ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញ​កំចាត់​ដែរ ប៉ុន្តែ​ដូច​វែក​ចក

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ការ​ជីក​រុករក​រ៉ែ​មាស​ខុសច្បាប់​អនាធិបតេយ្យ​នៅ​ក្នុង​ព្រៃ​តំបន់​រ៉ែ​ចំណុច​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ដែល​ធ្លាប់​បាន​ឆក់​យក​ជីវិត​កម្មករ​បណ្តាល​ឲ្យ​ស្លាប់ និង​បាត់​ខ្លួន​ជា​ច្រើន​នាក់ នៅ​ក្នុង​រណ្តៅ​រ៉ែ​ដោយសារ​តែ​បាក់​ដី​ហើយ​ក៏​ធ្លាប់​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចុះ​ទៅ ធ្វើការ​ហាមឃាត់​ទប់ស្កាត់​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​បន្ត​កាលពី​ពេល​កន្លង​ទៅ​នេះ ។…

ខេត្តក្រចេះ ៖ ការ​ជីក​រុករក​រ៉ែ​មាស​ខុសច្បាប់​អនាធិបតេយ្យ​នៅ​ក្នុង​ព្រៃ​តំបន់​រ៉ែ​ចំណុច​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ដែល​ធ្លាប់​បាន​ឆក់​យក​ជីវិត​កម្មករ​បណ្តាល​ឲ្យ​ស្លាប់ និង​បាត់​ខ្លួន​ជា​ច្រើន​នាក់ នៅ​ក្នុង​រណ្តៅ​រ៉ែ​ដោយសារ​តែ​បាក់​ដី​ហើយ​ក៏​ធ្លាប់​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចុះ​ទៅ ធ្វើការ​ហាមឃាត់​ទប់ស្កាត់​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​បន្ត​កាលពី​ពេល​កន្លង​ទៅ​នេះ ។

នៅ​ពេល​នេះ ស្ថានភាព​ការ​ជីក​កាយ​បូម​យក​រ៉ែ​នៅ​តំបន់​ទាំងនោះ​ត្រូវ​គេ​រាយការណ៍​កំពុង​តែ​មាន​សកម្ម ភាព​កាន់តែ​ខ្លាំងក្លា​ជាង​មុន ដោយ​រូបភាព​ទ្រង់ទ្រាយ​កាន់តែ​ធំ និង​ប្រើប្រាស់​សុទ្ធតែ​កម្លាំង កម្មករ​ជនជាតិ​វៀត​ណាម​​ទៀត​ផង ។ តែបើ​ទោះជា​បែប​ណា​ក្រុម​សមត្ថកិច្ច​ជំនាញ​បាន​អះអាង​ថា ទីតាំង​រ៉ែ​គ្មាន​ច្បាប់​ដែល​កំពុង​តែ​លួច​ធ្វើ​សកម្មភាព​នោះ​ត្រូវ​បាន​អាជ្ញាធរ​ចុះ​ទៅ​ធ្វើការ​ចាប់ បង្ក្រាប និង​ហាមឃាត់​ហើយ ។

 

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​លោក កែវ សុ​ជាតិ បាន​ប្រាប់​អ្នកកាសែត​ឲ្យ​ដឹង​នៅ ថ្ងៃ​ទី​២៧ វិច្ឆិកា ថា កម្លាំង​សមត្ថកិច្ច​ជំនាញ​ក្រោម​ការ​ដឹកនាំ​ដោយ​លោក ជា សុ​ភ័​ក្ក្រ ព្រះរាជ អាជ្ញារ​រង​ខេត្ត​បាន​ចុះ​ទៅ​បង្ក្រាប​ការ​ធ្វើ​រ៉ែ​មាស​ខុសច្បាប់​នៅ​តំបន់​នោះ​ក្នុង​នោះ​ក៏​បាន​ចាប់ បង្ក្រាប និង​រឹបអូស​យក​បាន​សម្ភារ​ដែល​បម្រើ​ឲ្យ​ការ​ធ្វើ​រ៉ែ​ខុសច្បាប់​បាន​មួយ​ចំនួន​ធំ​ខណៈ ដែល​ក្រុម​អ្នក​ប្រព្រឹត្ត​បាន​គេចខ្លួន ។

លោក​ព្រះរាជអាជ្ញា​បាន​បញ្ជាក់​ថា ទីតាំង​ដែល​ត្រូវ​បាន ចុះ​ទៅ​បង្ក្រាប​នោះ​គឺ​នៅ​ទីតាំង​កន្លែង​ថ្មី​នៅ​ក្នុង​តំបន់​រ៉ែ​ខុសច្បាប់​ខាងលើ​ហើយ​ការ​ចុះ​បង្ក្រាប សារ​ជា​ថ្មី​ពី​កងកម្លាំង​សមត្ថកិច្ច​នេះ​ដែរ​គឺ​សមត្ថកិច្ច​មិន​មានការ​ចាប់ខ្លួន​មនុស្ស​នោះ​ទេ ដោយ​គ្រាន់តែ​សម្ភារ​សម្រាប់​ធ្វើ​អា​ជី​កម្ម​ត្រូវ​បាន​រឹបអូស​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ