ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿង​គាស់​ផ្ទះ​ចាប់​បាន​ចោរ​៤​នាក់

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ជនសង្ស័យ​មួយ​ក្រុម​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លក់​ស្រា​បៀរ​មួយ​កន្លែង ដោយ​យក​បាន​ស្រា​បៀរ​ចំនួន​៣០​កេស និង​ទឹក​សុទ្ធ​មួយ​ចំនួន ។ ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​ក្រោយ​សមត្ថកិច្ច​បើក​ការ​ស្រាវ​ជ្រា​អស់​រយៈពេល​ជាង​មួយ​ខែ​រួច​មក ។ ប្រភព​ពី​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត…

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ជនសង្ស័យ​មួយ​ក្រុម​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លក់​ស្រា​បៀរ​មួយ​កន្លែង ដោយ​យក​បាន​ស្រា​បៀរ​ចំនួន​៣០​កេស និង​ទឹក​សុទ្ធ​មួយ​ចំនួន ។ ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​ក្រោយ​សមត្ថកិច្ច​បើក​ការ​ស្រាវ​ជ្រា​អស់​រយៈពេល​ជាង​មួយ​ខែ​រួច​មក ។

ប្រភព​ពី​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត បាន​ប្រាប់​ថា ការ​ឃាត់ខ្លួន​នេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​ជនសង្ស័យ​៣​នាក់ ។ ប្រភព​បន្ត​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ គឺ​សមត្ថកិច្ច​បាន​ទទួល​ស្តាប់​ការ​សារភាព​របស់​ជនសង្ស័យ​ម្នាក់ ដែល​សមត្ថកិច្ច​ឃាត់​បាន​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ជនសង្ស័យ​ឈ្មោះ កែវ នី ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភព​បញ្ជាក់​ថា កាលពី​ម៉ោង​០១​រំលង​អធ្រាត្រ ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៧ មាន​ករណី​គាស់​ផ្ទះ​លក់​ចាប់ហួយ​មួយ​បាន​កើតឡើង​នៅផ្ទះ​របស់​ឈ្មោះ មឿ​ន សោភា ភេទ​ស្រី អាយុ​៤០​ឆ្នាំ នៅ​ភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព​រ័​ទេព ក្រុង​ច្បារមន ។ ពេល​នោះ​ក្រុម​ជនសង្ស័យ​បាន​យក​ស្រា​បៀរ​កម្ពុជា​៣០​កេស ទឺ​ក​សុទ្ធ​៨​កេស ទៅ​លក់​យក​លុយ​ចែក​គ្នា​ចាយ​អស់​ទៅ ។ ពេល​នោះ​សមត្ថកិច្ច​បាន​បើក​ការ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​មួយ​ខែ ទើប​បំបែក​ករណី​នេះ​បាន ។ ក្រុម​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ចំនួន​៤​នាក់​នេះ មាន​ទីលំនៅ​ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រការ​ធ​ម ក្រុង​ច្បារមន ។ ១.​ឈ្មោះ ងួ​ន មេ​សា អាយុ​១៩​ឆ្នាំ ២.​ឈ្មោះ កា ដា​វី អាយុ​២០​ឆ្នាំ ២.​ឈ្មោះ ខឹ​ម ទូច ភេទ​ស្រី អាយុ​៦០​ឆ្នាំ និង​៤.​ឈ្មោះ អ៊ុំ ស្រី​នាង ភេទ​ស្រី អាយុ​២៥​ឆ្នាំ ។ ក្រោយ​ឃាត់ខ្លួន ក្រុម​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ក្រុម​របស់​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​គេ​ពិតមែន ។

បច្ចុប្បន្ន ក្រុម​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ