ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​មាន​កិត្តិយស តែ​សុចរិត ប្រកប​របរ​ខាត់​ស្បែកជើង (មាន​វីដេអូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​ខាត់​ស្បែកជើង​ម្នាក់​មាន​ប្រជាប្រិយ​ណាស់ ព្រោះតែ​ទឹកមុខ​របស់​គេ​ញញឹម​ជា​និច្ច និង​រួសរាយ រាក់ទាក់ ។ រីករាយ សប្បាយចិត្ត​ជាមួយនឹង​របរ​របស់​ខ្លួន​ជា​និច្ច បើ​ទោះបីជា​វា​មិន​មាន​កិត្តិយស​ក្នុង​សង្គម​ក៏​ដោយ…

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​ខាត់​ស្បែកជើង​ម្នាក់​មាន​ប្រជាប្រិយ​ណាស់ ព្រោះតែ​ទឹកមុខ​របស់​គេ​ញញឹម​ជា​និច្ច និង​រួសរាយ រាក់ទាក់ ។ រីករាយ សប្បាយចិត្ត​ជាមួយនឹង​របរ​របស់​ខ្លួន​ជា​និច្ច បើ​ទោះបីជា​វា​មិន​មាន​កិត្តិយស​ក្នុង​សង្គម​ក៏​ដោយ ដ្បិត​បុរស​នេះ​យល់​ថា​វា​ជា​របរ​សុចរិត​ត្រឹមត្រូវ ។

បុរស​អ្នក​ខាត់​ស្បែកជើង​នោះ​ឈ្មោះ​ស៊ិ​ន ណា​រ៉ូ​ត ហៅ​«​អា​ជា​វ៉ៃ​សា​រ៉ា​ស្បែកជើង​» អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល នៅ​ផ្លូវ​ទំ​បន់​កប់​ស្រូវ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជា​រៀង​រាល់​ព្រឹក​ស៊ិន ណា​រ៉ូ​ត តែងតែ​ខាត់​ស្បែកជើង​នៅ​តាម​បណ្តា​ហាង​នានា​ម្តុំ​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ក្នុង​ទឹកដី​សង្កាត់​ច្បារ​អំពៅ​១ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

តាម​ការ​រៀបរប​ស់បុរ​សរូប​នេះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា ក្នុង​១​ថ្ងៃ​គេ​អាច​រក​ប្រាក់​កម្រៃ​បាន​ពី​៣​ម៉ឺន​ទៅ​៤​ម៉ឺន​៥​ពាន់​រៀល ។ រៀង​រាល់​ម៉ោង​៥​ភ្លឺ គេ​ជិះ​ម៉ូតូ​សង់​កូរ៉េ​ចាស់​ចាក​ចេញពីផ្ទះ នៅ​ទំនប់​កប់​ស្រូវ​ឆ្ពោះទៅ​កាន់​គោលដៅ គឺ​ខណ្ឌ​ច្បារ​អំពៅ​។

មូលហេតុ​ដែល​គេ​ចាំបាច់​ជិះ​ម៉ូតូ​ពី​លំនៅ​ដ្ឋា​ន​ទៅ​កាន់​ទឹកដី​ខណ្ឌ​ច្បារ​អំពៅ ដែល​មាន​ចម្ងាយ​ឆ្ងាយ​នោះ គឺ​ដោយសារ​នៅ​ខណ្ឌ​ច្បារ​អំពៅ មាន​មនុស្ស​ច្រើន​ស្គាល់​រូបគេ ។ មាន​អ្នក​ស្គាល់​ច្រើន ព្រោះ​គេ​ជា​អតីត​ប្រជាជន​ធ្លាប់​រស់នៅ​តំបន់​ច្បារ​អំពៅ​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​ដោយសារ​ផ្ទះ​របស់​គេ​សង់​នៅ​លើ​ដី​រដ្ឋ​រស់នៅ​បណ្តោះអាសន្ន ត្រូវ​ភ្លើង​ឆេះ​អស់ ទើប​សម្រេចចិត្ត​ទៅ​រស់នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​វិញ ។

នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស៊ិន ណា​រ៉ូ​ត និង​នារី​ម្នាក់​បាន​យក​គ្នា​ជា​ប្តី​-​ប្រពន្ធ អស់​រយៈពេល​៨​ឆ្នាំ​មក​ហើយ និង​មានកូន​ស្រី​២​នាក់ អាយុ​៦​ឆ្នាំ និង​៧​ឆ្នាំ ។

ស៊ិ​ន ណា​រ៉ូ​ត និង​ប្រពន្ធ​ដែល​ជា​កម្មការិនី​រោងចក្រ អាច​រក​ប្រាក់​ចំណូល​បាន​ក្នុង​១​ខែ​សរុប​ប្រមាណ​ពី​៤០០ ទៅ​៥០០​ដុល្លារ តែ​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​គ្រប់គ្រាន់​ទេ គឺ​គ្រាន់តែ​មួយ​រស់ និង​អាច​សល់​តិចតួច​គ្រាន់​ពេល​ឈឺ​ថ្កាត់ ម្តង​ៗ ។

ស៊ិ​ន ណា​រ៉ូ​ត និយាយ​ថា «​បើ​ទោះបីជា​ខ្ញុំ​ក្រីក្រ គ្មាន​របរ​ល្អ​ត្រឹមត្រូវ​យ៉ាងណា​ក៏​ដោយ ក៏​ខ្ញុំ​មិន​ទៅ​ប្រឹ​ព្រឹ​ត្ត​អំពើ​លួច ឆក់ ប្លន់ ឬ​អំពើ​អ្វី​ដែល​សង្គម​ស្អប់ខ្ពើម​ឡើយ ។ ប្រសិនបើ​ខ្ញុំ​ទំនេរ​​ពី​ការ​វ៉ៃ​សា​រ៉ា​ស្បែកជើង​ខ្លាំង សុខចិត្ត​យក​ពេលវេលា​ទៅ​រត់​ម៉ូតូឌុប ក៏​ចំណេញ​ជាង ការ​យក​ពេលវេលា​ទៅ​ធ្វើ​អ្វី​អត់​ប្រយោជន៍​នោះ​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ