ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ទាន់​ឃើញ​ផ្ទាល់​ភ្នែក​លាក់​ក៏​លាក់​មិន​ជិត

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បាកាន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ យឹ​ម នី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​បាន​ចុះ​បង្ក្រាប ដែល​ប្រតិបត្តិការ​ខាងលើ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា…

ខេត្តពោធិ៍សាត់ ៖ កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បាកាន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ យឹ​ម នី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​បាន​ចុះ​បង្ក្រាប ដែល​ប្រតិបត្តិការ​ខាងលើ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅផ្ទះ​ជនសង្ស័យ​ផ្ទាល់ ស្ថិត​ក្នុងភូមិ​បាកាន ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ។

លោក​វរសេនីយ៍ទោ យឹ​ម នី​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ឈ្មោះ ឃែ​ល ថុ​ល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ឃុំ​ខាងលើ ។

កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​នូវ​វត្ថុ​តាង ម្សៅ​ក្រាម​ស​ថ្លា ដែល​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​ចំនួន​០៣​កញ្ចប់ ក្នុង​នោះ​តូច​០២ កញ្ចប់​ធំ​០១​កញ្ចប់ ជញ្ជីង​ថ្លឹង​សារធាតុ​ញៀន​ចំនួន​០១ កន្ត្រៃ​០១ កាំភ្លើង​ស្នប់​០១​ដើម កាបូប​ពណ៌​ខ្មៅ​០១ និង​លុយ​ចំនួន​១០​ម៉ឺន​រៀល ។ ជនសង្ស័យ​ជា​មុខសញ្ញា​ជក់ និង​ចែកចាយ​ថ្នាំ​ញៀន​ដែល​ស្ថិត​ក្នុង​ការ​តាមដាន​សមត្ថកិច្ច ប៉ុន្តែ​កន្លង​មក​ពុំ​មាន​ភស្តុ​តាង​គ្រប់គ្រាន់ ទើប​ពេល​នេះ​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​០៣​កញ្ចប់​ជាក់ស្ដែង​ទើប​ឃាត់ខ្លួន​តែ​ម្ដង ។

ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​សមត្ថកិច្ច​ស្រុក បាន​បញ្ជូន​ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ