ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជិះ​មិនដឹង​រន្ធត់​ប៉ុនណា​ទេ បើ​តែ​បែប​នេះ

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ រថយន្ដ​០៥​គ្រឿង​បាន​បុក​ប៉ះទង្គិច​គ្នា ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នោះ​ទេ គ្រាន់តែ​របួសស្រាល​០៣​នាក់​ប៉ុណ្ណោះ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភូមិ​មាន់ចែ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖ រថយន្ដ​០៥​គ្រឿង​បាន​បុក​ប៉ះទង្គិច​គ្នា ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នោះ​ទេ គ្រាន់តែ​របួសស្រាល​០៣​នាក់​ប៉ុណ្ណោះ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភូមិ​មាន់ចែ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ វេលា​ម៉ោង​០៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ដ​មួយ​គ្រឿង ពណ៌​បៃតងចាស់ ស្លាក​លេខ​បាត់ដំបង​៣A-០៥៥១ ដឹកស្រូវ​ធ្វើ​ដំណើរ​យ៉ាង​លឿន​ពី​លិចទៅ​កើត​ទៅ​ដល់​ចំណុច​កើតហេតុ​ទំនងជា​អ្នក​បើក​ងងុយដេក​ងោ​គ​មួយភាំង​ទើប​ធ្វើ​ឲ្យ​រថយន្ដ​រ៉េ​ចង្កូត​ទៅ​ឆ្វេង​បុក​រះ​ជញ្ជាំង​រថយន្ដ រួច​ហើយ​ជ្រុល​ទៅ​បុក​រថយន្ដ​មួយ​ចំ​ពីមុខ​រុញ​ថយក្រោយ​ទៅ​ប៉ះ​រថយន្ដ​មួយទៀត និង​រថយន្ដ​ហ្វ​ត​ដែល​កំពុង​បង្អង់​ល្បឿន​មក​ពីមុខ ។ រថយន្ដ​បង្ក និង​រថយន្ដ ពណ៌​ស ស្លាក​លេខ​ភ្នំពេញ​៣B-០៥៥៧ ខ្ទេច​មុខ​ទាំង​ពីរ​របួស​អ្នកបើកបរ និង​០៣​នាក់​ស្រាល ។ ចំណែក​រថយន្ដ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​២V-៨៩៨៤ កំ​ពិត​មុខ​យ៉ាងដំណំ និង​រថយន្ដ​ហ្វ​ត​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AB- ៩០៦៦​មួយ​គ្រឿង​ទៀត គ្រាន់តែ​ឆូត​ទ្វា​ខាងឆ្វេង​តិចតួច​ប៉ុណ្ណោះ ។

គ្រោះថ្នាក់​ចរាចរណ៍​រថយន្ដ​០៥​គ្រឿង​បុក​បន្ត​គ្នា​នេះ បង្ក​ឲ្យ​ស្ទះចរាចរណ៍​ផង​ដែរ ប៉ុន្តែ​សំណាងល្អ​ដែល​មិន​មាន​មនុស្ស​ស្លាប់ និង​រង​របួសធ្ងន់​គ្រាន់តែ​របួសស្រាល​០៣​នាក់​ប៉ុណ្ណោះ​។ រថយន្ដ​ទាំង​០៥​គ្រឿង​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ