«The Independent» បានចុះផ្សាយដោយយោងតាមប្រភព«ATS»របស់ស្វ៊ីសកាលពីពេល ថ្មីៗកន្លងមកថា ភូមិ Albinen ស្ថិតនៅតំបន់ Valais ភាគខាងលិចឆៀងខាងត្បូងនៃកំពូលភ្នំខ្ពស់ជាងកម្រិតនីវ៉ូទឹកសមុទ្រ១៣០០ម៉ែត្រ មានទេសភាពស្រស់ស្អាត បែរជាមនុស្សរស់នៅថយចុះ ។ ដូច្នេះហើយអាជ្ញាធរប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារដែលចូលទៅរស់នៅក្នុងភូមិនេះក្នុងតម្លៃ៧០.០០០ហ្វ្រង់ស្វ៊ីស ឬប្រហែល៦៥.០០០ដុល្លារ ។
លក្ខខណ្ឌសម្រាប់អ្នកទៅរស់នៅ គឺអាយុទាបជាង៤៥ឆ្នាំ ជាប្តីប្រពន្ធមានកូន២នាក់ និងត្រូវរស់នៅភូមិនេះយ៉ាងតិចរយៈពេល១០ឆ្នាំ ។ ផ្ទះដែលទិញ ឬសាងសង់ត្រូវមានតម្លៃយ៉ាងតិច២សែនហ្វ្រង់ស្វ៊ីស ឬប្រហែល២០១.៦០០ដុល្លារ និងជាផ្ទះត្រូវរស់នៅជាអចិន្ត្រៃយ៍ ។
ការប្រកាសឲ្យមនុស្សទៅរស់នៅនោះក្រោយពី៣គ្រួសារ ទើបតែផ្លាស់ចេញធ្វើឱ្យបាត់បង់សិស្សចំនួន៨នាក់ ហើយសាលានៅក្នុងភូមិត្រូវបិទទ្វារ។ បច្ចុប្បន្នពលរដ្ឋនៅក្នុងភូមិនៅសល់ចំនួន២៤០នាក់ ក្នុងនោះកុមារ៧នាក់ ត្រូវជិះរថយន្តក្រុងទៅសាលានៅក្នុងទីក្រុង ៕
ចែករំលែកព័តមាននេះ