ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើ iOS 11 អាច​នឹង​ស្តាយក្រោយ​ដោយសារ​បញ្ហា​មួយ​ចំនួន

6 ឆ្នាំ មុន

អ្នក​ប្រើប្រាស់​ដែល​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​នឹង iOS 11 កំពុង​តែ​កើនឡើង ទោះជា​មានការ Update ថ្មី​ៗ​អះអាង​ថា នឹង​ដោះស្រាយ​បញ្ហា​ប្រើ​ថ្ម​ច្រើន និង​បញ្ហា​មួយ​ចំនួន​ទៀត​ក្តី ។…

អ្នក​ប្រើប្រាស់​ដែល​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​នឹង iOS 11 កំពុង​តែ​កើនឡើង ទោះជា​មានការ Update ថ្មី​ៗ​អះអាង​ថា នឹង​ដោះស្រាយ​បញ្ហា​ប្រើ​ថ្ម​ច្រើន និង​បញ្ហា​មួយ​ចំនួន​ទៀត​ក្តី ។

Apple បាន​ចេញ iOS 11 នៅ​ថ្ងៃ​ទី​១៩​កញ្ញា ប៉ុន្តែ​អ្នក​ប្រើប្រាស់​ចាប់ផ្តើម​មើលឃើញ​បញ្ហា​ជា​ច្រើន​បន្ទាប់​ពី Update វា ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ចេញ​ការ Update ទៅ iOS 11.0.1 ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​ក្រោយមក ។

iOS 11 ផ្តល់​ជូន​នូវ​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន ប៉ុន្តែ​អ្នក​ប្រើប្រាស់​បាន​រាយការណ៍​ពី​បញ្ហា​ជា​ច្រើន​ភ្ជាប់​មក​ជាមួយ​ផង​ដែរ រួម​មាន ការ​ប្រើ​ថ្ម​ច្រើន បញ្ហា​បញ្ចូល​កម្មវិធី ល្បឿន​យឺត បញ្ហា​ទាក់ទង​នឹង​ការ​ភ្ជាប់ WiFi និង Bluetooth ជាដើម ។ បញ្ហា​ទាំងនេះ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ផ្លាស់​មក​ប្រើ iOS.3.3 វិញ ។

អ្នក​នាង Wandera La Porta អ្នកដឹកនាំ​ផ្នែក​ទីផ្សារ​មក​ពី​ក្រុមហ៊ុន Wandera និយាយ​ថា បច្ចេកវិទ្យា Face ID របស់ iPhone X ត្រូវការ A11 Bionic GPU ដែល​ត្រូវការ​ថាមពល​ជា​ច្រើន ធ្វើ​ឲ្យ iOS 11 សម្រប​ខ្លួន​ទៅ​តាម​នេះ ។

អ្នក​នាង​ព្រមាន​ថា ការ​ប្តូរ​ទៅ​ប្រើ iOS 10 វិញ អាច​នឹង​បើកផ្លូវ​ធំ​ជាង​មុន​សម្រាប់​អ្នក Hacker ។ អ្នក​នាង​ផ្តល់​មតិ​ថា អ្នក​ប្រើប្រាស់​គួរតែ​កុំ​បើក​ដំណើរការ​កម្មវិធី​ច្រើន​ពេក​ក្នុង​ពេល​តែ​មួយ និង​បិទ​ការ​ប្រើប្រាស់​សេវា Location ជាដើម ។

លោក Rob Enderle អ្នកវិភាគ​ក្នុង Enderle Group ជា​ក្រុមហ៊ុន​ឯកទេស​ខាង​បច្ចេក​វិទ្យា នៅ​សហរដ្ឋអាមេរិក និយាយ​ថា បញ្ហា​ទាំងនេះ​អាច​នឹង​ប៉ះពាល់​ដល់ Apple ក្នុង​រយៈពេល​វែង​ខាង​មុខ ហើយ Samsung អាច​នឹង​នាំមុខ​វិញ​ប្រសិនបើ Apple ធ្វេស​ប្រហែស​ទៀត ។

ប៉ុន្តែ​កាលពី​ឆ្នាំ​មុន Samsung ក៏​បាន​ជួប​ប្រទះ​នឹង​បញ្ហា​គ្រប់គ្រង​គុណភាព​ធ្ងន់ធ្ងរ​ផង​ដែរ​ដោយ​ទូរស័ព្ទ Galaxy Note 7 ត្រូវ​គេ​ហាម​យក​ឡើង​យន្តហោះ ហើយ​ក្រុមហ៊ុន​បាន​ប្រមូល​ទិញ​វិញ​យ៉ាង​លឿន​បន្ទាប់​ពី​មាន​បញ្ហា​ថ្ម ។

ទោះ​យ៉ាងណា លោក Jeff Kagan អ្នកវិភាគ​ឯករាជ្យ​និយាយ​ថា បញ្ហា​ទាំងនេះ​អាច​នឹង​ធ្វើ​ឲ្យ​អតិថិជន​មិន​ពេញចិត្ត​ពិតមែន ប៉ុន្តែ Apple មាន​អ្នកគាំទ្រ​ស្មោះស្ម័គ្រ​ជា​ច្រើន ដែល​នឹង​មិន​ងាយ​ងាក​ទៅ​រក​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ថ្មី​ដោយ​ងាយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ