ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​រង​របួសធ្ងន់

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​កំពុង​ដើរ​ឆ្លងថ្នល់​ពេល​ព្រលប់​ៗ ត្រូវ​ក្មេង​ប្រុស​ជំទង់​ម្នាក់ បើក​ម៉ូតូឌុប​ព្រះសង្ឃ​២​អង្គ ជ្រុល​ចង្កូត​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​បោក​នឹង​ថ្នល់​រង​របួសធ្ងន់ ។ ចំណែក​អ្នក​បើក​ម៉ូតូ និង​ព្រះសង្ឃ​រង​របួសស្រាល…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​កំពុង​ដើរ​ឆ្លងថ្នល់​ពេល​ព្រលប់​ៗ ត្រូវ​ក្មេង​ប្រុស​ជំទង់​ម្នាក់ បើក​ម៉ូតូឌុប​ព្រះសង្ឃ​២​អង្គ ជ្រុល​ចង្កូត​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​បោក​នឹង​ថ្នល់​រង​របួសធ្ងន់ ។ ចំណែក​អ្នក​បើក​ម៉ូតូ និង​ព្រះសង្ឃ​រង​របួសស្រាល ។

គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​ល្ងាច ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ក្រាល​កៅស៊ូ ក្នុងភូមិ​ខ្នង​ក្រាំង ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​បង្ក​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៧ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ១J-៨៧០១ បើកបរ​ដោយ​ក្មេង​ប្រុស​ជំទង់​ម្នាក់​ឈ្មោះ យ៉ុ​ន សុ​ភ័​ក្រ អាយុ​១៦​ឆ្នាំ បាន​ដឹក​ព្រះសង្ឃ​២​អង្គ ទី​១.​ព្រះ​នាម គឹ​ម ច​ន្នី ព្រះ​ជន្ម​២៦​ឆ្នាំ ទី​២.​ព្រះ​នាម ជិន គង់ ព្រះ​ជន្ម​២៥​ឆ្នាំ ។ ព្រះសង្ឃ​ទាំង​២​អង្គ​គង់នៅ​វត្ត​ស្លាប​លែង ភូមិ​ក្រាំងក្រូច ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ជុំ ឫ​ទ្ធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​បានឃើញ​ម៉ូតូ​១​គ្រឿង​ខាងលើ បើក​ដោយ​ក្មេង​ប្រុស​ជំទង់​ឌុ​ប​ព្រះសង្ឃ​២​អង្គ ឆ្លងកាត់​ភូមិ​ទិស​ដៅ​ពី​លិចទៅ​កើត ។ ខណៈ​មក​ដល់​កន្លែង​កើតហេតុ ម៉ូតូ​បង្ក​បាន​ជ្រុល​បុក​ជន​រង​គ្រោះ ដែល​កំពុង​ដើរ​ឆ្លងថ្នល់​ពី​ជើង​ទៅ​ត្បូង បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​0​ដួល​បោក​នឹង​ថ្នល់​រង​របួសធ្ងន់ ។ ចំណែក​អ្នក​បើក​ម៉ូតូ និង​ព្រះសង្ឃ​ទាំង​២​អង្គរង​របួសស្រាល ។
ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ ប្រញាប់​បញ្ជូន​ជន​រង​គ្រោះ​មក​កាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ​ជីវិត ។ ចំណែក​ម៉ូតូ​បង្ក សមត្ថកិច្ច​ធ្វើការ​ដកហូត​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ