ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនសង្ស័យ​គ្រឿងញៀ.ន​ម្នាក់ ដកហូត​បាន​៦​កញ្ចប់

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​ខេត្ត ចុះ​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដោយ​សង្ស័យ​រក្សា​ទុក និង​ចែកចាយ​ថ្នាំ​ញៀន ។ ការ​ចាប់​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០…

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​ខេត្ត ចុះ​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដោយ​សង្ស័យ​រក្សា​ទុក និង​ចែកចាយ​ថ្នាំ​ញៀន ។ ការ​ចាប់​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ភូមិ​អន្លុង​ត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ។

តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ស៊ឹ​ម សា​រឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។ ក្រោយ​ការ​ចាប់​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាម​រួម​មាន ថ្នាំ​ញៀន​ម៉ា​ទឹកកក ចំនួន​០៦​កញ្ចប់​តូច ទូរស័ព្ទ​ដៃ​១​គ្រឿង ពូថៅ​១ និង​ឧបករណ៍​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​សាកសួរ និង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តា​មន​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ