ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ​ស្រោបមាស​ទុក​ឃុំឃាំង​ជន​ទុច្ចរិត​ (មាន​វីដេអូ)

6 ឆ្នាំ មុន

អ្នក​យក​ព័ត៌មាន «BBC»​ម្នាក់​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​ពី​សណ្ឋាគារ​ដ៏​ស្រស់​ស្អាត​ស្រោប​ដោយ​មាស «Ritz Carlton» ដោយ​កែប្រែ​ធ្វើ​ជា​គុក​ឃុំឃាំង​អ្នក​ដែល​ទទួល​ការ​ចោទប្រកាន់​ថា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​មាន​ទាំង​សេដ្ឋី និង​សមាជិក​រាជវង្ស ។ នៅ​ក្នុង​សណ្ឋាគារ​នោះ​មាន​សេដ្ឋី និង​សមាជិក​រាជវង្ស​ចំនួន​១១​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត…

អ្នក​យក​ព័ត៌មាន «BBC»​ម្នាក់​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​ពី​សណ្ឋាគារ​ដ៏​ស្រស់​ស្អាត​ស្រោប​ដោយ​មាស «Ritz Carlton» ដោយ​កែប្រែ​ធ្វើ​ជា​គុក​ឃុំឃាំង​អ្នក​ដែល​ទទួល​ការ​ចោទប្រកាន់​ថា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​មាន​ទាំង​សេដ្ឋី និង​សមាជិក​រាជវង្ស ។

នៅ​ក្នុង​សណ្ឋាគារ​នោះ​មាន​សេដ្ឋី និង​សមាជិក​រាជវង្ស​ចំនួន​១១​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​កិបកេង​ប្រាក់​របស់​រដ្ឋ​តាម​គោល​នយោ​បាយ​នៃ​ការ​បង្ក្រាប​អំពើ​ទុច្ចរិត​របស់​ព្រះ​អង្គ​ម្ចាស់​មហា​ម៉េ​ដ ប៊ី​ន​សាល់​ម៉ា​ន ព្រះ​ជន្ម​៣២​ព្រះ​វស្សា ។

ស្ត្រី​អ្នក​សារព័ត៌មាន​របស់​BBC​ម្នាក់​នោះ គឺជា​អ្នក​យក​ព័ត៌មាន​ដំបូង​បាន​ទទួល​ការ​អញ្ជើញ​ពី​មន្ត្រី​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ឱ្យ​ចូល​ទៅ​សណ្ឋាគារ​នោះ ក្នុង​លក្ខខណ្ឌ​ហាម​ថតរូប និង​ហាម​ថត​សំឡេង​ពី​ការ​សន្ទនា ។

នៅ​សណ្ឋាគារ​ផ្កាយ​៥​ដែល​ស្ត្រី​អ្នកកាសែត​ចូល​នៅ​ពេល​ព្រឹក​គឺ​មាន​ភ្ញៀវ​របស់​សណ្ឋា​គារ​អង្គុយ​ផឹក​កាហ្វេ​ជា​ធម្មតា ខណៈ​ពេល​អ្នក​ដែល​ទទួល​ការ​ឃុំឃាំង​ទទួល​លក្ខណៈ​ងាយស្រួល​នៅ​ក្នុង​សណ្ឋាគារ​ស្រោបមាស​នេះ ព្រោះ​មាន​ភោជនីយដ្ឋាន បន្ទប់​ហាត់​ប្រាណ បន្ទប់​បោះ​បាល់​បូ​លីង ហើយ​អ្នក​ដែល​ពាក់ព័ន្ធ ម្នាក់​ៗ​ត្រូវ​នៅ​ក្នុង​បន្ទប់​របស់​ខ្លួន។

នារី​អ្នកកាសែត​រូប​នោះ ត្រូវ​ជនសង្ស័យ​ម្នាក់​ឱ្យ​ដឹង​ថា រូបគេ​ត្រូវ​ឃុំឃាំង​នៅ​ទីនោះ​ដោយ​ចំណាយពេល​ភាគច្រើន​ពិគ្រោះ​ជាមួយ​មេធាវី ។

ចំណែក​អ្នកស៊ើប​អង្កេត​ម្នាក់​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា នៅ​មិន​ទាន់​ចោទសួរ​ជា​ផ្លូវការ​ទេ បច្ចុប្បន្ន​ស្ថិត​ក្នុង​បរិយាកាស​ជា​មិត្ត​នឹង​គ្នា ។

ក្រុម​អ្នក​ជាប់​ឃុំ​បាន​សម្តែង​អាការ​ខឹង​មិន​ពេញចិត្ត ដោយ​អ្នកខ្លះ​គិត​ថា គឺជា​ឈុត​ឆាក​មួយ និង​ត្រូវការ​ចាក​ចេញពី​ទីនោះ ។ ៩៥%​ចង់ឱ្យ​មាន​កិច្ចព្រមព្រៀង​សង​ប្រាក់​ដល់​រដ្ឋាភិបាល​ជា​ថ្នូរ​នឹង​ការ​ចាក​ចេញពី​កន្លែង​ឃុំឃាំង ខណៈ​ពេល​ថ្នាក់ដឹកនាំ​ទ្រង់មាន​បទបញ្ជា​ថា មនុស្ស​គ្រប់​រូប​ត្រូវ​ត្រួតពិនិត្យ​នៅ​ក្នុង​ដំណាច់ឆ្នាំ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ