ម៉កដឹកធ្យូរ​ផ្ងា​ជើង ​​កើតឡើង កាលពី​​វេលា​ម៉ោង​០៨ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរស​២​នាក់​​​បាន​រង​របួស ក្រោយជួប​ហេតុការណ៍​​​​ម៉ូតូ​​គេចជាមួយ​រថយន្ត ក៏​ជ្រុលទៅ​​បុក​ពេញ​ទំ​ហឹង​ ​និងធ្វើឱ្យ​​​ក្រឡាប់​រ៉ឺ​ម៉កដឹកធ្យូរ​ផ្ងា​ជើង ​​កើតឡើង កាលពី​​វេលា​ម៉ោង​០៨ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ​ធ្នូ ​ ស្ថិត​​​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធរុស្ស៊ី ក្បែរ​រង្វង់​មូល​ចោម​ចៅ ​​ក្នុង​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ ។

ទោះបីជាយ៉ាងណា គេមិនទាន់អត្តសញ្ញាណ​ជនរងគ្រោះ​នោះ ​​។ ​នៅ​មុន​ពេល​កើតហេតុ​ គេឃើញ​ភាគី​ទាំង​សងខាង ​ធ្វើរ​ដំណើរ​ក្នុង​ទិស​ដៅ​ស្រប​​​គ្នា  (ពីត្បូង​ទៅ​ជើង​) ។ ​​

ភាគី​ខាង​រ៉ឺ​ម៉ក​ដឹក​ធ្យូង​ គឺ​ធ្វើរ​ដំណើ​នៅ​ខាង​​មុខ​ហើយខណៈ​​​នោះ ក៏​ស្រាប់​មាន​បុរស​ម្នាក់​​ធ្វើរ​ដំណើរ​ដោយ​​ម៉ូតូ​ម៉ាក​គុប​​ (អត់​ស្លាក​លេខ)​ បាន​ធ្វើ​ដំណើរ​​មក​ពីក្រោយ​យ៉ាង​លឿន​  ក៏​​វាក់​អើ​ជាមួយ​រថយន្ត ។ ដោយសារ​តែខំ​​គេច​រថយន្ត​ផុត ​ក៏​ជ្រុល​ទៅ​ជាមួ​យ​​​​រ៉ឺ​ម៉ក​ដឹក​ធ្យូង​នោះ​ បណ្តាល​ឱ្យ​​ក្រឡាប់​ផ្ងារជើង​ច្រងាង ហើយ​ម៉ូតូ​បាន​ដួល​នៅ​នឹង​កន្លែង​ដូច​គ្នា ។ ​

អត្ថបទសរសេរ ដោយ