ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជនសង្ស័យ​៤​នាក់ ជាមួយ​គ្រឿងញៀ.ន​២​កញ្ចប់

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ជា​អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូរណ៍ បាន​សហ​ការណ៍​ជាមួយ​កងកម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ឆ្នាំង ធ្វើការ​ចុះ​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា…

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ជា​អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូរណ៍ បាន​សហ​ការណ៍​ជាមួយ​កងកម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ឆ្នាំង ធ្វើការ​ចុះ​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ភូមិ​ក្រាំង​ខ្មែរ ឃុំ​ពពេល ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។

មន្ត្រី​នគរបាល​ស្រុក​បរិបូរណ៍ បាន ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​មាន ១.​ឈ្មោះ ព្រុំ ពិសិដ្ឋ អាយុ​១៨​ឆ្នាំ ,២.​ឈ្មោះ សៀន បូ​រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទាំង​២​នាក់ រស់នៅ​ភូមិ​ឃ្លៃ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​,៣.​ឈ្មោះ អឿ​ន សំណាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ខ្មែរ ឃុំ​ពពេល​ស្រុក​បរិបូណ៌ ,៤.​ឈ្មោះ ស្ងួន ចិន្ដា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ពពេល ឃុំ​ខុន​រ៉​ង់ ស្រុក​បរិបូរណ៍​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា វត្ថុ​តាង​រឹបអូស​បាន​រួម​មាន​ថ្នាំ​ញៀន​០២​កញ្ចប់ ថង់​សម្រាប់​ច្រក ថ្នាំ​ញៀន ទូរស័ព្ទ​ដៃ​០១​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ផ្សេង​ទៀត​។ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​តាម​និ​តិ​វិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ