ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំការ​អំពៅ​ជាង​២០០​ហិ​កតា ក្លា​ច​ជា​ចំណី​ភ្លើង

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ភ្លើង​អគ្គិ​ឆាបឆេះ​ចំការ​អំពៅ​អស់​ប្រមាណ​ជាង​២០០​ហិ​កតា សង្ស័យ​ថា​មាន​មនុស្ស​លួច​ដុត​បំផ្លាញ​ដោយសារ​ឈ្នានីស ប៉ុន្តែ​សមត្ថកិច្ច​គ្រាន់តែ​ដាក់​ការ​សង្ស័យ ហើយ​ស៊ើបអង្កេត​រក​មូលហេតុ ដើម្បី​រក​ជន​បង្ក​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​ថា ភ្លើង​ឆាបឆេះ​ដំណាំ​អំពៅស្ករ​អស់​ប្រមាណ​ជាង​២០០​ហិ​កតា…

ខេត្តស្វាយរៀង ៖ ភ្លើង​អគ្គិ​ឆាបឆេះ​ចំការ​អំពៅ​អស់​ប្រមាណ​ជាង​២០០​ហិ​កតា សង្ស័យ​ថា​មាន​មនុស្ស​លួច​ដុត​បំផ្លាញ​ដោយសារ​ឈ្នានីស ប៉ុន្តែ​សមត្ថកិច្ច​គ្រាន់តែ​ដាក់​ការ​សង្ស័យ ហើយ​ស៊ើបអង្កេត​រក​មូលហេតុ ដើម្បី​រក​ជន​បង្ក​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​ថា ភ្លើង​ឆាបឆេះ​ដំណាំ​អំពៅស្ករ​អស់​ប្រមាណ​ជាង​២០០​ហិ​កតា កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ភូមិ​បាត់​ថង់ ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប ។ ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ មាន​ផ្សែងហុយ​នៅ​ក្នុង​ចំការ​អំពៅ​របស់​ក្រុម​ហ៊ុម​សុ​ផាត សំណាង ហើយ​មួយសន្ទុះ​ក្រោយមក​ក៏​មាន​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​ឆាបឆេះ​រាលដាល​យ៉ាង​លឿន ដោយ​មាន​ខ្យល់​បក់​បោក​ពី​ទិស​ខាងជើង​ផង ភ្លើង​ក៏​រាល​ឆេះ​យ៉ាង​លឿន​បន្ត​ទៅ​ចំការ​អំពៅ​របស់​ក្រុមហ៊ុន​រឿ​ន សា​រ៉េ​ន និង​ក្រុមហ៊ុន​អំពៅ​លោក កុយ ឈី ។


សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ការ​ខូចខាត​អំពៅ​មាន​ចំនួន​០៣​ក្រុមហ៊ុន​គឺ​ទី​១ -​ក្រុមហ៊ុន កុយ ឈី ឆេះ​អំពៅ​អស់​ចំនួន​៣០​ហិ​កតា ទី​២ -​ក្រុមហ៊ុន​រឿ​ន សា​រ៉េ​ន ឆេះ​អស់​ចំនួន​៧០​ហិ​កតា ទី​៣ – ក្រុមហ៊ុន​សុ​ផាត សំណាង ឆេះ​អំពៅ​អស់​ចំនួន​១២០​ហិ​កតា ។

ម្ចាស់​ក្រុមហ៊ុន​អំពៅ​លោក​កុយ ឈី បាន​ធ្វើការ​ត្អូញត្អែរ​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​មាន​បងប្អូន​ប្រជាពលរដ្ឋ​លែង​ក្របី​គោ​ស៊ី​អំពៅ​អស់​រាប់រយ​ហិ​កតា និង​មាន​ភ្លើង​ឆេះ​អំពៅ​ច្រើន​សារ​រាប់​សិប​ហិ​កតា​ទៀត​ផង ធ្វើ​ឲ្យ ខាតបង់​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ។ ដោយ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​នេះ​មាន​មនុស្ស​លួច​ដុត​ឆេះ​អំពៅ​អស់​ប្រមាណ​២២០​ហិ​កតា ខូចខាត​ទាំងស្រុង ។

សម្ថ​កិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ប៉ុន្មាន​ឆ្នាំ​នេះ គឺ​ពិតជា​មាន​ភ្លើង​ឆេះ​ដំណាំ​អំពៅស្ករ​ជា​ច្រើន​លើក​ច្រើន​សារ នៅ​ឃុំ​គគីរ​សោម និង​ឃុំ​ព្រៃ​តា​អី ។ ប៉ុន្តែ​ការ​ឆេះ​ដំណាំ​ពៅ​នេះ​មិន​ទាន់​ដឹង​ថា​មូលហេតុ​អ្វី​នោះ​ទេ ប៉ុន្តែ​ការ​សន្និដ្ឋាន​របស់ ម្ចាស់​ក្រុមហ៊ុន​សង្ស័យ​ថា ប្រហែលជា​មាន​អ្នក​លូច​ដុត​ព្រោះ​នៅ​សុខ​ៗ​ស្រាប់តែ​មាន​ផ្សែងហុយ​និង​មាន​ភ្លើង​ឆាបឆេះ​យ៉ាង​ខ្លាំង​បែប​នេះ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​សមត្ថកិច្ច​កំពុង​បើក​ការ​ស៊ើបអង្កេត​ករណី​នេះ​ហើយ ក្រុមហ៊ុន​ទាំង​បី​ខាងលើ​សង្ឃឹមថា សមត្ថកិច្ច និង​រក​មូលហេតុ​ឃើញ ហើយ​ចាប់​ជន​បង្ក​បាន​ទៅ​ចុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ