ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការដ្ឋាន​គ​របាល​ខេត្តកំពង់ឆ្នាំង បង្ហាញ​សាច់ដុំ​បង្ក្រាប​គ្រឿងញៀ.ន​បាន​១៤​នាក់

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ចំនួន​១៤​នាក់ ពាក់​ពន្ធ​នឹង​ការ​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៧ ត្រូវ​បាន​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ចំនួន​១៤​នាក់ ពាក់​ពន្ធ​នឹង​ការ​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៧ ត្រូវ​បាន​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ធ្វើការ​បង្ហាញ​មុខជា​សាធារណៈ ដើម្បី​ឲ្យ​អ្នកកាសែត ទូរទស្សន៍ ចុះ​ផ្សាយ ពី​ស្នាដៃ​របស់​ខ្លួន ដែល​បាន​ខិតខំ​ប្រឹងប្រែង​បង្ក្រាប​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា ដោយ​បាន​ដកហូត​ថ្នាំ​ញៀន និង​វត្ថុ​តា​មួយ​ចំនួន​ទៀត មាន​ឧបករណ៍​ប្រាស់​គ្រឿងញៀន និង​ឧបករណ៍​កែ​ច្នៃ ជា​អាវុធ មាន​ដាវ និង​កាំបិត ចុង​ស្រួច​ជាដើម ។

យោង​យាម​របាយការណ៍​៦​សន្លឹក ដែល​បាន​ដាក់​ជូន​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​បញ្ជាក់​ថា ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​១៤​នាក់​ខាងលើ គឺ​បាន​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដោយ​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​សរុប ចំនួន​២៨​កញ្ចប់ ទូរ​សព្ទ័​ដៃ​៨​គ្រឿង និង​ឧបករណ៍​សម្រាប់​បម្រើ​ឲ្យ​ការ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។ ក្រៅពី​នោះ នៅ​មាន​សម្ភារ​ដូច​ជា ដាវ កាំបិត និង​ពូថៅ​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ក្នុង​របាយការណ៍​ដដែល​មិន​បាន​បញ្ជាក់​អំពី​ការ​ដកហូត​ម៉ូតូ​របស់​ជនសង្ស័យ​នោះ​ទេ តែ​នៅ​ក្នុង​ការ​ដាក់​តាំង​ឲ្យ​អ្នក​សារព័ត៌មាន​ផ្ដិត​យក​រូបភាព គេ​ឃើញ​សមត្ថកិច្ច​បាន​ដាក់​បង្ហាញ​ម៉ូតូ​៤​គ្រឿង ដែល​បាន​ពាក់ព័ន្ធ​ក្នុង​ករណី​គ្រឿងញៀន​នេះ​ដែរ ។ យោង​តាម​របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​១៤​នាក់ មាន​ទីលំនៅ​ស្រុក​ទឹកផុស​១​នាក់ ក្រុង​កំពង់ឆ្នាំង​១​នាក់ ស្រុក​កំពង់ត្រឡាច​៣​នាក់ ស្រុក​សាមគ្គី​មាន​ជ័យ​១​នាក់ ស្រុក​រលាប្អៀរ​៦​នាក់ និង​ស្រុក​បរិបូរ​ណ៌​២​នាក់ ។ ចំណែក​ការ​ចាប់ខ្លួន ក៏​ចាប់​ក្នុងភូមិ​សាស្ត្រ​ស្រុក​ក្រុង​ទាំង​៦​ខាងលើ​ផង​ដែរ ។ ជនសង្ស័យ​ទាំង​១៤​នាក់​សមត្ថកិច្ច​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ។

សូម​រំ​ឮ​កថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បញ្ហា​ញ​មុខ​ជនសង្ស័យ​យ៉ាងច្រើន​សន្ធឹក​បែប​នេះ​ដល់​អ្នក​សារព័ត៌មាន បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈកាល​កន្លង​ទៅ គឺ​ចាប់តាំងពី​ស្នងការដ្ឋាន​ចាស់​រើស​ផ្លាស់​មក​កាន់​កន្លែង​ស្នងការ​ថ្មី​នេះ ។ ខុស​ពី​មុន​ៗ​ពេល​ចាប់​បាន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​យ៉ាង​ស្ងាត់ស្ងៀម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ