ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​និយាយ​ហើយ​មិន​ស្តាប់ ដក​ចោល​ដូច​ស្ពៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ព្រមាន​ដល់​ស្មៀន​សង្កាត់​ទាំងអស់​ត្រូវ​តែ​ស្តាប់​តាម​ការ​ណែនាំ​ការងារ​ពី​លោក​ចៅសង្កាត់ បើ​មិន​ស្តាប់​តាម​ការ​ណែនាំ​ទេ ស្មៀន​នោះ​នឹង​ត្រូវ​ប្រឈម​ក្នុង​ការ​សុំ​ដក​តំណែង​ពី​ក្រសួងមហាផ្ទៃ ដោយ​មិន​ទុក​ឲ្យ​បង្ក​ការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ ដែល​ទៅ​ទទួល​សេវា​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ព្រមាន​ដល់​ស្មៀន​សង្កាត់​ទាំងអស់​ត្រូវ​តែ​ស្តាប់​តាម​ការ​ណែនាំ​ការងារ​ពី​លោក​ចៅសង្កាត់ បើ​មិន​ស្តាប់​តាម​ការ​ណែនាំ​ទេ ស្មៀន​នោះ​នឹង​ត្រូវ​ប្រឈម​ក្នុង​ការ​សុំ​ដក​តំណែង​ពី​ក្រសួងមហាផ្ទៃ ដោយ​មិន​ទុក​ឲ្យ​បង្ក​ការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ ដែល​ទៅ​ទទួល​សេវា​នោះ​ទេ ព្រោះ​កន្លង​មក​មាន​ស្មៀន​សង្កាត់​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​មិនសូវ​ស្តាប់​ចៅសង្កាត់ ដោយ​សំអាង​ថា ខ្លួន​ជា​មន្ត្រី​មាន​ក្រប​ខណ្ឌ​របស់​ក្រសួងមហាផ្ទៃ ។ លោក ឃួ​ង ស្រេង បាន​ធ្វើការ​ព្រមាន​បែប​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អភិបាល អភិបាលរង​ខណ្ឌ នាយក​រដ្ឋបាល​ខណ្ឌ ប្រធាន​មន្ទីរ ចៅសង្កាត់ និង​ស្មៀន​សង្កាត់​នៅ​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា តាម​ពិត​ទៅ​ស្មៀន​មាន​តួនាទី​គ្រាន់តែ​ជា​អ្នក​កាន់​ត្រា​អ្នក​សរសេរ​បំរើ​ការងារ​ឲ្យ​លោក​សង្កាត់​ប៉ុណ្ណោះ ដូច្នេះ​ត្រូវ​តែ​ស្តាប់​ការ​ណែនាំ​របស់​ចៅសង្កាត់​ធ្វើ​យ៉ាងណា កុំ​ធ្វើ​ឲ្យ​សង្កាត់​មាន​បញ្ហា​ថ្នាំងថ្នាក់​ជាមួយ​ប្រជាពលរដ្ឋ​ហើយ​ស្មៀន​ត្រូវ​បំពេញការងារ​ឲ្យ​បាន​ល្អ​ទៅ​តាម​តួនាទី​របស់​ខ្លួន ពិសេស​ត្រូវ​រួម​គ្នា ដើម្បី​បំរើ​ប្រជាពលរដ្ឋ​ឲ្យ​សម​ទៅ​ហ្នឹង​អ្វី​ដែល​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត ។ លោក​បន្ត​ថា បើ​ស្មៀន​មិន​ស្តាប់​ចៅសង្កាត់ ស្មៀន​អាច​ប្រឈម​នឹង​ការ​ដក​តំណែង ដោយហេតុ​ថា រដ្ឋបាល​ខណ្ឌ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ស្នើ​សុំ​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​ដក​តំណែង និង​តួនាទី​ដោយ​មិន​បណ្តោយ​ឲ្យ​ស្មៀន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ស្រេច​តែ​ចិត្ត​នោះ​ទេ ។

ក្រៅពី​ព្រមាន​ដក​ស្មៀន លោក ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​មេ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ក៏​ត្រូវ​ស្តាប់​ចៅសង្កាត់​ដែរ ដោយ​លោក​មេ​ប៉ុស្តិ៍​ស្ថិត​ក្រោម​គណៈ​បញ្ជាការ​ឯកភាព​របស់​សង្កាត់ ប៉ុន្តែ​ចៅសង្កាត់​នោះ​ក៏​ត្រូវ​មាន​ភាព​ស្អាតស្អំ​ដែរ ។ លោក​អភិបាល​ក៏​បាន​ជម្រុញ​ឲ្យ​ចៅសង្កាត់ និង​មេ​ប៉ុស្តិ៍​ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​ការពារ​សន្តិសុខ​សុវត្ថិភាព និង​ការ​សម្រួល​ចរាចរណ៍​ជូន​ប្រជា​ព​រដ្ឋ​ឲ្យ​បាន​ល្អ ជា​ពិសេស​ត្រូវ​បង្កើត​វេន​យាម​ជា​ប្រចាំ​នៅ​ក្នុងភូមិ ចលនា​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ឲ្យ​ជួយ​ចូលរួម​ដើម្បី​ឲ្យ​ភូមិ​សង្កាត់​មាន​សុវត្ថិ​ភាពល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ