ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​៣​ភូមិ​ក្នុង​ឃុំ​ផ្សារ ត្អូញត្អែ​ពីមុខ​របរ​កើប​ខ្សាច់​លក់

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​កម្រិតជីវភាព​ខ្វះខាត ប្រជាពលរដ្ឋ​រស់​ក្នុងភូមិ​ចំនួន​៣ ក្នុង​ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ បាន​ឆ្លៀតឱកាស​ប្រឹងរក​ប្រាក់​ខ្លះ​ដើម្បី​ចិ​ញ្ជឹ​ម​ជិ​វិត​ដើម្បី​រស់ ប៉ុន្តែ​ពេល​ខ្លះ​ក៏​ជួប​បញ្ហា​ដាច់​បាយ​ម្តងម្កាល​ដែរ ដោយសារ​ទឹកស្ទឹង​បរិបូរណ៍​ឡើង​ខ្លាំង​ពេក​មិន​អាច​ឲ្យ​ពួក​កើប​ខ្សាច់​បាន​។ យ៉ាងនេះ​ក្តី​ពួក​គាត់​បាន​បញ្ជាក់​ថា…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​កម្រិតជីវភាព​ខ្វះខាត ប្រជាពលរដ្ឋ​រស់​ក្នុងភូមិ​ចំនួន​៣ ក្នុង​ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ បាន​ឆ្លៀតឱកាស​ប្រឹងរក​ប្រាក់​ខ្លះ​ដើម្បី​ចិ​ញ្ជឹ​ម​ជិ​វិត​ដើម្បី​រស់ ប៉ុន្តែ​ពេល​ខ្លះ​ក៏​ជួប​បញ្ហា​ដាច់​បាយ​ម្តងម្កាល​ដែរ ដោយសារ​ទឹកស្ទឹង​បរិបូរណ៍​ឡើង​ខ្លាំង​ពេក​មិន​អាច​ឲ្យ​ពួក​កើប​ខ្សាច់​បាន​។ យ៉ាងនេះ​ក្តី​ពួក​គាត់​បាន​បញ្ជាក់​ថា ពួក​គាត់​ត្រូវ​បង់ប្រាក់​ជូន​សាលាឃុំ ក្នុង​១​ក្បាល​ឡាន​៣​ពាន់​រៀល​ទៀត ទើប​អាច​ប្រកប​មុខរបរ​យ៉ាង​លំបាក​នេះ​បាន​។ បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​កើប​ខ្សាច់​ដាក់​ឡាន​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ជួប​កង្វះខាត​ខ្លាំង​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ហើយ​បាន​នាំ​គ្នា​ចុះ​មក​កើប​ខ្សាច់​ស្ទឹង​បរិបូរណ៍​ដាក់​ឡាន​ឲ្យ​គេ ក្នុង​ឡាន​១​គ្រឿង ចំណុះ​៤​ម៉ែត្រគូប បាន​ប្រាក់​៤​ម៉ឺន​រៀល តែ​ត្រូវ​បង់ប្រាក់​ទៅ​សាលាឃុំ ក្នុង​១​ក្បាល​ឡាន ៣​ពាន់​រៀល សល់​ត្រឹមតែ​៣៧.០០០​រៀល សម្រាប់​ចែក​គ្នា ២​ឬ​៣​គ្រួសារ​ដែល​រួម​គ្នា​ធ្វើ​ក្បូន​មួយ​ដើម្បី​កើប​ខ្សាច់​ដាក់​ពី​កណ្តាលស្ទឹង​យក​មក​ទម្លាក់​អន្លុង​មាត់ច្រាំង​ស្ទឹង​សម្រាប់​ចូក​បោះ​ចូល​ឡាន​បន្ត​។

បងប្រុស​ម្នាក់ បាន​បញ្ជាក់​ថា ដើម្បី​បាន​ក្បូន​១​គ្រឿង ត្រូវ​ចំណាយ​ពោះវៀន​កង់​ទាំង​តូច​ធំ​ចំនួន​ពី​១០​ទៅ​១២ អស់ប្រាក់​ប្រមាណ​ជាង​៣០​ម៉ឺន​រៀល បូក​ទាំង​ថ្លៃ​ក្តារក្រាល​ពីលើ​ជាង​៣០​ម៉ឺន​រៀល​ផង ក្នុង​ក្បូន​១​ត្រូវ​ចំណាយ​ពី​៦០ ទៅ​៧០​ម៉ឺន​រៀល​។ ក្នុង​បរិវេណ​គាត់​កំពុង​ចូក​ខ្សាច់​នេះ មាន​ក្បូន​១១​គ្រឿង​ដែល​មាន​ជាង​២០​គ្រួសារ កំពុងរ​ស់ពឹង​លើ​ក្បូន​នេះ​សម្រាប់​ច​ញ្ជឹ​ម​ជីវិត​។ ប៉ុន្តែ​ពេល​ខ្លះ​ទឹកជំនន់​ជាប់​គ្នា​ពី​៧​ទៅ​១០​ថ្ងៃ គ្រួសារ​ខ្លះ​ត្រូវ​ដាច់​បាយ​។ ព្រោះ​ប្រាក់​រកបាន​ពី​ការ​កើប​ខ្សាច់​នេះ រកបាន​១​ថ្ងៃ​សម្រាប់​១​ថ្ងៃ​ប៉ុណ្ណោះ ដោយសារ​ពេល​ខ្លះ​១​ថ្ងៃ​ចូក​បាន​ឡាន​១​គ្រឿង ឬ​២​គ្រឿង​ប៉ុណ្ណោះ សម្រាប់​២-៣​គ្រួសារ​ដែល​មាន​ក្បូន​១​។ ពេល​សួរ​ថា ហេតុ​ម៉េច​មិន​សុំ​អាជ្ញាធរ​កុំ​ឲ្យ​ទារប្រាក់​ថ្លៃ​ក្បាល​ឡាន គាត់​ថា មិន​អាច​ទេ​ព្រោះ​នេះ​ជា​ការ​កំណត់ បើ​យើង​មិន​បង់​ក្បាល​ឡាន​ឲ្យ​គេ​ទេ​យើង​មិន​អាច​ឈរជើង​កើប​ខ្សាច់​នេះ​បាន​ដែរ​។

ជាមួយ​គ្នា​នេះ​ដែរ មេឃុំ​ផ្សារ ស្រុក​បរិបូរណ៍ លោក ប៊ិ​ន សំ​ផា​ន បាន​មាន​ប្រសាសន៍​ថា រឿង​យក​លុយ​ក្បាល​ឡាន​នេះ មិនមែន​សាលាឃុំ​ជា​អ្នក​យក​ទេ គឺ​ខាង​ភូមិ​ជា​អ្នក​យក ប៉ុន្តែ​ជា​ផែនការ​របស់​ឃុំ ដែល​ឲ្យ​តាម​ភូមិ​មាន​កន្លែង​ចូក​ខ្សាច់​ត្រូវ​យក​ក្នុង​១​ក្បាល​ឡាន​៣​ពាន់​រៀល សម្រាប់​ទុក​ជួសជុល​ផ្លូវ​ក្នុងភូមិ​ទាំងនោះ ខាង​សាលាឃុំ​មិន​លូកដៃ​ទេ​។ ភូមិ​ដែល​យក​ខ្សាច់​បាន​មាន​ភូមិ​ព្រៃ​តា​មូង ភូមិ​ភ្នៀ​ត និង​ភូមិ​កំ​ព្រ​ង​។ យ៉ាងនេះ​ក្តី​លោក​មេឃុំ​បាន​បញ្ជាក់​ថា ថ្វីបើ​បែប​នេះ​មែន​ប៉ុន្តែ​ប្រាក់​បាន​មក​សម្រាប់​ថែរក្សា​ផ្លូវ​ទាំងនោះ​មិន​បាន​១០០​ភាគរយ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ