ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្តយុវជន​សម្តេច​តេ​ជោ ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​​ជូនពលរដ្ឋ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ គិត​មក​ដល់​ពេល​នេះ សមាគម​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​អស់​រយៈពេល​៥​ឆ្នាំ កន្លង​មក​ហើយ និង​បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​កម្មករ​កម្មការិនី និង​ប្រជាពលរដ្ឋ សរុប​ជា​២៥​ម៉ឺន​នាក់ និង​មាន​ករណី​ជំងឺ​ធ្ងន់ធ្ងរ​ជាង​៣​ពាន់​នាក់ បាន​បញ្ជូន​បន្ត​មក​ព្យាបាល…

រាជធានី​ភ្នំពេញ​ ៖ គិត​មក​ដល់​ពេល​នេះ សមាគម​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​អស់​រយៈពេល​៥​ឆ្នាំ កន្លង​មក​ហើយ និង​បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​កម្មករ​កម្មការិនី និង​ប្រជាពលរដ្ឋ សរុប​ជា​២៥​ម៉ឺន​នាក់ និង​មាន​ករណី​ជំងឺ​ធ្ងន់ធ្ងរ​ជាង​៣​ពាន់​នាក់ បាន​បញ្ជូន​បន្ត​មក​ព្យាបាល នៅ​តាម​មន្ទី​ពេទ្យ និង​អង្គការ​ជា​ដៃគូរ ក្នុង​រាជធានី​ភ្នំពេញ​។

ក្រោម​ការ​យកចិត្តទុកដាក់ គិតគូរ​ពី​សុខមាលភាព​ចំពោះ​កម្មករ​កម្មការិនី​រោងចក្រ និង​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​មូលដ្ឋាន​លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី បាន​ឲ្យ​ក្រុមការងារ នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) និង​បាន​សហការ ជាមួយ​អាជ្ញាធរ ចុះ​ពិនិត្យ​ព្យាបាល​សុខភាព ជូន​ប្រជាពលរដ្ឋ នៅ​ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។

តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ស៊ឹ​ម ស៊ូ​យ៉េ​ង អនុប្រធាន​ប្រតិបត្តិ​ទទួល​បន្ទុក​បេសកកម្ម​រោងចក្រ នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន សម្តេច​តេ​ជោ​(TYDA) បានឱ្យ​ដឹង​ថា គោលបំណង​សំខាន់​ចំនួន​បី​របស់​សមាគម គឺ​ផ្តល់​ការ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ ដោយ​ឥត​គិតថ្លៃ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ ឫ​សាសនា ប្រមូល​កម្លាំង​ស្ម័គ្រចិត្ត​ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្តល់​ជំនាញ​ដល់​និស្សិត​ពេទ្យ​ឲ្យ​មាន​ជំនាញ​បន្ថែម​។

ចំពោះ​សកម្ម​មនុស្សធម៌​នេះ​គឺ​ដើម្បី​បង្ខិត​សេវា​សុខាភិបាល និង​សកម្មភាព​មនុស្សធម៌​ឱ្យ​គៀក​ដល់​បងប្អូន កម្មករ​កម្មការិនី​រោងចក្រ និង​ប្រជាពលរដ្ឋ​តាម​សហ​គម​ក្រីក្រ​និង​ដើម្បី ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​។

លោក​បាន​បញ្ជាក់​ថា បេសកកម្ម​ថ្ងៃនេះ​បាន​បែងចែក​ជា​ពីរ​ក្រុម មួយ​ក្រុម​ពិនិត្យ​ព្យាបាល​កម្មករ​កម្ម​ការ​នី និង​ប្រជាពលរដ្ឋ​នៅ​នឹង​កន្លែង និង​មួយ​ក្រុម​ទៀត​ចុះ​អប់រំ​សុខភាព​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ និង​បន្ទប់​ជួល​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្រុមការងារ និង​ធ្វើការ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្ងៃ​រយៈពេល​មួយ​ព្រឹក ដែល​មាន​គ្រូពេទ្យ​ជំនាញ ផ្នែក​ជំងឺ​ទូទៅ ផ្នែក​ជំងឺ​មាត់​ធ្មេញ ផ្នែក​រោគ​ស្ត្រី ផ្នែក​ត្រចៀក​ច្រមុះ​បំពង់ករ ផ្នែក​វះកាត់​តូច ផ្នែក​ឫសដូងបាត និង​ផ្នែក​ជំងឺ​សើ​ស្បែក ជាង​នេះ​ទៅ​ទៀត មាន​ផ្នែក​មន្ទី​ពិសោធន៍ ដែល​អាច​ពិនិត្យ​ឈាម​ឃើញ​លទ្ធផល​ភ្លាម​ៗ​។