ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​តូច​ធំ​តាម​ស្តង់ដា

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ដែល​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពត​បាន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​តូច​ធំ ដើម្បី​ឲ្យ​គ្រប់​យានយន្ត​ទាំងអស់​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​មាន​ស្តង់ដា​គ្រប់លក្ខណៈ​បច្ចេកទេស​ការពារ​បាន​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ​ដែល​កើត​មាន​ឡើង​ពី​យានយន្ត​ដែល​មិន​គ្រប់លក្ខណៈ​បច្ចេកទេស ។ លោក​ពេជ្រ រ​ដ្ឋា អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​យក​រថយន្ត​មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស…

ខេត្តកំពត ៖ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ដែល​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពត​បាន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​តូច​ធំ ដើម្បី​ឲ្យ​គ្រប់​យានយន្ត​ទាំងអស់​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​មាន​ស្តង់ដា​គ្រប់លក្ខណៈ​បច្ចេកទេស​ការពារ​បាន​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ​ដែល​កើត​មាន​ឡើង​ពី​យានយន្ត​ដែល​មិន​គ្រប់លក្ខណៈ​បច្ចេកទេស ។

លោក​ពេជ្រ រ​ដ្ឋា អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​យក​រថយន្ត​មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​ទាន់​ពេលវេលា ដើម្បី​ធានា​នូវ​ការ​គ្រោះថ្នាក់​ផ្សេង​ៗ ដើម្បី​កុំ​ឲ្យ​មានការ​ផាកពិន័យ​តាម​ដងផ្លូវ​ដែល​បណ្តាល​មក​ពី​ខ្វះ​លក្ខណៈ​បច្ចេកទេស និង​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​នៅ​ថ្ងៃក្រោយ ហើយ​ជា​ពិសេស​លោក​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ទាំងអស់​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ផង​ដែរ ។

លោក​អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពត​បាន​បន្ត​ថា មន្ទីរ​ធ្វើការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ក្នុង​មួយ​ខែ​ម្តង ឬ​ពីរ​ដង ហើយ​ការ​ពិនិត្យ​នេះ​ដោយ​ប្រើ​ឧបករណ៍​ទំនើប​ៗ​គ្រប់គ្រង និង​បញ្ជា​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ទាំងអស់​មាន​ក្រុមហ៊ុន​ពីរ​ផ្លាស់​ប្តូរ​វេន​គ្នា ។ មុន​ពេលធ្វើការ​ត្រួតពិនិត្យ​មន្ទីរ​បាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​សេចក្តីជូនដំណឹង​ទៅ​មន្ទីរ​នានា រដ្ឋបាល​ស្រុក​-​ក្រុង​-​ឃុំ​សង្កាត់ និង​ផ្សព្វផ្សាយ​តាម​ប៉ុស្តិ៍​វិទ្យុ​FM​ជាតិ​៩​មក​រា ជា​មុន ដើម្បី​ឲ្យ​ពលរដ្ឋ​អ្នក​ប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ​បានដឹង​ផង​ដែរ ។ ដោយឡែក​ការ​ពិនិត្យ​នៅ​ពេល​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៧ ដូច្នេះ​លោក​សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រួសរាន់​ក្នុង​ការ​យក​យានយន្ត​របស់​ខ្លួន​មក​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឲ្យ​ទាន់​ពេលវេលា ។

សូម​បញ្ជាក់​ថា ចំពោះ​ទិន្នន័យ​រថយន្ត​សរុប​ដែល​បាន​ចូល​មក​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ក្នុង​ខេត្តកំពត​គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែវិច្ឆិការ​នេះ​មិន​ទាន់​បាន​ទេ ពីព្រោះ​មន្ត្រី​ជំនាញ​មានការ​មមាញឹក​ក្នុង​ការ​ចុះ​បំពេញការងារ​ជូន​ពលរដ្ឋ​ដែល​ម្ចាស់​ទោចក្រយានយន្ត​និង​ត្រីចក្រយានយន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ