ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទបុរាណ​អាថ៌​កំបាំង​អាយុ​ជិត​3000​ឆ្នាំរក​ឃើញ​​នៅ​ក្រោម​បឹង​

6 ឆ្នាំ មុន

អ្នក​បុរាណវិទ្យា​ពី​មហាវិទ្យាល័យ​«Van Yuzuncu Yil» សហការ​ជាមួយ​ក្រុម​អ្នក​មុជទឹក​រក​ឃើញ​ប្រាសាទ​អាយុ​ជាង​៣០០០​ឆ្នាំ នៅ​ក្នុង​បឹង​«Van» ប្រទេស​តួ​ក​គី ។ តាម​ការ​សន្និដ្ឋាន​ប៉ម​ប្រាសាទ​ដែល​រក​ឃើញ​នោះ​សាងសង់​ក្នុង​សម័យ​អារ្យធម៌​«​អា​រ៉ា​ទូ​»​នៃ​យុគសម័យ​ថ្ម​(iron age) ក្នុង​ចន្លោះ​ពី​៦០០​ដល់​៩០០​ឆ្នាំ​មុន​គ្រឹ​ស្ត​សករាជ…

អ្នក​បុរាណវិទ្យា​ពី​មហាវិទ្យាល័យ​«Van Yuzuncu Yil» សហការ​ជាមួយ​ក្រុម​អ្នក​មុជទឹក​រក​ឃើញ​ប្រាសាទ​អាយុ​ជាង​៣០០០​ឆ្នាំ នៅ​ក្នុង​បឹង​«Van» ប្រទេស​តួ​ក​គី ។ តាម​ការ​សន្និដ្ឋាន​ប៉ម​ប្រាសាទ​ដែល​រក​ឃើញ​នោះ​សាងសង់​ក្នុង​សម័យ​អារ្យធម៌​«​អា​រ៉ា​ទូ​»​នៃ​យុគសម័យ​ថ្ម​(iron age) ក្នុង​ចន្លោះ​ពី​៦០០​ដល់​៩០០​ឆ្នាំ​មុន​គ្រឹ​ស្ត​សករាជ ។

លោក Tahsin Ceylan ប្រធាន​ក្រុម​អ្នក​មុជទឹក​ថ្លែង​ថា «​អ្នក​មុជទឹក និង​អ្នក​បុរាណវិទ្យា​ធ្លាប់​ដឹង​ពី​ភូមិសាស្ត្រ​នៃ​បឹង​នោះ​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ​ថា​គ្មាន​ប្រទះ​ឃើញ​អ្វី​ច្រើន​នៅ​បាត​បឹង​ទេ ប៉ុន្តែ​ក្រោយមក​ក្រុមការងារ​ប្រទះ​ឃើញ​គ្រោង​សំណង់​បាក់បែក​ប្រហែល​១​គីឡូម៉ែត្រ ។ ទោះបីជា​គ្រោង​សំណង់​នោះ​នៅ​ខាងក្រោម​បឹង​អស់​រយៈពេល​យូរ​ជា​ច្រើន​សតវត្ស​ក៏​ដោយ ប៉ុន្តែ​ឃើញ​ជួរ​កំផែង​ការពារ​យ៉ាង​ច្បាស់ មាន​កម្ពស់​ប្រហែល​​៣​ទៅ​៤​ម៉ែត្រ ។

អារ្យធម៌ និង​ប្រជាជន​ជា​ច្រើន​បាន​តាំង​លំនៅ​ឋាន​ជុំវិញ​បឹង​នោះ និង​មាន​វត្ថុ​ដ៏​អាថ៌​កំបាំង​ជា​ច្រើន​ទៀត យើង​កំពុង​រិះរក​ពី​អាថ៌​កំបាំង​របស់​បឹង​នេះ ខណៈ​ពេល​បឹង​«Van»​មាន​ប្រវត្តិ​យូរ​ជាង​៦​សែន​ឆ្នាំ »​។

ប្រធាន​ក្រុម​អ្នក​មុជទឹក​បាន​ថ្លែង​ថា «​ជា​រឿង​ដ៏​អស្ចារ្យ​មួយ​ដែល​ឃើញ​ប្រាសាទ​នៅ​ខាងក្រោម​ទឹក អ្នក​បុរាណវិទ្យា​នឹង​ត្រួតពិនិត្យ​ពី​ប្រវត្តិ​របស់​ប្រាសាទ​នោះ និង​បង្ហាញ​ទិន្នន័យ​ឱ្យ​ដឹង​បន្ត​ទៀត » ។

អា​រ៉ា​ទូ (Arartu) ដែល​ស្គាល់​ក្នុង​ឈ្មោះ​«Van»​ជា​ប្រទេស​បុរាណ​ដ៏​ធំ​លាតសន្ធឹង​នៅ​តួ​ក​គី អា​មេ​នី និង​អឺរ៉ុប ក្នុង​ពេល​បច្ចុប្បន្ន ហើយ​បឹង​Van​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​អារ្យធម៌ ។

លោក​អា​រី​ហ្វ ខា​រ៉ា​ម៉ា​ន ចៅហ្វាយស្រុក អា​ឌី​ស​សេ​វ៉ាស ថ្លែង​ថា តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​​ពី​ប្រាសាទ​នៅ​លើក​ដំបូង​ឃើញ​ថា វា​មាន​អាយុកាល​ជិត​៣០០០​ឆ្នាំ ហើយ​ការ​រុករក​ឃើញ​លើក​នេះ​មិនមែន​លើក​ដំបូង​របស់​ក្រុមការងារ​ទេ ព្រោះ​កាលពី​ឆ្នាំ​មុន​ក៏​ប្រទះ​ឃើញ​​តំបន់​មួយ​ហៅ​ថា មាត់​ភ្នំភ្លើង​នៅ​ក្រោម​ទឹក​មាន​ក្រឡា​ផ្ទៃ​ប្រហែល​២,៤​គីឡូម៉ែត្រ​ក្រឡា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ