ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេច​ចេញ​ព័ត៌មាន​ទាក់ទង​នឹង iPhone 11​ បណ្ដើរ​ៗ​ហើយ

6 ឆ្នាំ មុន

ស្មា​ត​ហ្វូ​ន iPhone X នៅ​តែ​ជា​ទូរស័ព្ទ​ទទួល​បានការ​ពេញ​និយម​ជាងគេ​លើ​ពិភពលោក ប៉ុន្តែ​ព័ត៌មាន​ទាក់ទង​នឹង iPhone 11 បាន​លេច​ចេញ​បណ្តើរ​ៗ​ហើយ ។ យោង​តាម…

ស្មា​ត​ហ្វូ​ន iPhone X នៅ​តែ​ជា​ទូរស័ព្ទ​ទទួល​បានការ​ពេញ​និយម​ជាងគេ​លើ​ពិភពលោក ប៉ុន្តែ​ព័ត៌មាន​ទាក់ទង​នឹង iPhone 11 បាន​លេច​ចេញ​បណ្តើរ​ៗ​ហើយ ។

យោង​តាម The Investor ជា​គេហទំព័រ​ផ្ដល់​ព័ត៌មាន​សេដ្ឋកិច្ច មាន​មូលដ្ឋាន​នៅ​សេ​អ៊ូ​ល បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់ ក៏​មាន​ទូរស័ព្ទ iPhone ពីរ​ទៀត​ដែរ​នឹង​ចេញ​លក់​ពេល​​ក្រោយ ដែល​មាន​ស្គ្រី​ន OLED ។ កាលពីដើម​ឆ្នាំ​នេះ Apple បាន​កុម្ម​ង់​ស្គ្រី​ន​នេះ​ពី Samsung រួម​មាន ទំហំ​៥,២៨​អ៊ី​ញ​, ៥,៨៥​អ៊ីញ និង​៦,៤៦​អ៊ី​ញ ។ យោង​តាម​របាយ​ការណ៍​​​មួយ​កាលពី​ខែកញ្ញា ថា ពួក​គេ​បាន​បញ្ឈប់​ការ​កុម្ម​ង់​ស្គ្រី​ន​ទំហំ​៥,២៨​អ៊ីញ​ហើយ។

លើស​ពី​នេះ The Wall Street Journal រាយការណ៍​ថា Apple បាន​ទិញ​ស្គ្រី​ន Full Active LCD ពី Japan Display ដែល​មាន​តម្លៃ​ទាប​ជាង OLED ។

KGI Securities យល់​ស្រប​នឹង​ព័ត៌មាន​នេះ ដោយ​អះអាង​ថា Apple នឹង​ផលិត​ទូរស័ព្ទ iPhone ទំហំ​៦,១​អ៊ី​ញ ដែល​មាន​ស្គ្រី​ន LCD នា​ឆ្នាំ​២០១៨​ខាង​មុខ ។ ស្គ្រី​ន​នេះ​នឹង​មិនសូវ​ច្បាស់​ទេ ប៉ុន្តែ​នៅ​តែ​មាន​បច្ចេកវិទ្យា Face ID ដដែល ។

ជាមួយ​គ្នា​នេះ នៅ​ឆ្នាំ​២០១៨ Apple អាច​នឹង​ឈប់​ផលិត​ទូរស័ព្ទ​ទំហំ​៤,៧​អ៊ី​ញ ព្រោះ​ពួក​គេ​ឈប់​កុម្ម​ង់​ទិញ​ស្គ្រី​ន​ទូរស័ព្ទ​ទំហំ​នេះ ។

ក្នុងឆ្នាំនេះ iPhone X ចាប់ផ្តើម​មាន​ថ្ម​រូបរាង​អក្សរ L ដែល​អនុញ្ញាត​ឲ្យ Apple ប្រើប្រាស់​កន្លែង​មាន​ប្រសិទ្ធភាព​ជាង​មុន ។ លោក Ming-Chi Kuo អ្នកវិភាគ​ក្នុង KGI Securities និយាយ​ថា ការ​ធ្វើ​ដូច្នេះ ក៏​ធ្វើ​ឲ្យ​ទូរស័ព្ទ​អាច​បញ្ចូល​ថ្ម​បាន​លឿន​ជាង​មុន​ដែរ ។

យោង​តាម​របាយការណ៍​មួយ​នា​ដើមឆ្នាំ​នេះ​ថា Apple បាន​ជ្រើសរើស LG Chem ធ្វើ​ជា​អ្នក​ផ្គត់ផ្គង់​ថ្ម​ទូរស័ព្ទ​រាង​អក្សរ L សម្រាប់​ទូរស័ព្ទ iPhone ក្នុង​ឆ្នាំ​២០១៨​របស់​ខ្លួន ។

មាន​ព័ត៌មាន​លេច​ចេញ​ថា Apple បាន​សហការ​ជាមួយ​ក្រុមហ៊ុន Energous តាំងពី​ឆ្នាំ ២០១៥​មក ។ ក្រុមហ៊ុន​នេះ​បង្កើន​វិធី​បញ្ចូល​ថ្ម​ទូរស័ព្ទ ដែល​អនុញ្ញាត​ឲ្យ​អ្នក​បញ្ចូល​ថ្ម​បាន បើ​ទោះជា​នៅ​ឆ្ងាយ​ពី​ម៉ាស៊ីន​ចម្លង​ក្តី ។ ពួក​គេ​ប្រកាស​ថា ម៉ាស៊ីន​ចម្លង​ទាំងនោះ​នឹង​ចេញ​លក់​នៅ​ចុងឆ្នាំ​នេះ ។ ដូច្នេះ នៅ​ឆ្នាំ​ក្រោយ iPhone ក៏​អាច​មាន​បច្ចេកវិទ្យា​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ