ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​វីតាមីន​សេ ត្រូវ​គ្រូពេទ្យ​ថៃ​ធានា​ព្យាបាល​ជំងឺ​ឱ្យ​ជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចេញ​ទៅ​ពិនិត្យ និង​ព្យាបាល​នៅ​ប្រទេស​ថៃ​ជិត​២​ស​ប្តា​ហ៍​កន្លង​ទៅ តារា​កំប្លែង​នាយ​វីតាមីន​សេ បាន​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ហើយ​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ២០១៧ ជាមួយ​ក្តី​សង្ឃឹម​ក្នុង​ការ​ព្យាបាល ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចេញ​ទៅ​ពិនិត្យ និង​ព្យាបាល​នៅ​ប្រទេស​ថៃ​ជិត​២​ស​ប្តា​ហ៍​កន្លង​ទៅ តារា​កំប្លែង​នាយ​វីតាមីន​សេ បាន​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ហើយ​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ២០១៧ ជាមួយ​ក្តី​សង្ឃឹម​ក្នុង​ការ​ព្យាបាល ។

កូនស្រី​នាយ​វីតាមីន​សេ អ្នក​នាង​ប៉េង ប៉ោង ឱ្យ​ដឹង​ថា ក្រោយ​ពី​រង់ចាំ​ស្តាប់​លទ្ធផល​ពី​ក្រុម​គ្រូពេទ្យ​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា​រួច​មក ក្រុម​គ្រូពេទ្យ​ថៃ​បាន​ធានា​ព្យាបាល​ជំងឺ​ឪពុក​របស់​នាង​ឲ្យ​ជា​សះស្បើយ ។ ក្រោយ​ពី​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​នាទី​ក្រុង​បាងកក មក បញ្ជាក់​ថា​អាការ​ជំងឺ​របស់​នាយ​វីតាមីន​សេ គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ ហេតុនេះ​គេ​ធានា​ក្នុង​ការ​ព្យាបាល ។

បើ​តាម​អ្នក​នាង​ប៉េង ប៉ោង ការ​ព្យាបាល​ជំងឺ​ឪពុក​របស់​អ្នក​នាង គឺ​ធ្វើ​ឡើង​ចំនួន​២​ដង​តាម​រយៈ​ការ​ចាក់​ថ្នាំ ដើម្បី​ធ្វើ​ឲ្យ​សាច់​ដុះ​នៅ​ក្នុង​ថ្លើម​របស់​គាត់​រួម ឬ​ក៏​អាច​រក្សា​នៅ​ដូច​ដើម មុន​ឈាន​ដល់​ដំណាក់កាល​វះកាត់​ចុង​ក្រោយ ខណៈ​ពេល​តម្លៃ​នៃ​ការ​ចាក់​ថ្នាំ​ម្តង​ចំនួន​១​សែន​៥​ម៉ឺន​បាត បើ​គិត​ជា​ដុល្លារ​ប្រហែលជា​៥​ពាន់​ដុល្លារ ។

អ្នក​នាង​ប៉េង ប៉ោង បន្ថែម​ថា តាម​រយៈ​ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​ថៃ​ជំងឺ​ឪពុក​របស់​នាង​អាច​ធានា​ព្យា​យ​បាល​បាន​រហូត​ដល់​៧០% ។ បើ​ទោះបីជា​ការ​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​រយៈពេល​ជិត​១០​ថ្ងៃនេះ​ខ្លី​ក៏​ដោយ ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​នាង​បានការ​យក​ចិត្តទុកដាក់​ខ្លាំង​ពី​ក្រុម​គ្រូពេទ្យ ។ ក្រុម​គ្រូពេទ្យ​បាន​ស្នើ​កុំ​ឲ្យ​ក្រុម​គ្រួសារ ជា​ពិសេស​ឪពុក​របស់​នាង​ផ្ទាល់​អស់សង្ឃឹម ព្រោះ​ក្រុម​គ្រូពេទ្យ​ទាំងអស់​នឹង​ខិតខំ​ជួយ​ឲ្យ​អស់​លទ្ធភាព ។

តាម​រយៈ​លទ្ធផល​នោះ​ក្រុម​គ្រួសារ​នាយ​វីតាមីន​សេ​សប្បាយចិត្ត បើ​ទោះបីជា​ការ​ចំណាយ​លើ​ការ​ព្យាបាល​ប្រមាណ​ជិត​៣​ម៉ឺន​ដុល្លារ​ក៏​ដោយ ។

អ្នក​នាង​ប៉េងប៉ោង បាន​ស្នើ​សុំ​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ដល់​ក្រុម​គ្រួសារ​របស់​នាង​ខណៈ​កំពុង​ជួប​បញ្ហា​នា​ពេល​នេះ ។ ទន្ទឹម​នេះ​នាង​បាន​ថ្លែងអំណរគុណ​ចំពោះ​បណ្តា​អ្នក​ជួយ​ឧបត្ថម្ភ​នា​ពេល​កន្លង​មក ព្រមទាំង​អ្នក​ជួយ​ប្រឹក្សា​យោបល់​ចំពោះ​ការ​នាំ​នាយ​វីតាមីន​សេ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅប្រទេស ។

បើ​តាម​គម្រោង​នាយ​វីតាមីន​សេ នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​ជា​លើក​ទី​ពីរ​ក្នុង​អំឡុង​ពាក់កណ្តាល​ខែធ្នូ តាម​វេជ្ជបញ្ជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ