ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ឧត្តមសេនីយ៍​​ម្នាក់​ផឹក​ថ្នាំពុល​សម្លា.ប់​ខ្លួន​​មុខ​តុលាការ

6 ឆ្នាំ មុន

តុលាការ TPIY ៖ អតីត​នាយទាហានជាន់ខ្ពស់​ក្រូ​អាស៊ី​-​បូ​ស្នី​ម្នាក់ ដែល​ទទួល​ការ​កាត់ទោស​ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​អតីត​យូ​ហ្គោ​ស្លា​វី TPIY បាន​ធ្វើ​អត្តឃាតកាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ដោយ​ផឹកថ្នាំ​ពុល​ពេល​តុលាការ​ប្រកាស​នៅ​សាលា​ឧទ្ធរណ៍​​ពី​ទោស​ដាក់គុក​រូបគេ​២០​ឆ្នាំ ។…

តុលាការ TPIY ៖ អតីត​នាយទាហានជាន់ខ្ពស់​ក្រូ​អាស៊ី​-​បូ​ស្នី​ម្នាក់ ដែល​ទទួល​ការ​កាត់ទោស​ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​អតីត​យូ​ហ្គោ​ស្លា​វី TPIY បាន​ធ្វើ​អត្តឃាតកាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ដោយ​ផឹកថ្នាំ​ពុល​ពេល​តុលាការ​ប្រកាស​នៅ​សាលា​ឧទ្ធរណ៍​​ពី​ទោស​ដាក់គុក​រូបគេ​២០​ឆ្នាំ ។

លោក NEDAD GOLCEVSKI អ្នក​នាំពាក្យ​តុលាការក្រុង​ឡា​អេ​នេះ​និយាយ​ថា លោក SLOBODAN PRALJAD ដែល​មាន​វ័យ​៧២​ឆ្នាំ បាន​ផឹកថ្នាំ​ពុល​នៅ​ឯ​តុ​ុ​លា​ការ​មុន​ពេល​ស្លាប់​នៅ​មន្ទីរពេទ្យ ។ ឆាក​ធ្វើ​អត្តឃាត​នេះ​កើត​មាន​ពេល​ចៅក្រម​កំពុង​អាន​សាលដីកា​កាត់​ទោស ។

មុន​ពេល​ដួល​ធ្លាក់​ពី​កៅអី លោក PRALJAK និយាយ​ថា ខ្ញុំ​ទើបតែ​ផឹកថ្នាំ​ពុល ។ ខ្ញុំ​ពុំ​មែន​ជា​ឧក្រិដ្ឋជន​សង្គ្រាម​ម្នាក់​ឡើយ ខ្ញុំ​ប្រឆាំង​ចំពោះ​ការ​កាត់ទោស​នេះ ។ ប្រធាន​តុលាការ​បាន​ផ្អាក​សវនាការ ហើយ​ហៅ​គ្រូពេទ្យ​ម្នាក់​មក ។ បន្ទាប់​មក​បណ្តា​បុគ្គលិក​មន្ទីរពេទ្យ​បាន​មក​ដល់​បន្ទប់​សវនាការ ។

នៅ​ក្រុង​សា​គ្រែ​ប នាយក​រដ្ឋមន្ត្រី​ក្រូ​អាស៊ី លោក ANDREJ PLENKOVIC និយាយ​ថា លោក​មានការ​សោកស្តាយ​ចំពោះ​ការ​ស្លាប់​របស់​លោក SLOBODAN PRALJAK ។ លោក​ថា អំពើ​របស់​លោក​ដែល​យើង​បាន​មើលឃើញ​នា​ពេល​នេះ​នាំ​ឱ្យ​យើង​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ហើយ​វា​បង្ហាញ​ជា​ពិសេស​ពី​ភាព​អយុត្តិធម៌​ខាង​សីលធម៌​យ៉ាង​ជ្រាលជ្រៅ​មួយ​ដែល​ជន​ក្រូ​អាស៊ី​-​បូ​ស្នី​៦​នាក់​ទទួល​រង ក៏​ដូច​ប្រជាជន​ក្រូ​អាស៊ី​ដែរ ។ យើង​សូម​សម្តែង​ពី​ការ​មិន​សប្បាយចិត្ត និង​ការ​សោកស្តាយ​របស់​យើង​ចំពោះ​ស្រាល​ក្រម​កាត់ទោស​នេះ ។

លោក SLOBODAN PRALJAK រួម​ជាមួយ​ជន​ក្រូ​អាស៊ី​-​បូ​ស្នី​៥​នាក់​ទៀត ក្នុង​នោះ​មាន​លោក MILIVOJE PETKOVIC ផង​ត្រូវ​តុលាការ TPIY កាត់ទោស​ពី​បទ​បោសសំអាត​ជនជាតិភាគតិច ។ ការ​កាត់ទោស​ពួក​គេ​ពី​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ត្រូវ​បាន​អះអាង​នា​ថ្ងៃ​ទី​២៩ វិច្ឆិកា ។ ក្នុង​ចំណោម​អ្នក​ទាំងនេះ មាន​លោក JADRANKO PRLIC អតីតរដ្ឋមន្ត្រី​ការពារ​ប្រទេស​ដែល​ត្រូវ​សាលាឧទ្ធរណ៍​រក្សា​ទុក​ទោស​​ជាប់គុក​២៥​ឆ្នាំ ។ ចាប់តាំងពី​មាន​ដំណើរការ​កាត់ទោស​របស់​តុលាការ TPIY មក ជនជាប់ចោទ​២​នាក់ របស់​ស្ថាប័ន​តុ​លា​ការ​អន្តរជាតិ​នេះ​ធ្លាប់​បាន​ធ្វើ​អត្តឃាត​រួច​ហើយ គឺ​លោក SLAKO DOG MANOVIC និង​លោក MILAN BABIC ដែល​ម្នាក់​ចងក​ក្នុង
គុក​ក្នុង​ឆ្នាំ​១៩៩៨ ហើយ​ម្នាក់​ទៀត​ចងក​ក្នុង​គុក​ដែរ​ក្នុង​ឆ្នាំ​២០០៦ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ