ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាល់ដង​មិនអី តែ​លើក​នេះ​បែកគំនិត​ធ្វើ​រឿងនឹកស្មានមិនដល់​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​វ័យ​៣២​ឆ្នាំ​ម្នាក់​ផឹកស្រា​ស្រវឹង​ជោក​បែកគំនិត​ធ្វើ​ជា​យក​កាំបិតប៉័ងតោ​ជន្ល​ប​​ម្រុង​​អារ​​.​​ក​ខ្លួន​ឯង​​ធ្វើ​ឲ្យ​​អ្នក​ជិតខាង​ផ្អើល​ឆោឡោ​នាំ​គ្នា​ទៅ​ចាប់​ដណ្តើម​យក​កាំបិត​ចេញ ធ្វើ​ឲ្យ​ជន​គិត​ខ្លី​បានចិត្ត​ក៏​រត់​ទៅ​ចូល​ឡាន​បម្រុង​ធ្វើ​អត្ត​ឃា​ដ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ភូមិលៀប ឃុំ​កណ្តៀង​រាយ…

ខេត្តស្វាយរៀង ៖ បុរស​វ័យ​៣២​ឆ្នាំ​ម្នាក់​ផឹកស្រា​ស្រវឹង​ជោក​បែកគំនិត​ធ្វើ​ជា​យក​កាំបិតប៉័ងតោ​ជន្ល​ប​​ម្រុង​​អារ​​.​​ក​ខ្លួន​ឯង​​ធ្វើ​ឲ្យ​​អ្នក​ជិតខាង​ផ្អើល​ឆោឡោ​នាំ​គ្នា​ទៅ​ចាប់​ដណ្តើម​យក​កាំបិត​ចេញ ធ្វើ​ឲ្យ​ជន​គិត​ខ្លី​បានចិត្ត​ក៏​រត់​ទៅ​ចូល​ឡាន​បម្រុង​ធ្វើ​អត្ត​ឃា​ដ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ភូមិលៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កណ្តៀង​រាយ​បាន​ឲ្យ​ដឹង​ថា ជន​គិត​ខ្លីឈ្មោះ សំ អន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​បុរស​ពោះម៉ាយ​ប្រពន្ធ​លែងលះ​រយៈពេល​៣​ឆ្នាំ​មក​ហើយ​គ្មាន​កូន​ទេ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខា​លើ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ប្រមឹក​អង្គុយ​ផឹកស្រា​ទាំង​ព្រឹក​ព្រលឹម​​​ម៉ោង​៧​ព្រឹក​រហូត​ដល់​ម៉ោង​១​នឹង​២០​នាទី​រសៀល ស្រាប់តែ​ទាញ​បាន​កាំបិតប៉័ងតោ យក​មក​​ជន្ល​បម្រុង​អារ​.​ក​សម្លាប់​ខ្លួន ខណៈនោះ​អ្នក​ជិតខាង​ក៏​នាំ​គ្នា​ទៅ​ឃាត់​ចាប់​យក​កាំបិត​ចេញ​ក្រោយ​មក ស្រាប់តែរ​ត់ទៅ​ចូល​ឡានក្រុង​សំណាងល្អ​ឡានក្រុង​បើក​លឿន​ក៏​រត់​ទៅ​បុក​នឹង​ជញ្ជាំង​​រថយន្ត​ចំ​ចំហៀង​ខាងក្រោយ​ដួល​ដាច់​រលាត់​បន្តិចបន្តួច បើ​រត់​ចូល​ចំ​ខាង​មុខ​អាច​បុក​កិន​ស្លាប់​​មិន​ខាន ។ ក្រោយមក​បងប្អូន​អ្នកស្រុក​ក៏​នាំ​គ្នា​ចាប់​ចងដៃ​ចងជើង​ឲ្យ​ដេក​នៅ​ក្រោមផ្ទះ ហើយ​​ពេល​អ្នក​យក​ព័ត៌មាន​ទៅ​ថត​អង្វរ​ថា «​កុំ​ថត​ខ្ញុំ​ចុះ​ផ្សាយ​អី​ខ្មាស់​គេ​» ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ចងដៃ​ចងជើង​ជាប់​ហើយ​ម្តាយ​ជន​នេះ​បាន​ទៅ​អញ្ជើញលោក​គ្រូអាចារ្យ​ឲ្យ​មក​ប្រោះ​ទឹកមន្ត​ដោយ​គិត​ថា កំរោលចូល រាល់ដង​ពេល​ផឹក​ស្រវឹង​គេ​ដេក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ